ជំពូក ៥
1
ឥឡូវនេះ សូមលោកស្រែកចុះ តើមាននរណានឹងឆ្លើយតបមកលោក? តើលោកអាចហៅទេវតាណាមួយ ឲ្យមកជួយបានទេ?
2
ដ្បិតកំហឹងរមែងសម្លាប់មនុស្សល្ងីល្ងើ ការច្រណែនសម្លាប់អ្នកដែលផ្តេសផ្តាស។
3
ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើបានចាក់ឬស ប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសាផ្ទះរបស់គេ។
4
កូនរបស់គាត់គឺនៅឆ្ងាយពីទីសុវត្តិភាព ពួកគេបុកចូលមកតាមទ្វារក្រុង។ ឥតមានអ្នកណានឹងជួយពួកគេឡើយ។
5
ពួកមនុស្សអត់បាយនាំគ្នាមកសុី ភោគផលរបស់គេ ទោះបីមានបន្លាជុំវិញក៏ពួកគេសុីដែរ។ យកទ្រព្យសម្បត្តិធ្វើជារបស់គេ។
6
ដ្បិតសេចក្តីវេទនាមិនមែនដុះចេញពីធូលីដីមកទេ ហើយបញ្ហាក៏មិនមែនដុះចេញពីដីមកដែរ។
7
ផ្ទុយទៅវិញ មនុស្សកើតមក ដើម្បីរងទុក្ខវេទនា ដូចផ្កាភ្លើងដែលហើរទៅលើ។
8
ប្រសិនបើខ្ញុំវិញ ខ្ញុំនឹងបែរទៅរកព្រះជាម្ចាស់ ខ្ញុំនឹងឲ្យពាក្យបណ្តាសាទៅចំពោះព្រះអង្គ
9
គឺព្រះជាម្ចាស់ដែលធ្វើការយ៉ាងធំ រកគិតមិនយល់ ជាការយ៉ាងអស្ចារ្យឥតគណនា។
10
ព្រះអង្គបង្អុរភ្លៀងមកលើផែនដី ហើយឲ្យទឹកហូរមកក្នុងស្រែ។
11
ព្រះជាម្ចាស់លើកមនុស្សទន់ទាបឡើង ហើយជួយសង្គ្រោះអ្នកដែលកាន់ទុក្ខ។
12
ព្រះអង្គរំលាយគម្រោងការមនុស្សមានល្បិច មិនឲ្យគេសម្រេចគម្រោងការ របស់ខ្លួនបានឡើយ។
13
ព្រះអង្គធ្វើឲ្យអ្នកប្រាជ្ញ ធ្លាក់ក្នុងល្បិចកិច្ចកលរបស់ខ្លួន ហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់ របស់ពួកគេ ប្រែជាឥតន័យ។
14
នៅពេលថ្ងៃ ពួកគេជំពប់ជើង ដូចដើរនៅពេលយប់ងងឹត ហើយពួកគេដើរស្ទាបៗ នៅកណ្ដាលថ្ងៃត្រង់ ដូចដើរនៅពេលយប់ដែរ។
15
ប៉ុន្តែ ព្រះអង្គសង្គ្រោះអ្នកក្រីក្រ ឲ្យរួចផុតពីមុខដាវ ពីចង្កូម និងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។
16
ដូច្នេះ សេចក្ដីសង្ឃឹម មានដល់មនុស្សទន់ខ្សោយ តែព្រះអង្គបំបិទមាត់មនុស្សទុច្ចរិត។
17
មើល! មានពរហើយអ្នកដែលព្រះជាម្ចាស់កែតម្រូវ មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះជាម្ចាស់ឡើយ។
18
ដ្បិតព្រះជាម្ចាស់ធ្វើឲ្យឈឺចាប់ ធ្វើឲ្យរបួស តែព្រះអង្គនឹងព្យាបាលមុខរបួសនោះ ដោយព្រះហស្ថរបស់ព្រះអង្គផ្ទាល់។
19
ព្រះអង្គនឹងជួយលោកឲ្យរួចពីទុក្ខលំបាក ចំនួនប្រាំមួយដង នឹងទីប្រាំពីរផង គ្មានការអាក្រក់នឹងពាល់លោកបានឡើយ។
20
នៅពេលកើតទុរ្ភិក្ស ព្រះអង្គរំដោះលោកពីសេចក្ដីស្លាប់ ហើយនៅពេលកើតសង្គ្រាម ព្រះអង្គរំដោះលោកពីមុខដាវ។
21
ព្រះអង្គនឹងការពារលោកពីពាក្យ បរិហាររបស់អ្នកដទៃ ហើយលោកក៏នឹងមិនភ័យខ្លាចមហន្តរាយ ដែលកើតឡើងដែរ។
22
លោកនឹងមិនញញើត នៅចំពោះមុខ មហន្តរាយ ការអត់ឃ្លាន សត្វសាហាវនៅផែនដីឡើយ។
23
ដ្បិត ស្រែចម្ការរបស់លោកនឹងគ្មានដុំថ្ម ហើយគ្មានសត្វសាហាវដែលនៅស្រែចម្ការ នឹងសុខសាន្តជាមួយលោកដែរ។
24
លោកនឹងមានសុវត្តិភាពនៅក្នុង ទីលំនៅរបស់លោក ហើយពេលលោកមើលទៅហ្វូងសត្វ ក៏មិនឃើញមានបាត់បង់ដែរ។
25
លោកនឹងឃើញពូជពង្សរបស់លោក កើនចំនួនច្រើនឡើង កូនចៅរបស់លោកកើនចំនួន ដូចស្មៅដុះនៅតាមទីវាល។
26
លោករស់បានអាយុវែង ស្កប់ស្កល់ ហើយលាចាកលោកនេះទៅ ដូចស្រូវទុំនៅរដូវចម្រូត។
27
មើល! យើងបានសង្កេតមើលបញ្ហានេះ ហើយឃើញថាពិតជាកើតមានដូច្នេះមែន ចូរត្រងត្រាប់ស្ដាប់ ហើយយកជាមេរៀនចុះ»។