Genesis 12

Genesis 12:1

ពេលលោកអាប់រ៉ាមរស់នៅក្នុងស្រុកខារ៉ាន តើព្រះអម្ចាស់បានមានបន្ទូលទៅលោកអាប់រ៉ាមអោយធ្វើអ្វី?

ព្រះអម្ចាស់បានប្រាប់លោកអាប់រ៉ាមអោយចាកចេញពីក្រុមគ្រួសារឪពុកគាត់ ហើយទៅស្រុកដែលព្រះអង្គនឹងបង្ហាញលោកអាប់រ៉ាម។

តើព្រះអម្ចាស់បានសន្យាអ្វីចំពោះលោកអាប់រ៉ាម?

ព្រះអម្ចាស់បានសន្យាថាលោកនឹងប្រទានពរដល់អាប់រ៉ាមធ្វើអោយគាត់ក្លាយជាប្រជាជាតិដ៏អស្ចារ្យមួយ និងប្រទានពរដល់ក្រុមគ្រួសារទាំងអស់នៅលើផែនដីតាមរយៈគាត់។

Genesis 12:4

តើអ្នកណាបានធ្វើដំណើរជាមួយលោកអាប់រ៉ាមខ្លះ?

លោកអាប់រ៉ាមបានធ្វើដំណើរជាមួយនាងសារ៉ាយភរិយា និងឡុតដែលជាកូនប្រុសរបស់បងប្រុសគាត់។

តើលោកអាប់រ៉ាមធ្វើដំណើរទៅស្រុកណា?

លោកអាប់រ៉ាមបានធ្វើដំណើរទៅស្រុកកាណាន។

Genesis 12:6

ពេលដែលព្រះអម្ចាស់លេចមកជួបលោកអាប់រ៉ាម តើព្រះអង្គបានសន្យាអ្វីចំពោះលោកអាប់រ៉ាម?

ព្រះអម្ចាស់បានសន្យាថាកូនចៅរបស់លោកអាប់រ៉ាមនឹងរស់នៅស្រុកកាណាន។

Genesis 12:8

តើលោកអាប់រ៉ាមគោរពថ្វាយបង្គំព្រះអម្ចាស់យ៉ាងដូចម្តេច?

លោកអាប់រ៉ាមបានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ហើយអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់។

Genesis 12:10

ចាកចេញពីស្រុកកាណាន តើលោកអាប់រ៉ាមធ្វើដំណើរទៅណា?

ចាកចេញពីស្រុកកាណានលោកអាប់រ៉ាមបានធ្វើដំណើរទៅស្រុកអេស៊ីប។

ពេលលោកអាប់រ៉ាមចូលស្រុកអេស៊ីប តើគាត់ព្រួយបារម្ភអំពីអ្វី?

លោកអាប់រ៉ាមបារម្ភថាជនជាតិអេស៊ីបនឹងសម្លាប់គាត់ ហើយយកប្រពន្ធរបស់គាត់ឈ្មោះសារ៉ាយពីព្រោះនាងស្អាតណាស់។

តើលោកអាប់រ៉ាមបានសុំអ្វីដល់នាងសារ៉ាយដើម្បីប្រាប់ប្រជាជនអេស៊ីបអំពីខ្លួននាង?

លោកអាប់រ៉ាមបានសុំនាងសារ៉ាយប្រាប់ជនជាតិអេស៊ីបថានាងជាប្អូនស្រីរបស់លោកអាប់រ៉ាម។

Genesis 12:14

តើមានអ្វីកើតឡើងចំពោះនាងសារ៉ាយពេលពួកគេចូលស្រុកអេស៊ីប?

ព្រះចៅផារោនបានយកនាងសារ៉ាយនាំនាងទៅក្នុងដំណាក់របស់ស្តេចផារោន។

Genesis 12:17

តើមានអ្វីកើតឡើងចំពោះស្តេចផារោន នៅពេលនេះ?

ព្រះអម្ចាស់បានធ្វើឲ្យស្តេចផារោន និងញាតិ្តវង្សរបស់ស្តេចជួបគ្រោះកាចយ៉ាងខ្លាំង។

តើស្តេចផារោនបានសួរសំណួរអ្វីទៅលោកអាប់រ៉ាម?

ព្រះចៅស្តេចផារោនបានសួលោករអាប់រ៉ាមថាហេតុអ្វីបានជាលោកប្រាប់យើងថានាងសារ៉ាយជាប្អូនស្រីរបស់លោកជំនួសប្រពន្ធរបស់ឯទៅវិញ។

តើស្តេចផារោនបានធ្វើអ្វីជាមួយលោកអាប់រ៉ាម និងនាងសារ៉ាយ?

ព្រះបាទស្តេចផារោនបានបញ្ជូនលោកអាប់រ៉ាម និងសារ៉ាយឲ្យទៅវិញ។