Genesis 35

Genesis 35:1

តើព្រះជាម្ចាស់មានបន្ទូលទៅលោកយ៉ាកុបឲ្យទៅធ្វើអ្វី?

ព្រះជាម្ចាស់មានបន្ទូលទៅលោកយ៉ាកុបថាឲ្យទៅបេតអែលហើយសង់អាសនៈមួយថ្វាយព្រះជាម្ចាស់។

តើលោកយ៉ាកុបបានប្រាប់ក្រុមគ្រួសាររបស់គាត់ឲ្យធ្វើអ្វី?

លោកយ៉ាកុបបានប្រាប់ពួកគេថា៖ ចូរបោះបង់ព្រះដទៃនៅក្នុងចំណោមអ្នករាល់គ្នាចោល ចូរសម្អាតខ្លួនរបស់អ្នករាល់គ្នា ហើយផ្លាស់ប្តូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចេញ។

Genesis 35:4

នៅពេលដែលពួកគេធ្វើដំណើរទៅ ហេតុអ្វីបានជាប្រជាជននៅជុំវិញទីក្រុង មិនដេញតាមលោកយ៉ាកុប និងគ្រួសាររបស់គាត់?

ប្រជាជននៅជុំវិញទីក្រុងមិនដេញតាមពួកគេទេ ពីព្រោះពួកគេខ្លាចព្រះជាម្ចាស់។

Genesis 35:6

ហេតុអ្វីបានជាលោកយ៉ាកុបហៅកន្លែងដែលពួកគេមកដល់ ថា «ព្រះនៃបេតអែល»?

លោកយ៉ាកុបបានហៅកន្លែងនោះថា៖ « ព្រះនៃបេតអែល» ព្រោះវាជាកន្លែងដែលព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់ឲ្យលោកយ៉ាកុបឃើញនៅពេលដែលលោកយ៉ាកុបភៀសខ្លួនពីលោកអេសាវ។

Genesis 35:9

តើព្រះជាម្ចាស់បានដាក់ឈ្មោះអ្វីថ្មីដល់លោកយ៉ាកុប?

ព្រះជាម្ចាស់បានដាក់ឈ្មោះលោកយ៉ាកុបថ្មីថា អ៊ីស្រាអែល។

Genesis 35:11

តើព្រះជាម្ចាស់បានសន្យាបញ្ជាក់ជាថ្មីអ្វីនឹងលោកយ៉ាកុប?

ព្រះជាម្ចាស់បានបញ្ជាក់ការសន្យាថា៖ លោកយ៉ាកុបនឹងក្លាយជាប្រជាជាតិមួយដែលមានស្តេចក្នុងចំណោមកូនចៅរបស់គាត់ ហើយទឹកដីដែលព្រះជាម្ចាស់បានសន្យានឹងលោកអប្រាហាំ និងលោកអ៊ីសាកនឹងត្រូវបានប្រគល់ឲ្យគាត់ និងកូនចៅរបស់គាត់។

Genesis 35:16

តើមានអ្វីកើតឡើងចំពោះលោកស្រីរ៉ាជែលពេលគាត់កំពុងដែលសម្រាលបេនយ៉ាមីន?

លោកស្រីរ៉ាជែលបានស្លាប់ពេលកំពុងដែលសម្រាលបេនយ៉ាមីន។

Genesis 35:21

តើជនជាតិអ៊ីស្រាអែលបានឮអំពីអ្វីដែលលោករូបេនបានធ្វើ?

ជនជាតិអ៊ីស្រាអែលបានឮថាលោករូបេនបាន​រួមបាន​ដំណេក​ជា​មួយ​នាង​ប៊ីល‌ហា ជា​ប្រពន្ធ​ចុង​របស់​​ឪពុកគាត់។

តើលោកយ៉ាកុបមានកូនប្រុសប៉ុន្មាននាក់?

លោកយ៉ាកុបមានកូនប្រុស​ដប់‌ពីរ​នាក់​។

Genesis 35:23

តើកូនប្រុសៗរបស់លោកយ៉ាកុបកើតពីលោកស្រីរ៉ាជែលមួយណាខ្លះ?

កូនប្រុសៗរបស់គាត់តាមរយៈលោកស្រីរ៉ាជែលមានយ៉ូសែប និងបេនយ៉ាមីន។

Genesis 35:28

តើលោកអ៊ីសាករស់បានប៉ុន្មានឆ្នាំ?

លោកអ៊ីសាកមានអាយុមួយរយប៉ែតសិបឆ្នាំ។

តើអ្នកណាបញ្ចុះសពលោកអ៊ីសាក?

លោកអេសាវ និងលោកយ៉ាកុបបានបញ្ចុះសពលោកអ៊ីសាក។