Genesis 41

Genesis 41:4

នៅក្នុងសុបិនដំបូងរបស់ព្រះបាទផារោន តើគោញីប្រាំពីរក្បាលបានធ្វើអ្វីខ្លះចំពោះគោធាត់ប្រាំពីរក្បាល?

គោដែលស្គមទាំងប្រាំពីរនោះបានស៊ីគោធាត់ៗទាំងប្រាំពីរក្បាល។

Genesis 41:7

នៅក្នុងសុបិនទីពីរបស់ព្រះបាទផារោន តើធញ្ញជាតិប្រាំពីរគ្រាប់ដ៏តូចធ្វើយ៉ាងណាចំពោះធញ្ញជាតិប្រាំពីរគ្រាប់ដែលថ្លោស?

កួរស្រូវស្គមបានលេបកួរស្រូវថ្លោស ហើយល្អទាំងប្រាំពីរនោះ។

តើពួកគ្រូទាយ និងអ្នកប្រាជ្ញរបស់ព្រះចៅផារោនបកស្រាយសុបិនរបស់គាត់យ៉ាងដូចម្តេច?

ពួកគ្រូទាយ និងអ្នកប្រាជ្ញរបស់ព្រះចៅផារ៉ោន មិនអាចបកស្រាយសុបិនរបស់ព្រះចៅផារ៉ោនបានឡើយ។

Genesis 41:12

តើអ្នកថ្វាយពែងបានទូលព្រះបាទផារោនអំពីលោកយ៉ូសែបអំពីអ្វី?

អ្នកថ្វាយពែងបានទូលព្រះបាទផារោនថា៖ បុរសវ័យក្មេងជនជាតិហេព្រើរម្នាក់បានបកស្រាយសុបិនរបស់គាត់យ៉ាងត្រឹមត្រូវ និងសុបិន្តរបស់អ្នកផ្សេងនៅពេលពួកគេត្រូវគេឃុំឃាំង។

Genesis 41:14

តើលោកយ៉ូសែបបាននិយាយថាអ្នកណានឹងបកស្រាយសុបិនរបស់ព្រះចៅផារ៉ោន?

លោកយ៉ូសែបបាននិយាយថា៖ ព្រះជាម្ចាស់នឹងឆ្លើយតបនឹងសុបិនរបស់ព្រះបាទផារោនដោយការពេញព្រះទ័យ។

Genesis 41:25

តើលោកយ៉ូសែបបាននិយាយអ្វីដែលព្រះជាម្ចាស់កំពុងប្រកាសដល់ព្រះបាទផារោន?

លោកយ៉ូសែបបាននិយាយថាព្រះជាម្ចាស់កំពុងប្រកាសដល់ព្រះបាទផារោននូវអ្វីដែលព្រះជាម្ចាស់នឹងធ្វើ។

តើគោញីល្អទាំងប្រាំពីរក្បាល និងកួរស្រូវល្អប្រាំពីរក្នុងសុបិនតំណាងអ្វី?

គោញីល្អទាំងប្រាំពីរក្បាល និងកួរស្រូវល្អប្រាំពីរក្នុងសុបិនតំណាងឲ្យប្រាំពីរឆ្នាំនៃភាពបរិបូណ៌។

Genesis 41:27

តើគោញីស្គមប្រាំពីរក្បាល និងកួរស្រូវស្កកប្រាំពីរនៅក្នុងសុបិនតំណាងអ្វី?

គោញីស្គមប្រាំពីរក្បាល និងកួរស្រូវស្កកប្រាំពីរនៅក្នុងសុបិនតំណាងឲ្យទុរ្ភិក្សប្រាំពីរឆ្នាំ។

Genesis 41:30

យោងទៅតាមលោកយ៉ូសែប ហេតុអ្វីបានជាព្រះបាទផារោនបានជាឃើញសុបិនទាំងពីរនេះ?

ព្រះបាទផារោនបានជាឃើញសុបិនទាំងពីរនេះ ដោយសាររឿងនេះ ព្រះជាម្ចាស់ជាអ្នកដែលធ្វើឲ្យកើតឡីេង ហើយព្រះជាម្ចាស់នឹងធ្វើវាជាឆាប់។

Genesis 41:33

តើលោកយ៉ូសែបបានទូលទៅព្រះបាទផារោនឲ្យយកផលដំណាំប៉ុន្មានផ្នែកនៅស្រុកអេស៊ីបក្នុងរយៈពេលប្រាំពីរឆ្នាំដ៏បរិបូណ៌?

លោកយ៉ូសែបបានណែនាំ ឲ្យព្រះបាទផារោនតែងតាំងបុរសម្នាក់ឲ្យយកផលមួយភាគប្រាំនៃឆ្នាំទាំងប្រាំពីរ។

Genesis 41:37

តើស្តេចផារោនបានមានរាជឱង្ការថាអ្វីនៅក្នុងលោកយ៉ូសែប?

ព្រះបាទផារោនមានរាជឱង្ការថា៖ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងយ៉ូសែប។

Genesis 41:39

តើព្រះបាទផារោនបានប្រគល់តំណែងអ្វីដល់លោកយ៉ូសែប?

ព្រះបាទផារោនបានប្រទានអំណាចឲ្យលោកយ៉ូសែបគ្រប់គ្រងលើដំណាក់ព្រះបាទផារោន និងនៅលើទឹកដីអេស៊ីបទាំងមូល ជាអ្នកទីពីរបន្ទាប់ពីព្រះបាទផារោន។

Genesis 41:48

ក្នុងរយៈពេលប្រាំពីរឆ្នាំដែលលោកយ៉ូសែបបានស្តុកទុក តើលោកយ៉ូសែបប្រមូលបានប៉ុន្មាន?

លោកយ៉ូសែបបានរក្សាទុកគ្រាប់ធញ្ញជាតិដូចជាខ្សាច់នៅសមុទ្រដែលជាចំនួនមួយដែលមិនអាចរាប់បាន។

Genesis 41:50

តើកូនប្រុសពីរនាក់របស់លោកយ៉ូសែបកើតមកមុនពេលគ្រោះ​ទុរ្ភិក្សនោះមានឈ្មោះអ្វី?

កូនប្រុសទាំងពីរនាក់របស់លោកយ៉ូសែបមានឈ្មោះថា ម៉ាណាសេ និងអេប្រាអ៊ីម។

Genesis 41:53

តើគ្រោះ​ទុរ្ភិក្សប្រាំពីរឆ្នាំរីករាលដាលយ៉ាងដូចម្តេច?

គ្រោះ​ទុរ្ភិក្សកើតឡើងនៅក្នុងទឹកដីអេស៊ីបទាំងមូល។

Genesis 41:55

តើលោកយ៉ូសែបបានធ្វើអ្វីនៅពេលប្រជាជននៅស្រុកអេស៊ីបបានអំពាវនាវរកស្តេចផារោនសុំអាហារ?

លោកយ៉ូសែបបានបើកឃ្លាំងទាំងអស់ ហើយបានលក់ម្ហូបឲ្យជនជាតិអេស៊ីប។

តើអ្នកណាទៅស្រុកអេស៊ីបដើម្បីទិញស្រូវពីលោកយ៉ូសែប?

ពិភពលោកទាំងអស់បានមកដល់ស្រុកអេស៊ីបដើម្បីទិញស្រូវពីលោកយ៉ូសែប។