Genesis 27

Genesis 27:1

ពេលលោកអ៊ីសាកកាន់តែចាស់ តើគាត់មិនអាចធ្វើអ្វីទៀត?

នៅពេលលោកអ៊ីសាកចាស់ទៅ ហើយភ្នែករបស់គាត់ក៏ស្រអាប់ រហូតដល់គាត់មិនអាចមើលឃើញ។

Genesis 27:3

តើលោកអ៊ីសាកបានសុំលោកអេសាវធ្វើអ្វី ហើយហេតុអ្វី?

លោកអ៊ីសាកបានសុំលោកអេសាវឲ្យទៅបរបាញ់ ហើយធ្វើម្ហូបដែលគាត់ចូលចិត្តដើម្បីឲ្យគាត់អាចបរិភោគ និងប្រទានពរដល់លោកអេសាវ។

Genesis 27:8

តើនាងរេបេកាមានផែនការអ្វីសម្រាប់រៀបចំអាហារឲ្យលោកអ៊ីសាក ហើយហេតុអ្វី?

នាងរេបេកាបានប្រាប់លោកយ៉ាកុបឲ្យ ទៅយកពពែពីរហើយនាងនឹងធ្វើម្ហូបដែលលោកអ៊ីសាកចូលចិត្តដើម្បីឲ្យលោកយ៉ាកុបយកវាទៅលោកអ៊ីសាកហើយទទួលពរ។

Genesis 27:11

តើលោកយ៉ាកុបព្រួយបារម្ភអ្វីក្នុងការនាំយកអាហារទៅលោកអ៊ីសាក?

លោកយ៉ាកុបព្រួយបារម្ភថាលោកអេសាវជាមនុស្សមានរោម ហើយគាត់ជាមនុស្សរលោង ហើយលោកអ៊ីសាកនឹងប៉ះគាត់ ហើយដឹងថាយ៉ាកុបជាអ្នកបោកបញ្ឆោត ហើយដាក់បណ្តាសាគាត់។

Genesis 27:15

តើនាងរេបេកាបានដោះស្រាយបញ្ហាលោកអេសាវជាបុរសដែលមានរោម ហើយលោកយ៉ាកុបជាមនុស្សរលោងដោយរបៀបណា?

នាងរេបេកាដាក់សម្លៀកបំពាក់លោកអេសាវដាក់លើលោកយ៉ាកុប ហើយនាងពាក់រោមពពែស្ទាវនៅនឹងដៃរបស់គាត់។

Genesis 27:20

នៅពេលលោកអ៊ីសាកសួរ តើលោកយ៉ាកុបនិយាយយ៉ាងដូចម្តេចថាគាត់បានរកសត្វអីបានលឿនម៉េ្លះ?

លោកយ៉ាកុបមានប្រសាសន៍ថា៖ ព្រះអម្ចាស់ជាព្រះរបស់លោកអ៊ីសាកបាននាំមកឲ្យគាត់។

Genesis 27:22

ដោយសារគាត់មិនច្បាស់ តើលោកអ៊ីសាកព្យាយាមកំណត់ថាអ្នកណាផ្តល់អាហារឲ្យគាត់យ៉ាងដូចម្តេច?

លោកអ៊ីសាកបានពាល់លោកយ៉ាកុប ហើយមានអារម្មណ៍ថាមានរោមពពែ។

Genesis 27:24

តើលោកយ៉ាកុបបាននិយាយអ្វីនៅពេលលោកអ៊ីសាកសួរថា « តើអ្នកពិតជាកូនប្រុសលោកអេសាវមែន» ឬ?

លោកយ៉ាកុបបានឆ្លើយថា៖ «បាទ លោកឪពុក»។

Genesis 27:26

នៅទីបំផុតតើអ្វីដែលធ្វើឲ្យលោកអ៊ីសាកជឿជាក់ថាអ្នកដែលយកម្ហូបនោះគឺលោកអេសាវ?

នៅពេលដែលលោកយ៉ាកុបចូលមកជិតលោកអ៊ីសាកដើម្បីថើបលោកអ៊ីសាកបានហិតសម្លៀកបំពាក់របស់អេសាវ។

Genesis 27:29

តើលោកអ៊ីសាកបាននិយាយថាអ្នកណានឹងឱនគោរពលោកយ៉ាកុប?

លោកអ៊ីសាកបាននិយាយថាប្រជាជាតិនានានឹងក្រាបថ្វាយបង្គំលោកយ៉ាកុប ហើយកូនៗ របស់លោកយ៉ាកុបនឹងក្រាបថ្វាយបង្គំលោក។

Genesis 27:30

តើលោកអេសាវបានធ្វើអ្វីភ្លាមៗបន្ទាប់ពីលោកយ៉ាកុបចាកចេញពីត្រសាលរបស់លោកអ៊ីសាក?

លោកអេសាវបានចេញពីបរបាញ់រៀបចំម្ហូប ហើយនាំវាទៅលោកអ៊ីសាក។

Genesis 27:34

តើលោកអ៊ីសាកបានមានប្រសាសន៍អ្វីខ្លះ ពេលលោកអេសាវបានសុំពរពីលោកអ៊ីសាក?

លោកអ៊ីសាកបាននិយាយថាយ៉ាកុបបានបោកបញ្ឆោតយកពររបស់អេសាវទៅ។

Genesis 27:36

តើលោកអេសាវបាននិយាយថាលោកយ៉ាកុបបានបោកប្រាស់គាត់តាមវិធីពីរយ៉ាងដូចម្តេច?

លោកអេសាវបាននិយាយថាលោកយ៉ាកុបបានបោកប្រាស់គាត់ពីសិទ្ធិកូនច្បងរបស់គាត់ និងពីពរជ័យរបស់គាត់។

Genesis 27:39

តើ«ពរ»អ្វីដែលលោកអ៊ីសាកបានឲ្យលោកអេសាវ?

លោកអ៊ីសាកបាននិយាយថាអេសាវនឹងរស់នៅឆ្ងាយពីធូលីដីដែលថាគាត់នឹងបម្រើប្អូនប្រុសរបស់គាត់ ប៉ុន្តែនៅទីបំផុតគាត់នឹងបះបោរនឹងគាត់ ហើយរញ្ជួយនឹមរបស់លោកយ៉ាកុប។

Genesis 27:41

តើលោកអេសាវបានសម្រេចចិត្តធ្វើអ្វីបន្ទាប់ពីលោកអ៊ីសាកបានស្លាប់?

លោកអេសាវបានសំរេចចិត្តសម្លាប់លោកយ៉ាកុប បន្ទាប់ពីលោកអ៊ីសាកបានស្លាប់។

Genesis 27:43

តើនាងរេបេកាបានធ្វើអ្វីបន្ទាប់ពីលឮផែនការរបស់លោកអេសាវ?

នាងរេបេកាបានបញ្ជូនលោកយ៉ាកុបទៅលោកឡាបាន់ដែលជាបងប្អូនរបស់នាងនៅស្រុកខារ៉ាន។