Genesis 50

Genesis 50:1

បន្ទាប់ពីលោកយ៉ូសែបស្លាប់ទៅ តើលោកយ៉ូសែបបានធ្វើអ្វីខ្លះជាមួយនឹងរូបកាយរបស់លោកអ៊ីស្រាអែល?

លោកយ៉ូសែបបានយកសពលោកអ៊ីស្រាអែលទៅធ្វើពិធីអប់។

Genesis 50:4

តើលោកយ៉ូសែបធ្វើសំណូមពរអ្វីដល់ស្តេចផារ៉ោនពីការបញ្ចុះសពឪពុករបស់លោក ហើយហេតុអ្វីលោកធ្វើសំណូមពរនេះ?

លោកយ៉ូសែបបានស្នើសុំឲ្យលោកទៅស្រុកកាណានដើម្បីបញ្ចុះសពឪពុករបស់លោកដូចដែលឪពុកបានធ្វើឲ្យលោកបានស្បថ។

Genesis 50:7

តើអ្នកណាទៅជាមួយលោកយ៉ូសែបដើម្បីបញ្ចុះសពលោកអ៊ីស្រាអែល?

មន្ត្រីទាំងអស់របស់ស្តេចផារ៉ោន មេទ័ពទាំងអស់ក្នុងផ្ទះរបស់លោកមន្ត្រីជាន់ខ្ពស់នៅស្រុកអេស៊ីបគ្រួសាររបស់លោកយ៉ូសែប និងបងៗរបស់លោកយ៉ូសែបព្រមទាំងក្រុមគ្រួសាររទេះចំបាំង និងពលសេះទាំងអស់ក៏នាំគ្នាទៅជាមួយលោកយ៉ូសែបដែរ។

Genesis 50:10

តើជនជាតិកាណាននិយាយអ្វីនៅពេលពួកគេបានឃើញលោកយ៉ូសែប និងអ្នកដែលនៅជាមួយលោក?

ជនជាតិកាណានបាននិយាយថានេះជាឱកាសសោកសៅបំផុតសម្រាប់ជនជាតិអេស៊ីប។

Genesis 50:12

បន្ទាប់ពីលោកយ៉ូសែបបញ្ចុះសពឪពុករបស់ពួកគេតើលោកយ៉ូសែប និងបងប្អូនរបស់លោកទៅណា?

លោកយ៉ូសែប និងបងប្អូនរបស់លោកបានត្រឡប់ទៅស្រុកអេស៊ីបវិញ។

Genesis 50:15

តើបងប្អូនប្រុសៗរបស់លោកយ៉ូសែបបានព្រួយបារម្ភអំពីអ្វីបន្ទាប់ពីលោកអ៊ីស្រាអែលបានស្លាប់?

បងប្អូនរបស់លោកយ៉ូសែបបារម្ភថាលោកយ៉ូសែបនឹងតបស្នងពួកគេវិញចំពោះអំពើអាក្រក់ដែលបងប្អូនបានធ្វើចំពោះលោកយ៉ូសែប។

តើបងប្អូនបានសួរលោកយ៉ូសែបឲ្យធ្វើអ្វីខ្លះចំពោះកំហុសដែលពួកគេបានធ្វើប្រឆាំងនឹងលោកយ៉ូសែប?

បងប្អូនបានសុំឲ្យលោកយ៉ូសែបអភ័យទោសឲ្យយពួកគេចំពោះកំហុសដែលពួកគេបានធ្វើប្រឆាំងនឹងលោកយ៉ូសែប។

Genesis 50:18

តើបងប្អូនរបស់លោកយ៉ូសែបបានធ្វើអ្វីនៅពេលពួកគេមកជួបលោកយ៉ូសែប?

នៅពេលដែលពួកគេទៅដល់លោកយ៉ូសែបបងប្អូនរបស់លោកយ៉ូសែបបានក្រាបចុះនៅមុខលោក។

តើលោកយ៉ូសែបមានប្រសាសន៍អ្វីខ្លះ ដែលព្រះជាម្ចាស់បានធ្វើតាមរយៈការប្រព្រឹត្ដអាក្រក់របស់បងប្អូនលោក?

លោកយ៉ូសែបបានមានប្រាសសន៍ថា៖ ព្រះជាម្ចាស់បានធ្វើការល្អក្នុងការថែរក្សាជីវិតរបស់មនុស្សជាច្រើន។

Genesis 50:22

តើលោកយ៉ូសែបរស់នៅបានយូរប៉ុណ្ណា?

លោកយ៉ូសែបរស់នៅមួយរយដប់ឆ្នាំ។

Genesis 50:24

តើលោកយ៉ូសែបនិយាយថានឹងមានអ្វីកើតឡើងចំពោះលោក?

លោកយ៉ូសែបបាននិយាយថាលោកជិតស្លាប់ហើយ។

តើលោកយ៉ូសែបនិយាយថាព្រះជាម្ចាស់នឹងបំពេញសេចក្ដីសន្យាអ្វីខ្លះដល់កូនចៅអ៊ីស្រាអែល?

លោកយ៉ូសែបបាននិយាយថាព្រះជាម្ចាស់នឹងមករកប្រជាជន ហើយនាំពួកគេទៅដល់ទឹកដីដែលព្រះជាម្ចាស់បានសន្យានឹងលោកអាប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។

តើលោកយ៉ូសែបធ្វើឲ្យប្រជាជនអ៊ីស្រាអែលស្បថថាពួកគេនឹងធ្វើអ្វី?

លោកយ៉ូសែបបានឲ្យពួកគេស្បថថាពួកគេនឹងយកឆ្អឹងរបស់លោកយ៉ូសែបចេញពីស្រុកអេស៊ីប នៅពេលដែលពួកគេចាកចេញពីស្រុកអេស៊ីប។

តើមានអ្វីកើតឡើងចំពោះសពរបស់លោកយ៉ូសែបបន្ទាប់ពីលោកបានស្លាប់ទៅ?

សពរបស់លោកយ៉ូសែបត្រូវបានគេតុបតែង ហើយដាក់ក្នុងមឈូសមួយនៅស្រុកអេស៊ីប។