Genesis 14

Genesis 14:10

តើមានអ្វីកើតឡើងនៅក្រុងសូដុមដោយសារការប្រយុទ្ធរបស់ស្តេចនៅជ្រលងភ្នំស៊ីឌីម?

ទ្រព្យសម្បត្ដិទាំងអស់របស់ក្រុងសូដុមត្រូវបានយកចេញទៅហើយលោកឡុត និងទ្រព្យសម្បត្ដិទាំងអស់របស់គាត់ក៏ត្រូវបានយកទៅដែរ។

Genesis 14:13

តើលោកអាប់រ៉ាមបានធ្វើអ្វី នៅពេលដែលគាត់ត្រូវបានគេប្រាប់ថា លោកឡុតត្រូវបាននាំយកទៅនោះ?

លោកអាប់រ៉ាមបានប្រមូលមនុស្សដែលបានទទួលកាបង្វឹកចំនួន ៣១៨ នាក់ដើម្បីដេញតាមពួកគេ។

Genesis 14:15

តើនៅជិតទីក្រុងធំណាដែលលោកអាប់រ៉ាមបានច្បាំងនឹងពួកស្ដេច ហើយតើមានលទ្ធផលយ៉ាងណាពីសង្គ្រាមនោះ?

លោកអាប់រ៉ាមបានច្បាំងនឹងពួកស្តេចនៅភាគខាងជើងនៃក្រុងដាម៉ាស ហើយគាត់បានប្រមូលយកទ្រព្យសម្បត្តិទាំងអស់ លោកឡុត និងប្រជាជនផ្សេងទៀត។

Genesis 14:17

តើស្ដេចពីរអង្គណាដែលបានជួបលោកអាប់រ៉ាម នៅពេលដែលគាត់ត្រឡប់មកវិញ?

គឺស្តេចក្រុងសូដុម និងព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ជាស្តេចសាឡឹមបានជួបលោកអាប់រ៉ាមនៅពេលដែលទ្រង់ត្រឡប់មកវិញ។

តើព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែកមានទំនាក់ទំនងអ្វីនឹងព្រះជាម្ចាស់?

ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែកជាមហាបូជាចារ្យរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត។

តើព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែកបានយកអ្វីមកជាមួយព្រះអង្គ នៅពេលដែលព្រះអង្គជួបលោកអាប់រ៉ាម?

ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែកបានយកនំបុ័ង និងស្រាមក នៅពេលដែលព្រះអង្គជួបលោកអាប់រ៉ាម។

Genesis 14:19

តើព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែកមានបន្្ទូលអ្វីទៅលោកអាប់រ៉ាម?

ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែកបានប្រទានពរដល់លោកអាប់រ៉ាម ហើយបានលើកតម្កើងព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។

តើលោកអាប់រ៉ាមបានធ្វើអ្វីខ្លះ បន្ទាប់ពីព្រះ‌បាទ​ម៉ិលគីស្សាដែកបានមានបន្្ទូលជាមួយលោក?

លោកអាប់រ៉ាមបានឲ្យព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែកមួយភាគដប់នៃអ្វីៗទាំងអស់។

Genesis 14:21

តើស្តេចក្រុងសូដុមបានស្នើសុំអ្វីដល់លោកអាប់រ៉ាម?

ស្តេចក្រុងសូដុមបានស្នើសុំឲ្យលោកអាប់រ៉ាមរក្សាទុកទំនិញទាំងអស់ប្រសិនបើលោកអាប់រ៉ាមប្រគល់ប្រជាជនអោយស្តេច។

ហេតុអ្វីបានជាលោកអាប់រ៉ាមមិនចង់បានទ្រព្យសម្បត្តិអ្វីទាំងអស់?

លោកអាប់រ៉ាមបានលើកដៃថ្វាយព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយមិនចង់ឲ្យស្តេចក្រុងសូដុមនិយាយថា ព្រះអង្គធ្វើឲ្យលោកអាប់រ៉ាមក្លាយជាអ្នកមានឡើយ។

តើលោកអាប់រ៉ាមបានឆ្លើយតបយ៉ាងណាចំពោះការស្នើសុំរបស់ស្តេចក្រុងសូដុម?

លោកអាប់រ៉ាមបានមានប្រសាសន៍ថាគាត់មិនចង់បានទ្រព្យសម្បត្តិអ្វីទាំងអស់លើកលែងតែអ្វីដែលយុវជនបានបរិភោគ និងចែករំលែកសម្រាប់មនុស្សដែលបានទៅជាមួយគាត់។