Genesis 34

Genesis 34:1

តើលោកស៊ីគែមជាកូនរបស់លោកហា‌ម៉ោរបានធ្វើអ្វីនៅពេលគាត់បានឃើញនាងឌីណាជាកូនស្រីរបស់លោកស្រីលេអា?

លោកស៊ីគែមបានចាប់​នាង​រំលោភធ្វើបាបនាងហើយបង្ខំចិត្តចាប់នាង។

Genesis 34:4

នៅពេលដែលលោកយ៉ាកុបបានឮអំពីអ្វីដែលបានកើតឡើងចំពោះនាងឌីណា តើគាត់បានធ្វើអ្វី?

លោកយ៉ាកុបរក្សាភាពស្ងៀមស្ងាត់រហូតដល់កូនប្រុសរបស់លោកវិលត្រឡប់មកពីវាលវិញ។

Genesis 34:6

តើកូនប្រុសៗរបស់លោកយ៉ាកុបមានប្រតិកម្មយ៉ាងណាពេលដែលពួកគេបានឮអ្វីដែលលោកស៊ីគែមបានធ្វើចំពោះនាងឌីណា?

កូនប្រុសៗរបស់លោកយ៉ាកុបបានឮរឿងនេះពួកគេខឹងជាខ្លាំង។

Genesis 34:8

តើលោកហាម៉ោរដែលជាឪពុកលោកស៊ីគែមចង់ឲ្យលោកយ៉ាកុបធ្វើអ្វី?

លោកហាម៉ោរចង់ឲ្យលោកយ៉ាកុបប្រគល់នាងឌីណាទៅឲ្យលោកស៊ីគែមធ្វើជាភរិយារបស់គាត់ និងឲ្យក្រុមគ្រួសាររបស់លោកយ៉ាកុបរៀបការជាមួយក្រុមគ្រួសាររបស់លោកហាម៉ោរ។

Genesis 34:11

តើលោកស៊ីគែមបាននិយាយអ្វីខ្លះថាគាត់ពេញចិត្តយកនាងឌីណាធ្វើជាភរិយារបស់គាត់?

លោកស៊ីគែមបាននិយាយថា៖ គាត់នឹងបង់ថ្លៃកូនក្រមុំដ៏ថ្លៃវិសេសដូចលោកយ៉ាកុបនឹងដាក់បង្គាប់មក។

តើកូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយយ៉ាងណាចំពោះលោកស៊ីគែមហើយហេតុអ្វី?

កូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយទៅលោកស៊ីគែម គាត់ដោយល្បិចកល ព្រោះលោកស៊ីគែមបានបង្ខូចកិត្តិយសនាងឌីណា ។

Genesis 34:14

តើកូនប្រុសៗរបស់លោកយ៉ាកុបបានតម្រូវអ្វីដល់លោកហាម៉ោរមុនពេលពួកគេយល់ព្រមរៀបការជាមួយគ្រួសារលោកហាម៉ោរ?

កូនប្រុសៗរបស់លោកយ៉ាកុបបានតម្រូវឲ្យបុរសទាំងអស់ដែលនៅក្នុងគ្រួសាររបស់លោកហាម៉ោរត្រូវទទួលពិធីកាត់ស្បែក។

Genesis 34:22

នៅពេលនិយាយទៅកាន់បុរសនៃទីក្រុងតើលោកហាម៉ោរ និងលោកស៊ីគែមបាននិយាយអ្វីប្រសិនបើពួកគេបានរៀបការជាមួយគ្រួសាររបស់លោកយ៉ាកុប?

ពួកគេបាននិយាយថាសត្វពាហនៈទ្រព្យសម្បត្តិ និងសត្វទាំងអស់របស់លោកយ៉ាកុបនឹងក្លាយជារបស់ពួកគេប្រសិនបើពួកគេរៀបការជាមួយគ្រួសាររបស់លោកយ៉ាកុប។

Genesis 34:24

តើពួកបុរសនៃទីក្រុងលោកហាម៉ោរបានឆ្លើយតបយ៉ាងដូចម្តេចនៅពេលត្រូវបានគេសួរថាតើពួកគេយល់ព្រមទទួលការកាត់ចុងស្បែក?

ពួកបុរសនៅក្រុងលោកហាម៉ោរបានស្តាប់ពាក្យរបស់លោកហា‌ម៉ោរ និងលោកស៊ីគែម ហើយបុរសទាំងអស់សុទ្ធតែទទួលពិធីកាត់ស្បែក។

តើលោកស៊ីម្មាន និងលោកលេវីបានធ្វើអ្វីនៅថ្ងៃទីបីបន្ទាប់ពីពួកបុរសៗដែលមកពីក្រុមគ្រួសាររបស់លោកហាមោ៉បានទទួលពិធីកាត់ស្បែក?

​លោក​ស៊ីម្មាន និង​លោក​លេវីពួកគេបានសម្លាប់ប្រុសៗទាំងអស់នៅទីក្រុងលោកហាម៉ោរ។

Genesis 34:27

តើកូនប្រុសៗទាំងអស់របស់លោកយ៉ាកុបបានធ្វើអ្វីបន្ទាប់មកទៀត?

កូនប្រុសៗទាំងអស់របស់លោកយ៉ាកុបបានយកទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់ ពួកគេបានចាប់ទាំងកូនក្មេង និងប្រពន្ធរបស់ពួកគេ។

Genesis 34:30

ពេលលោកយ៉ាកុបដឹងអំពីអ្វីដែលលោកស៊ីម្មាន និងលោកលេវីបានធ្វើ តើគាត់បានឆ្លើយតបយ៉ាងណា?

ពីព្រោះប្រជាជននៅលើទឹកដីនេះអាចបំផ្លាញគាត់ និងក្រុមគ្រួសាររបស់គាត់។

ហេតុអ្វីបានជាលោកស៊ីម្មាន និងលោកលេវីនិយាយថាពួកគេបានធ្វើវា?

លោកស៊ីម្មាន និងលោកលេវីបាននិយាយថាពួកគេបានធ្វើវា ពីព្រោះលោកស៊ីគែមបានប្រព្រឹត្ដចំពោះប្អូនស្រីរបស់ពួកគេដូចជានាងឌីណាដែរ។