លោកយ៉ាកុបចាត់អ្នកបម្រើស្រីៗរបស់គាត់នៅខាងមុខ បន្ទាប់មកលោកស្រីលេអា និងលោកស្រីរ៉ាជែល។
លោកយ៉ាកុបផ្កាប់មុខដល់ដីចំនួនប្រាំពីរដង ពេលលោកចូលមកជិតបងប្រុសរបស់គាត់។
លោកអេសាវបានរត់មកជួបលោកយ៉ាកុបគាត់ ឱបកគាត់ហើយថើបគាត់។
លោកអេសាវបានប្រាប់លោកយ៉ាកុបថា៖ ឲ្យរក្សាពួកវាទុកសម្រាប់ខ្លួនគាត់ព្រោះគាត់មានគ្រប់គ្រាន់ហើយ។
លោកយ៉ាកុបបាននិយាយថា៖ ដោយសារតែព្រះជាម្ចាស់បានធ្វើល្អជាមួយគាត់ ហើយដោយសារគាត់មានគ្រប់គ្រាន់លោកអេសាវគួរតែទទួលយកអំណោយរបស់គាត់។
លោកយ៉ាកុបបាននិយាយថាគាត់ចង់ឲ្យលោកអេសាវទៅមុខពីព្រោះចៀមនឹងងាប់ប្រសិនបើ ពួកវាខំប្រឹងតាមលឿនពេក។
លោកយ៉ាកុបមានប្រសាសន៍ថាគាត់នឹងនាំគ្រួសារ និងហ្វូងចៀមរបស់គាត់ទៅលោកអេសាវនៅសៀរ។
លោកយ៉ាកុបបានធ្វើដំណើរទៅទឹកដីស៊ូកូថ ជាកន្លែងដែលគាត់បានសង់ផ្ទះមួយ។
លោកយ៉ាកុបធ្វើដំណើរទៅទីក្រុងស៊ីគែមជាកន្លែងដែលគាត់បានបានទិញដីមួយកន្លែង។