Genesis 39

Genesis 39:1

តើអ្នកណាទិញលោកយ៉ូសែបនៅស្រុកអេស៊ីប?

លោកប៉ូទីផារដែលជាមន្ត្រីរបស់​ស្តេច​របស់​ផា​រ៉ោនបានទិញលោកយ៉ូសែបនៅស្រុកអេស៊ីប។

Genesis 39:3

ហេតុអ្វីបានជាលោកយ៉ូសែបមានវិបុលភាពនៅស្រុកអេស៊ីប?

លោកយ៉ូសែបបានរីកចំរើនដោយសារព្រះអម្ចាស់គង់ជាមួយគាត់។

Genesis 39:5

តើលោកប៉ូទីផារបានដាក់អ្វីនៅក្រោមការយកចិត្តទុកដាក់របស់លោកយ៉ូសែប?

លោកប៉ូទីផារបានដាក់អ្វីៗទាំងអស់ដែលគាត់មាននៅក្រោមការថែទាំរបស់លោកយ៉ូសែប។

Genesis 39:7

តើប្រពន្ធរបស់លោកប៉ូទីផារបានសុំលោកយ៉ូសែបឲ្យធ្វើអ្វី?

ប្រពន្ធរបស់លោកប៉ូទីផារបានសុំលោកយ៉ូសែបឲ្យគេងជាមួយនាង។

តើលោកយ៉ូសែបបានឆ្លើយតបយ៉ាងណាចំពោះសំណើរបស់ភរិយាលោកប៉ូទីផារ?

លោកយ៉ូសែបបានបដិសេធ ហើយបាននិយាយថាគាត់មិនអាចប្រព្រឹត្ដអំពើអាក្រក់ និងបាបដ៏អាក្រក់នេះប្រឆាំងនឹងព្រះជាម្ចាស់បានទេ។

Genesis 39:10

តើលោកយ៉ូសែបបានធ្វើអ្វី នៅពេលភរិយារបស់លោកប៉ូទីផារចាប់គាត់ដោយសម្លៀកបំពាក់របស់គាត់?

លោកយ៉ូសែបបានបន្សល់ទុកនូវសម្លៀកបំពាក់នៅក្នុងដៃរបស់នាង ដោយរត់ ហើយចេញទៅក្រៅវិញ។

Genesis 39:13

តើប្រពន្ធរបស់លោកប៉ូទីផារបានចោទប្រកាន់យ៉ាងណាចំពោះលោកយ៉ូសែប?

នាងបានចោទប្រកាន់គាត់ថាបានព្យាយាមគេងជាមួយនាងដោយប្រឆាំងនឹងឆន្ទៈរបស់នាង។

Genesis 39:19

តើលោកប៉ូទីផារបានធ្វើអ្វីនៅពេលគាត់បានឮការចោទប្រកាន់លោកយ៉ូសែប?

លោកប៉ូទីផារខឹងយ៉ាងខ្លាំង ហើយបានចាប់លោកយ៉ូសែបដាក់គុក។

Genesis 39:21

នៅពេលនេះតើព្រះអម្ចាស់បានបង្ហាញអ្វីដល់លោកយ៉ូសែប?

ព្រះអម្ចាស់បានបង្ហាញភាពស្មោះត្រង់នៃសម្ពន្ធមេត្រីជាមួយលោកយ៉ូសែបនៅពេលនេះ។

តើឆ្មាំគុកបានដាក់អ្វីនៅក្រោមការទទួលខុសត្រូវរបស់លោកយ៉ូសែប?

ឆ្មាំគុកបានដាក់អ្នកទោសទាំងអស់នៅក្រោមការថែរក្សារបស់លោកយ៉ូសែប។

តើអ្វីទៅជាលទ្ធផលនៃការគ្រប់យ៉ាងដែលលោកយ៉ូសែបបានធ្វើ ហើយហេតុអ្វី?

អ្វីៗទាំងប៉ុន្មានដែលលោកយ៉ូសែបបានធ្វើនោះព្រះអម្ចាស់បានចំរើនឡើង។