លោកអ៊ីសាកផ្លាស់ទៅនៅក្រុងកេរ៉ាព្រោះមានទុរ្ភិក្សនៅក្នុងស្រុក។
ព្រះអម្ចាស់បានមានបន្ទូលលោកអ៊ីសាកកុំអោយទៅនៅស្រុកអេស៊ីប និងអោយនៅក្នុងស្រុកដែលព្រះអង្គនឹងប្រាប់លោកអ៊ីសាក។
ព្រះជាម្ចាស់បានប្រាប់លោកអ៊ីសាកថា៖ ព្រះអង្គនឹងបំពេញពាក្យសម្បថដែលព្រះអម្ចាស់បានសន្យាជាមួយលោកអប្រាហាំ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ព្រះអង្គនឹងធ្វើបែបនេះពីព្រោះលោកអប្រាហាំបានស្តាប់បង្គាប់តាមពាក្យ និងបានប្រព្រឹត្តសេចក្តីបង្គាប់ តាមបញ្ញត្ដិ តាមច្បាប់ និងតាមក្រឹត្យវិន័យរបស់ព្រះអង្គ។
លោកអ៊ីសាកប្រាប់បុរស់នៅក្រុងកេរា៉ាថានាងរេបេកាគឺជាប្អូនស្រីរបស់គាត់។
ដោយសារការភូតភររបស់លោកអ៊ីសាកមនុស្សម្នាក់អាចមានទំនាក់ទំនងផ្លូវភេទជាមួយរេេបកា ហើយធ្វើឲ្យប្រជាជនមានទោស។
ព្រះបាទអប៊ីម៉ាឡិចបានបញ្ជាថាអ្នកណាដែលប៉ះនឹងរេេបកានឹងត្រូវសម្លាប់។
ព្រះបាទអប៊ីម៉ាឡេកបានស្នើសុំអ៊ីសាកឲ្យចាកចេញពីពួកភីលីស្ទីនពីព្រោះព្រះអង្គបាននិយាយថា៖ «ដ្បិតអ្នកមានអំណាចជាងយើងទៅទៀត»។
លោកអ៊ីសាកត្រូវជីកអណ្តូងទឹកដែលពួកគេបានជីកនៅជំនាន់លោកអប្រាហាំពីព្រោះពួកភីលីស្ទីនបានបញ្ឈប់ពួកគេបន្ទាប់ពីលោកអប្រាហាំបានស្លាប់។
លោកអ៊ីសាកដាក់ឈ្មោះអណ្តូងនោះថារេហូបូត ពួកគង្វាលកេរ៉ាមិនដែលឈ្លោះជាមួយគាត់ទេ។
ព្រះអម្ចាស់បានបញ្ជាក់ជាថ្មីថាព្រះអង្គនឹងអោយពរលោកអ៊ីសាកព្រមទាំងធ្វើឲ្យពូជពង្សរបស់គាត់បានចម្រើនឡើង។
ព្រះបាទអប៊ីម៉ាឡិចចង់ធ្វើកិច្ចព្រមព្រៀងមួយដែលគ្មានភាគីណាមួយអាចបង្កអន្តរាយដល់គាត់ទេពីព្រោះព្រអង្គឃើញថាព្រះអម្ចាស់គង់ជាមួយលោកអ៊ីសាក។
លោកអ៊ីសាកបានធ្វើពិធីជប់លៀង ហើយពួកគេស្បថជាមួយគ្នា។
ភរិយាទាំងពីររបស់លោកអេសាវគឺមកពីជនជាតិហេត។
ភរិយារបស់លោកអេសាវនាំទុក្ខដល់លោកអ៊ីសាក និងរេបេកា។