Genesis 40

Genesis 40:1

ហេតុអ្វីបានជាស្តេចស្រុកអេស៊ីបដាក់អ្នកថ្វាយ ពែងនិង​អ្នក​ដុត​នំ​របស់ទ្រង់នៅក្នុងគុក?

ស្តេចបានឃុំពួកគេនៅក្នុងគុកពីព្រោះពួកគេបានធ្វើឲ្យព្រះអង្គខ្ញាល់។

Genesis 40:4

តើមានអ្វីកើតឡើងចំពោះអ្នកថ្វាយពែង និងអ្នកដុតនំនៅយប់ដ៏ដែលនោះ?

អ្នកថ្វាយពែង និងអ្នកដុតនំម្នាក់ៗបានយល់សប្តិឃើញនៅយប់នោះ។

Genesis 40:6

ហេតុអ្វីបានជាអ្នកថ្វាយពែង និងអ្នកដុតនំទាំងពីរនាក់សោកសៅនៅព្រឹកបន្ទាប់?

ពួកគេទាំងពីរមានការសោកសៅពីព្រោះគ្មាននរណាម្នាក់អាចបកស្រាយសុបិនរបស់ពួកគេបានទេ។

តើលោកយ៉ូសែបបាននិយាយថានរណាអាចផ្តល់ការបកស្រាយសុបិនបាន?

លោកយ៉ូសែបបាននិយាយថាព្រះអមា្ចស់អាចផ្តល់នូវការបកស្រាយសុបិននេះបាន។

Genesis 40:12

តើលោកយ៉ូសែបបាននិយាយអ្វីខ្លះគឺការបកស្រាយសុបិនរបស់អ្នកថ្វាយពែងនោះ?

លោកយ៉ូសែបបាននិយាយថាសុបិននេះមានន័យថាក្នុងរយៈពេលបីថ្ងៃព្រះបាទផារោននឹងប្រគល់អ្នកថ្វាយពែងទៅការិយាល័យរបស់គាត់វិញ។

Genesis 40:14

តើលោកយ៉ូសែបបានស្នើសុំអ្វីដល់អ្នកថ្វាយពែង បន្ទាប់ពីបានបកស្រាយសុបិនរបស់គាត់?

លោកយ៉ូសែបបានស្នើសុំឲ្យអ្នកថ្វាយពែងចងចាំគាត់ ហើយនិយាយប្រាប់គាត់ទៅព្រះបាទផារោន ហើយនាំខ្ញុំចេញពីគុកនេះផង។

Genesis 40:18

តើលោកយ៉ូសែបបាននិយាយអ្វីខ្លះគឺជាការបកស្រាយសុបិនរបស់អ្នកដុតនំ?

លោកយ៉ូសែបបាននិយាយថាសុបិន្តមានន័យថាក្នុងរយៈពេលបីថ្ងៃព្រះបាទផារោននឹងព្យួរអ្នកដុតនំនៅលើដើមឈើ។

Genesis 40:20

បីថ្ងៃក្រោយមក តើមានព្រឹត្តិការណ៍ពិសេសអ្វី?

ថ្ងៃកំណើតរបស់ព្រះបាទផារ៉ោនគឺបីថ្ងៃក្រោយមក។

នៅថ្ងៃនោះព្រះបាទផារ៉ោនបានធ្វើអ្វីចំពោះអ្នកថ្វាយពែង និងអ្នកដុតនំ?

ព្រះបាទផារ៉ោនបានស្តារអ្នកថ្វាយពែងទៅកាន់តំណែងរបស់ខ្លួនឡើងវិញ ប៉ុន្តែ ស្តេចបានព្យួរអ្នកដុតនំ ដូចដែលលោកយ៉ូសែបបានបកស្រាយដល់ពួកគេ។

តើអ្នកថ្វាយពែងបានចាំពីការស្នើសុំរបស់លោកយ៉ូសែបចំពោះគាត់ទេ?

ទេ! អ្នកថ្វាយពែងមិននឹកចាំលោកយ៉ូសែបទេ នៅតែភ្លេចគាត់។