Genesis 28

Genesis 28:1

តើលោកអ៊ីសាកបានបង្គាប់អ្វីដល់លោកយ៉ាកុបមុនពេលគាត់ចាកចេញទៅ?

លោកអ៊ីសាកបានបង្គាប់លោកយ៉ាកុបថា៖ មិនត្រូវយកភរិយាពីស្រី្តជនជាតិកាណានឡើយ។

តើលោកអ៊ីសាកបានប្រាប់លោកយ៉ាកុប ឲ្យ រកប្រពន្ធនៅឯណា?

លោកអ៊ីសាកបានប្រាប់លោកយ៉ាកុបឲ្យយកប្រពន្ធពីកូនស្រីរបស់លោកឡាបាន់ដែលជាបងប្អូនប្រុសរបស់នាងរេបេកា។

Genesis 28:3

តើព្រះពរអ្នកណាដែលលោកអ៊ីសាកបានសុំព្រះជាម្ចាស់ឲ្យដល់លោកយ៉ាកុប?

លោកអ៊ីសាកបានសុំព្រះជាម្ចាស់ប្រទានពរនៃលោកអប្រាហាំាឲ្យដល់លោកយ៉ាកុប។

Genesis 28:8

តើលោកអេសាវបានប្រពន្ធរបស់គាត់មកពីណា នៅពេលគាត់ឃើញថាស្ត្រីនៅស្រុកកាណានមិនពេញចិត្តនឹងលោកអ៊ីសាក?

លោកអេសាវបានយកប្រពន្ធពីកូនស្រីរបស់លោកអ៊ីស្មាអែលដែលជាកូនប្រុសរបស់លោកអប្រាហាំ។

Genesis 28:12

តើលោកយ៉ាកុបបានឃើញអ្វីនៅក្នុងសុបិនរបស់គាត់ពេលកំពុងធ្វើដំណើរទៅស្រុកខារ៉ាន?

លោកយ៉ាកុបបានឃើញជណ្តើរពីលើមេឃជាមួយទេវតាដែលឡើងពីលើ និងចុះក្រោម ហើយព្រះអម្ចាស់ឈរនៅពីលើ។

តើព្រះអម្ចាស់មានព្រះបន្ទូលអ្វីខ្លះអំពីទឹកដីរបស់លោកយ៉ាកុប?

ព្រះអម្ចាស់មានព្រះបន្ទូលថាទឹកដីដែលលោកយ៉ាកុបកំពុងស្ថិតនៅលើទឹកដីនោះនឹងត្រូវប្រគល់អោយលោក និងកូនចៅរបស់លោក។

តើព្រះពរនៃអ្នកណាដែលព្រះអម្ចាស់បានប្រទានលោកយ៉ាកុប?

ព្រះអម្ចាស់បានប្រទានពរនៃលោកអប្រាហាំដល់លោកយ៉ាកុប។

Genesis 28:16

តើលោកយ៉ាកុបនិយាយអ្វីខ្លះអំពីកន្លែងដែលគាត់សុបិន?

លោកយ៉ាកុបបាននិយាយថា៖ កន្លែងនេះជាដំណាក់របស់ព្រះជាម្ចាស់ និងជាទ្វារ​របស់ស្ថាន‌សួគ៌។

Genesis 28:18

តើលោកយ៉ាកុបដាក់ឈ្មោះកន្លែងដែលគាត់សុបិនឃើញយ៉ាងដូចម្តេច?

លោកយ៉ាកុបបានហៅកន្លែងនោះថា បេតអែល។

Genesis 28:20

តើលោកយ៉ាកុបបាននិយាយថាព្រះអម្ចាស់ត្រូវធ្វើអ្វីដើម្បីឲ្យព្រះអម្ចាស់ធ្វើជាព្រះរបស់គាត់?

លោកយ៉ាកុបមានប្រសាសន៍ថា៖ ព្រះអម្ចាស់ត្រូវតែនៅជាមួយគាត់ ហើយការពារគាត់នៅពេលធ្វើដំណើររបស់គាត់ដូច្នេះគាត់បានវិលត្រឡប់ទៅផ្ទះឪពុកគាត់វិញដោយសុវត្ថិភាព។

តើលោកយ៉ាកុបបានសន្យាថានឹងផ្តល់អ្វីដល់ព្រះអម្ចាស់ប្រសិនបើព្រះអម្ចាស់ធ្វើរឿងទាំងនេះសម្រាប់គាត់?

លោកយ៉ាកុបបានសន្យាថានឹងប្រគល់ជូនមួយភាគដប់នៃអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានប្រទានដល់លោកយ៉ាកុប។