ជំពូក ៤
1
លោកអេលីផាស ជាជនជាតិថេម៉ាន ពោលឡើងថា៖
2
ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់ តើលោកទ្រាំនឹងស្ដាប់បានទេ? ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត?
3
មើល! លោកបានទូន្មានមនុស្សជាច្រើន លោកមានមនុស្សឲ្យកម្លាំង ចិត្តឡើងវិញ។
4
ពាក្យដែលលោកមានប្រសាសន៍ បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញ លោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់ មាំមួនឡើងវិញ។
5
ប៉ុន្តែបញ្ហាបានធ្វើឲ្យលោកបាក់ទឹកចិត្ត វាកើតឡើងដល់លោក ហើយលោកបានជួបទុក្ខដ៏ធ្ងន់។
6
តើមិនមែនការកោតខ្លាច និងទំនុកចិត្ត ហើយក្តីស្មោះត្រង់នៃផ្លូវរបស់អ្នក ជាក្តីសម្ឃឹមរបស់អ្នកទេឬ?
7
សូមគិតពីការនេះ តើមនុស្សណាដែលនឹងវិនាស?
តើពេលណាដែលមនុស្សទៀងត្រង់បានអន្តរាយនោះ?
8
តាមតែការមើលឃើញរបស់ខ្ញុំវិញ អ្នកដែលភ្ជួររាស់ហើយសាបព្រោះការអាក្រក់នឹងចូតកាត់ផលនោះវិញ។
9
គឺពួកគេវិនាស ដោយសារព្រះពិរោធរបស់ ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេ ដូចព្យុះសង្ឃរា។
10
ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លា ហើយចង្កូមរបស់ពួកសិង្ហស្ទាវបានបាក់អស់។
11
សិង្ហចាស់នឹងវិនាសទៅដោយអត់អាហារ កូនរបស់វានឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។
12
ពេលនេះ ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗ ហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយ យ៉ាងស្រាលៗផង។
13
ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់ គឺក្នុងពេលដែលមនុស្សដេកលង់លក់ឥតដឹងខ្លួន។
14
ខ្ញុំភ័យខ្លាច និងរន្ធត់ ញាប់ញ័រសព្វគ្រប់ពេញរាង្គកាយ ដែលបានកើតដល់រូបខ្ញុំ ហើយឆ្អឹងរបស់ស្រៀវ។
15
គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹង ផ្ទៃមុខរបស់ខ្ញុំ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។
16
មានវិញ្ញាណឈរនៅក្បែរខ្ញុំ តែខ្ញុំមើលមិនស្គាល់ថាជានរណាទេ។ មានដូចជាស្រមោលមួយនៅចំពោះមុខខ្ញុំ ហើយក្នុងភាពស្ងប់ស្ងាត់នោះ ខ្ញុំឮសំឡេងមួយបន្លឺឡើងថា៖
17
«តើមនុស្សដែលតែងតែស្លាប់ សុចរិតជាងព្រះជាម្ចាស់ឬ? តើមនុស្សនោះបរិសុទ្ធព្រះជាម្ចាស់ឬ?
18
មើល! បើព្រះជាម្ចាស់មិនទុកចិត្តអ្នកបម្រើរបស់ព្រះអង្គ និងព្រះអង្គចោតប្រកាន់ទេវតារបស់ព្រះអង្គ
19
នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ កើតមកពីធូលីដី ហើយដែលគេអាចជាន់កម្ទេចដូចដង្កូវនេះ តើឲ្យព្រះអង្គទុកចិត្តដូចម្ដេចបាន?
20
ក្នុងរវាងពេល និងពេលល្ងាចមនុស្សត្រូវអន្តរាយ ហើយវិនាសសូន្យទៅ ដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។
21
តើមិនមែនខ្សែជីវិតរបស់ពួកគេត្រូវបានចប់ទេឬអី? គេស្លាប់ទៅ ទាំងមិនយល់អ្វីទាំងអស់។