Genesis 48

Genesis 48:1

តើលោកយ៉ូសែបបានឮសារអ្វីពីឪពុករបស់លោកហើយ តើលោកបានធ្វើអ្វី?

លោកយ៉ូសែបបានថាឪពុករបស់លោកឈឺដូច្នេះលោកក៏នាំកូនប្រុសពីរនាក់ទៅជាមួយ។

Genesis 48:3

តើលោកយ៉ាកុបបាននឹកចាំការសន្យាអ្វីពីព្រះជាម្ចាស់ដែលប្រាប់ទៅលោកយ៉ូសែប?

លោកយ៉ាកុបបានរំលឹកថាព្រះជាម្ចាស់បានសន្យានឹងលោកថា លោកនឹងបង្កើតផលបានច្រើនហើយលោកនឹងក្លាយជាសមាជិកនៃប្រជាជាតិនានា ហើយទឹកដីកាណាននឹងក្លាយជាកម្មសិទ្ធិរបស់កូនចៅលោកជារៀងរហូត។

Genesis 48:5

តើលោកយ៉ាកុបនិយាយថាលោកនឹងពិចារណាកូនប្រុសទាំងពីររបស់លោកយ៉ូសែបនៅក្នុងមរតកយ៉ាងដូចម្តេច?

លោកយ៉ាកុបបាននិយាយថាលោកនឹងចាត់ទុកកូនប្រុសទាំងពីររបស់លោកយ៉ូសែបជារបស់លោក។

Genesis 48:8

ហេតុអ្វីបានជាលោកអ៊ីស្រាអែលមិនស្គាល់កូនប្រុសពីរនាក់របស់លោកយ៉ូសែប?

លោកអ៊ីស្រាអែលមិនបានស្គាល់កូនប្រុសទាំងពីរនាក់របស់លោកយ៉ូសែបទេ ពីព្រោះភ្នែករបស់លោកមើលមិនច្បាស់ដោយសារអាយុរបស់លោក។

Genesis 48:14

តើនរណាជាកូនច្បងនៃកូនប្រុសរបស់លោកយ៉ូសែប?

ម៉ាណាសេជាកូនច្បងរបស់កូនប្រុសរបស់លោកយ៉ូសែប។

តើលោកអ៊ីស្រាអែលដាក់ដៃស្តាំលើអ្នកណា ហើយដៃឆ្វេងរបស់លោកនៅលើអ្នកណា?

លោកអ៊ីស្រាអែលដាក់ដៃស្តាំលើអេប្រាអ៊ីម និងដៃឆ្វេងរបស់លោកដាក់លើម៉ាណាសេ។

Genesis 48:17

ហេតុអ្វីបានជាលោកយ៉ូសែបព្យាយាមផ្លាស់ប្តូរជំហររបស់លោកអ៊ីស្រាអែល?

លោកយ៉ូសែបរំពឹងថាដៃស្តាំរបស់លោកអ៊ីស្រាអែលនឹងដាក់លើម៉ាណាសេព្រោះលោកជាកូនច្បង។

Genesis 48:19

ហេតុអ្វីបានជាលោកអ៊ីស្រាអែលមិនព្រមផ្លាស់ប្តូរជំហររបស់លោកលើកូនប្រុសទាំងពីររបស់លោកយ៉ូសែប?

លោកអ៊ីស្រាអែលបដិសេធព្រោះប្អូនប្រុសនឹងធំជាងកូនច្បង។

តើលោកអ៊ីស្រាអែលនិយាយថាពរអ្វីដែលប្រជាជនអ៊ីស្រាអែលនឹងប្រកាស?

លោកអ៊ីស្រាអែលបាននិយាយថាប្រជាជនអ៊ីស្រាអែលនឹងប្រកាសថា «សូមព្រះជាម្ចាស់ធ្វើឲ្យអ្នកបានដូចជាអេប្រាអ៊ីម និងដូចជាម៉ាណាសេ»។

Genesis 48:21

តើលោកអ៊ីស្រាអែលនិយាយអ្វីដែលនឹងកើតឡើងមានចំពោះលោកយ៉ូសែប?

លោកអ៊ីស្រាអែលបាននិយាយថាលោកយ៉ូសែបនឹងត្រូវបាននាំត្រឡប់ទៅទឹកដីដូនតារបស់លោកវិញ។