លោកយូដាបានយកប្រពន្ធពីបុរសជនជាតិកាណាន។
ព្រះអម្ចាស់បានសម្លាប់លោកអ៊ើរ ព្រោះគាត់ជាមនុស្សអាក្រក់។
លោកអូណាន់ពេលណាគាត់រួមដំណេកជាមួយនាងតាម៉ារ គាត់តែងតែសម្រក់ចោលទៅដី។
ព្រះអម្ចាស់បានសម្លាប់លោកអូណាន់ព្រោះអំពើដែលគាត់ធ្វើសុទ្ធតែអាក្រក់។
លោកយូដាបានសន្យានឹងនាងតាម៉ារថាកូនប្រុសទីបីរបស់គាត់ឈ្មោះសេឡាជាប្តីនៅពេលសេឡាធំឡើង។
លោកយូដាត្រូវការសម្រាលទុក្ខព្រោះភរិយារបស់លោកបានទទួលមរណភាព។
នាងតាម៉ារដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកបាំងមុខ ហើយអង្គុយនៅតាមផ្លូវជិតដល់ភូមិធីមណា។
នាងតាម៉ារបានធ្វើដូច្នេះព្រោះកូនប្រុសទីបីរបស់លោកយូដាឈ្មោះសេឡាបានធំពេញវ័យឡើងតែនាងមិនបានធ្វើជាប្រពន្ធរបស់គាត់ទេ។
លោកយូដាបាឲ្យត្រារបស់គាត់ទាំងខ្សែ និងរបស់ដែលនៅជាប់នឹងលោកមកធ្វើជាថ្នូរនឹងប្រាក់បញ្ចាំឲ្យនាង។
លោកយូដាដឹងថាមិនមានស្រីពេស្យានៅទីនោះទេ។
លោកយូដាចង់ដុតនាងតាម៉ារព្រោះនាងមានផ្ទៃពោះដូចជាស្រីពេស្យា។
នាងបាននិយាយថានាងមានផ្ទៃពោះដោយបុរសដែលជាម្ចាស់ត្រា និងខ្សែ និងដំបងដែលនាងមាន។
លោកយូដាបាននិយាយថានាងតាម៉ារគឺត្រឹមត្រូវជាងគាត់ពីព្រោះគាត់មិនបានឲ្យនាងតាម៉ារទៅធ្វើជាប្រពន្ធរបស់សេឡាទេ។
នាងតាម៉ារមានកូនប្រុសភ្លោះ។
នៅពេលដែលកូនភ្លោះម្នាក់របស់នាងតាម៉ារ ដាក់ដៃចេញដៃមកមុន ហើយឆ្មបក៏យកអំបោះក្រហមចងដៃទារកនោះ ហើយនិយាយថា៖ «កូនមួយនេះកើតមុន»។
បងប្អូនប្រុសពីរនាក់ដែលនាងតាម៉ារផ្តល់កំណើតមានឈ្មោះថា ពេរេស និងសេរ៉ាស។