Genesis 13

Genesis 13:1

តើលោកអាប់រ៉ាមបានធ្វើដំណើរទៅណាបន្ទាប់ពីចាកចេញពីស្រុកអេស៊ីប?

លោកអាប់រ៉ាមបានធ្វើដំណើរទៅណេកិប។

តើលោកអាប់រ៉ាមបានយកអ្វីទៅជាមួយគាត់?

លោកអាប់រ៉ាមបានយកហ្វូងសត្វ ហើយមានប្រាក់ និងមាសជាច្រើន។

Genesis 13:5

ហេតុអ្វីបានជាមានជម្លោះរវាងអ្នកគង្វាលសត្វរបស់លោកអាប់រ៉ាម និងអ្នកគង្វាលសត្វរបស់លោកឡុត?

បានជាមានជម្លោះ ដោយព្រោះដីមិនអាច ចិញ្ចឹមលោកអាប់រ៉ាម និងលោកឡុតរស់នៅជិតគ្នាជាមួយទ្រព្យសម្បត្តិទាំងអស់របស់ពួកគេបានទេ។

Genesis 13:8

តើលោកអាប់រ៉ាមបានផ្តល់អ្វីដល់លោកឡុត?

លោកអាប់រ៉ាមបានផ្តល់ឲ្យលោកឡុតជ្រើសរើសកន្លែងដែលត្រូវរស់នៅ ហើយបន្ទាប់មកលោកអាប់រ៉ាមនឹងរកកន្លែងរស់នៅរបស់គាត់ដាច់ដោយឡែកពីលោកឡុត។

Genesis 13:10

តើលោកឡុតជ្រើសរើសរស់នៅកន្លែងណា ហើយហេតុអ្វី?

លោកឡុតសម្រេចចិត្តឆ្ពោះទៅទិសខាងកើត ហើយទៅរស់នៅតំបន់វាលទំនាបទន្លេយ័រដាន់ ដោយព្រោះវាមានទឹកល្អ។

Genesis 13:12

តើបន្ទាប់មកលោកអាប់រ៉ាមរស់នៅទីណា?

លោកអាប់រ៉ាមបានរស់នៅក្នុងទឹកដីកាណាន។

តើមនុស្សប្រភេទណាដែលរស់នៅក្នុងក្រុងសូដុម?

មនុស្សនៅក្នុងក្រុងសូដុមជាមនុស្សបាបអាក្រក់ជាខ្លាំងទាស់នឹងព្រះអម្ចាស់។

Genesis 13:14

នៅពេលនេះ តើព្រះអម្ចាស់បានមានបន្ទូលថា ព្រះអង្គនឹងផ្តល់អ្វីដល់លោកអាប់រ៉ាម?

ព្រះអម្ចាស់បានសន្យាថា ទឹកដីទាំងអស់ដែលលោកអាប់រ៉ាមអាចមើលឃើញពីកន្លែងដែលគាត់កំពុងឈរនោះនឹងត្រូវប្រគល់ឲ្យគាត់។

Genesis 13:16

តើព្រះអម្ចាស់មានបន្ទូលថា លោកអាប់រ៉ាមនឹងមានកូនចៅប៉ុន្មាននាក់?

ព្រះអម្ចាស់បានប្រាប់លោកអាប់រ៉ាមថា គាត់នឹងមានកូនចៅច្រើនជាងអ្វីដែលគាត់អាចរាប់បាន«ច្រើនដូចជាធូលីដី»។