1
យ៉ូសែបត្រូវបាននាំទៅឯស្រុកអេស៊ីប។ លោកប៉ូទីផារជាមន្ត្រីជនជាតិអេស៊ីបម្នាក់ ដែលជាមេលើកកងអង្គរក្សស្តេចរបស់ផារ៉ោន បានទិញគាត់ពីពួកអ៊ីស្មាអែល ដែលនាំចុះមកស្រុកអេស៊ីបនេះ។
2
ព្រះអម្ចាស់គង់ជាមួយយ៉ូសែប ហើយគាត់បានក្លាយជាអ្នកមាន។ គាត់រស់នៅក្នុងផ្ទះរបស់លោកប៉ូទីផារចៅហ្វាយរបស់គាត់។
3
ចៅហ្វាយរបស់គាត់បានឃើញថា ព្រះអម្ចាស់គង់នៅជាមួយគាត់ ហើយឃើញថា ព្រះជាម្ចាស់បានធ្វើឲ្យគាត់ចម្រុងចម្រើនអ្វីៗដែលគាត់បានធ្វើ។
4
ចៅហ្វាយរបស់លោកលោកយ៉ូសែបពេញចិត្តនឹងគាត់ណាស់។ លោកយ៉ូសែបបានបម្រើលោកប៉ូទីផារ។ លោកប៉ូទីផារបានលើកគាត់ឲ្យគ្រប់គ្រងលើផ្ទះរបស់គាត់ និងអ្វីៗដែលជាទ្រព្យសម្បត្តិ ហើយបានដាក់នៅក្រោមការមើលថែរបស់គាត់ទាំងអស់។
5
នៅពេលដែលគាត់បានលើកលោកយ៉ូសែបឲ្យគ្រប់គ្រងលើផ្ទះសម្បែង និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ នោះព្រះអម្ចាស់បានប្រទានពរដល់ផ្ទះសម្បែងរបស់ជនជាតិអេស៊ីបនេះ ដោយសារតែលោកយ៉ូសែប។ ព្រះពររបស់ព្រះអម្ចាស់មកលើអ្វីៗដែលលោកប៉ូទីផារមាននៅក្នុងផ្ទះសម្បែង និងនៅឯស្រែចម្ការ។
6
លោកប៉ូទីផារបានដាក់អ្វីៗដែលគាត់មាននៅក្រោមការមើលថែរបស់លោកយ៉ូសែប។ គាត់មិនចាំបាច់ខ្វល់ខ្វាយអ្វីឡើយ លើកលែងតែអាហារដែលគាត់ហូបប៉ុណ្ណោះ។ ហើយលោកយ៉ូសែបក៏សង្ហា ហើយទាក់ទាញផងដែរ។
7
បន្ទាប់ពីគាត់បានទទួលកិច្ចការទាំងនេះហើយ នោះភរិយារបស់ចៅហ្វាយក៏ចង់បានលោកយ៉ូសែប។ នាងបាននិយាយថា៖ «មកគេងជាមួយខ្ញុំ»។
8
ប៉ុន្តែ គាត់បានបដិសេធ ហើយនិយាយទៅកាន់ភរិយារបស់ចៅហ្វាយគាត់ថា៖ មើល៍ ចៅហ្វាយរបស់ខ្ញុំ មិនបានខ្វល់ខ្វាយពីអ្វីៗដែលខ្ញុំធ្វើនៅក្នុងផ្ទះនេះទេ ហើយគាត់បានប្រគល់អ្វីៗដែលជារបស់គាត់ឲ្យនៅក្រោមការមើលថែរបស់ខ្ញុំ។
9
គ្មាននរណានៅក្នុងផ្ទះនេះធំជាងខ្ញុំទេ។ លោកមិនបានហួងហែងអ្វីពីខ្ញុំទេ លើកលែងតែចៅហ្វាយស្រី ព្រោះចៅហ្វាយស្រីគឺជាភរិយារបស់គាត់។ តើខ្ញុំអាចនឹងធ្វើការអាក្រក់ដ៏ធំនេះ ហើយអាចធ្វើបាបទាស់នឹងព្រះជាម្ចាស់ដែរឬ?»
10
ពីមួយថ្ងៃទៅមួយថ្ងៃ នាងនិយាយទៅលោកយ៉ូសែប ប៉ុន្តែ គាត់បានបដិសេធមិនព្រមគេងជាមួយនាង ឬនៅជាមួយនាងឡើយ។
11
នៅថ្ងៃមួយ នៅពេលគាត់បានចូលទៅក្នុងផ្ទះ ដើម្បីធ្វើការងាររបស់គាត់។ គ្មានបុរសណាម្នាក់នៅក្នុងផ្ទះនោះទេ។
12
នាងបានចាប់គាត់ ហើយទាញអាវរបស់គាត់ ហើយនិយាយថា៖ «មកគេងជាមួយខ្ញុំ»។ គាត់បានបន្សល់ទុកនូវសម្លៀកបំពាក់នៅក្នុងដៃរបស់នាង ដោយរត់ ហើយចេញទៅក្រៅវិញ។
13
នៅពេលនាងបានឃើញថា គាត់បានចាកចេញហើយសន្សល់សម្លៀកបំពាក់របស់គាត់នៅក្នុងដៃរបស់នាង ហើយបានរត់ចេញទៅក្រៅ
14
នោះនាងបានហៅពួកប្រុសៗដែលនៅក្នុងផ្ទះរបស់នាង ហើយបានប្រាប់ដល់ពួកគេថា៖ «មើល លោកប៉ូទីផារបាននាំជនជាតិហេព្រើរមកមើលងាយខ្ញុំ។ គាត់បានមករកខ្ញុំ ដើម្បីគេងជាមួយខ្ញុំ ហើយខ្ញុំក៏ស្រែកឡើង។
15
ហើយនៅពេលគាត់បានឮខ្ញុំស្រែក នោះគាត់បានបន្សល់សម្លៀកបំពាក់របស់គាត់នៅជាមួយខ្ញុំ រត់ ហើយចេញទៅក្រៅ»។
16
នាងបានដាក់សម្លៀកបំពាក់របស់គាត់នៅជិតនាង រហូតទាល់តែចៅហ្វាយរបស់គាត់ត្រឡប់មកផ្ទះវិញ។
17
នាងបានពន្យល់ប្រាប់គាត់ថា៖ «អ្នកបម្រើជនជាតិហេព្រើរ ដែលនៅលោកបាននាំមកឯយើង បានមកមើលងាយខ្ញុំ។
18
នៅពេលដែលខ្ញុំស្រែក គាត់បានបន្សល់សម្លៀកបំពាក់របស់គាត់នៅជាមួយខ្ញុំ ហើយរត់ចេញទៅក្រៅ»។