Genesis 49

Genesis 49:1

តើមូលហេតុអ្វីបានជាលោកយ៉ាកុបប្រមូលកូនៗរបស់លោកមករួមគ្នា?

លោកយ៉ាកុបបានប្រមូលកូនៗរបស់លោកឲ្យមកជួបជុំគ្នាដើម្បីប្រាប់ពួកគេអំពីហេតុការណ៍ដែលនឹងកើតមានចំពោះពួកគេ និងកូនចៅរបស់ពួកគេនាពេលអនាគត។

Genesis 49:3

តើលោករូបេនមានគុណសម្បត្តិវិជ្ជមានអ្វីខ្លះ?

លោករូបេនពូកែខាងសេចក្តីថ្លៃថ្នូរ និងអំណាច។

ហេតុអ្វីបានជាលោករូបេនមិនមានភាពលេចធ្លោទោះបីលោកជាកូនច្បងក៏ដោយ?

លោករូបេននឹងមិនមានភាពលេចធ្លោនោះទេព្រោះលោកបានធ្វើឲ្យគ្រែរបស់ឪពុកលោកខូច។

Genesis 49:7

តើលោកយ៉ាកុបបានដាក់បណ្តាសាអ្វីពីលោកស៊ីម្មាន និងលោកលេវី?

លោកយ៉ាកុបបានដាក់បណ្តាសាដល់កំហឹងដ៏សាហាវ និងឃោរឃៅរបស់លោកស៊ីម្មាន និងលោកលេវី។

Genesis 49:8

តើលោកយ៉ាកុបនិយាយថាកូនប្រុសឯទៀតរបស់លោកនឹងធ្វើអ្វីនៅចំពោះមុខលោកយូដា?

លោកយ៉ាកុបមានប្រសាសន៍ថាកូនប្រុសឯទៀតៗរបស់លោកនឹងក្រាបថ្វាយបង្គំលោកយូដា។

Genesis 49:10

តើលោកយូដាបានសន្យាអ្វីខ្លះពីអនាគត?

លោកយូដាត្រូវបានគេសន្យាថាដំបងរាជ្យនឹងមិនចេញឆ្ងាយពីលោកទេរហូតដល់ស៊ីឡូមកដល់ ហើយប្រជាជាតិនានានឹងគោរពតាមលោក។

Genesis 49:13

តើលោកយ៉ាកុបនិយាយថាកូនចៅរបស់លោកសាប់‌យូ‌ឡូននឹងរស់នៅឯណា?

លោកយ៉ាកុបមានប្រសាសន៍ថាកូនចៅរបស់លោកសាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ។

Genesis 49:16

តើលោកយ៉ាកុបនិយាយថាលោកដាន់នឹងទៅជាសត្វអ្វី?

លោកយ៉ាកុបបាននិយាយថាលោកដាន់នឹងដូចជាពស់ពុល។

Genesis 49:19

តើលោកយ៉ាកុបនិយាយថាលោកអេ‌ស៊ើបនឹងត្រូវគេដឹងអ្វីខ្លះ?

លោកយ៉ាកុបបាននិយាយថាលោកអេស៊ើបនឹងត្រូវបានគេស្គាល់ថាជាអ្នកផ្តល់អាហារឆ្ងាញ់សម្រាប់ស្តេច។

Genesis 49:22

តើលោកយ៉ាកុបនិយាយថាលោកយ៉ូសែបនឹងមានរុក្ខជាតិប្រភេទណា?

លោកយ៉ាកុបបាននិយាយថាលោកយ៉ូសែបនឹងដូចជាមើមដែលមានផ្លែដែលមានមែកឈើឡើងពីលើជញ្ជាំង។

Genesis 49:24

តើលោកយ៉ាកុបនិយាយថាអ្នកណានឹងរក្សាធ្នូរបស់លោកយ៉ូសែប ឲ្យនៅស្ទាត់ជំនាញហើយដៃរបស់លោកប៉ិនប្រសប់?

លោកយ៉ាកុបបាននិយាយថា៖ ដៃរបស់លោកយ៉ាកុបដ៏ខ្លាំងពូកែគឺជាថ្មដារបស់អ៊ីស្រាអែលនឹងធ្វើឲ្យធ្នូរបស់លោកយ៉ូសែបស្ថិតស្ថេរ និងដៃរបស់លោកប៉ិនប្រសប់។

Genesis 49:31

តើអ្នកណាបានបញ្ចុះនៅកន្លែងដែលលោកយ៉ាកុបចង់បញ្ចុះ?

លោកអាប្រាហាំ លោកស្រីសារ៉ា លោកអ៊ីសាក លោស្រីរេបេកានិងលោកស្រីលេអា ត្រូវបានគេបញ្ចុះនៅទីនោះរួចហើយ។

តើលោកយ៉ាកុបធ្វើអ្វីបន្ទាប់ពីលោកបាន ឲ្យពរ និងការណែនាំដល់កូនប្រុសរបស់លោក?

លោកយ៉ាកុបដកដង្ហើមចុងក្រោយរួចធ្វើដំណើរទៅបុព្វបុរសរបស់លោកវិញទៅ។