ជំពូក ៣១

1 ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ ដោយ​ចាប់​ចិត្ត​បាន? 2 ដ្បិត​យ៉ាង​នោះ តើ​នឹង​មាន​ចំណែក​អ្វី ពី​ព្រះជាម្ចាស់​ដ៏​គង់​នៅ​ស្ថាន​លើ តើ​នឹង​មាន​មរតក​អ្វី​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅ​ស្ថាន​ដ៏​ខ្ពស់? 3 ខ្ញុំធ្លាប់គិតសេចក្ដី​អន្តរាយ​ដល់​មនុស្ស​ទុច្ចរិត ហើយ​ជា​សេចក្ដី​វេទនា​ដល់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់​។ 4 តើ​ព្រះ‌អង្គ​មិន​ឃើញ​ផ្លូវ​ខ្ញុំ ហើយ​រាប់​អស់​ទាំង​ជំហាន​នៃ​ខ្ញុំ​ទេ​ឬ? 5 បើ​ខ្ញុំ​បាន​ដើរ​ដោយ​សេចក្ដី​ភូត‌ភរ ហើយ​ជើង​ខ្ញុំ​បាន​រហ័ស​ទៅ​តាម​សេចក្ដី​ល្បួង 6 សូម​ឲ្យ​ព្រះ​ថ្លឹង​ខ្ញុំ ដោយ​ជញ្ជីង​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ជ្រាប​គំនិត​ទៀង​ត្រង់​របស់​ខ្ញុំ។ 7 ប្រសិន​បើ​ជើង​ខ្ញុំ​ងាក​ចេញ​ពី​មាគ៌ា​ត្រឹម​ត្រូវ ប្រសិន​បើ​ចិត្ត​ខ្ញុំ​បណ្ដោយ​ឲ្យ​ភ្នែក​អូស​ទាញ ប្រសិន​បើ​មាន​អំពើ​សៅ‌ហ្មង​ណា​មួយ នៅ​ជាប់​នឹង​ដៃ​របស់​ខ្ញុំ 8 ​ពេល​ខ្ញុំ​សាប​ព្រោះ​អ្វី សូម​ឲ្យ​អ្នក​ផ្សេង​មក​ទទួល​យក​ផល ហើយសូមច្រូតកាត់ពីវាលស្រែខ្ញុំចុះ។ 9 បើ​ចិត្ត​ខ្ញុំ​បាន​ចុះ​ចូល នឹង​សេចក្ដី​លួង​លោម​របស់​ស្ត្រី​ណា ហើយ​ខ្ញុំ​បាន​លប​ចាំ​នៅ​មាត់​ទ្វារ​អ្នក​ជិត​ខាង​ខ្ញុំ 10 ​សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​បាន​កិន​ស្រូវ​ឲ្យ​ម្នាក់​ទៀត ហើយ​សូមឲ្យអ្នកផ្សេងទៀត​គោរពនាង។ 11 ដ្បិត​ប្រព្រឹត្ត​ដូច្នោះ​ជា​អំពើ​មួយ​ដ៏​អាស្រូវ​បំផុត ជា​អំពើ​ដែល​ចៅ‌ក្រម​ត្រូវ​ដាក់​ទោស។ 12 ដ្បិត អំពើ​នេះ​ប្រៀប​បាន​នឹង​ភ្លើង ឆេះ​រាល‌ដាល ដូចជាគ្រប់យ៉ាងដែលនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ និងឆេះផលដំណាំរបស់ខ្ញុំទាំងអស់។ 13 បើ​ខ្ញុំ​ដែល​មើល​ងាយ រឿង​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្ញុំ ក្នុង​កាល​ដែល​វា​បាន​តវ៉ា​នឹង​ខ្ញុំ 14 យ៉ាង​នោះ តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្តេច ក្នុង​កាល​ដែល​ព្រះ​ក្រោក​ឡើង កាល​ណា​ព្រះ‌អង្គ​ពិចារ‌ណា​សួរ​ខ្ញុំ តើ​ខ្ញុំ​នឹង​ឆ្លើយ​ដល់​ព្រះ‌អង្គ​ដូច​ម្តេច? 15 ​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្តាយ តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ? តើ​មិន​មែន​ជា​ព្រះ​តែ​មួយ ដែល​ស្អាង​យើង​ទាំង​ពីរ​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ទេ​ឬ? 16 ប្រសិនបើ ខ្ញុំ​មិន​ដែល​បដិសេធ​ជួយ​ជន​ក្រីក្រ ឬប្រសិនបើ ខ្ញុំ​បានធ្វើ​ឲ្យ​ស្ត្រី​ភ្នែក របស់ស្ត្រីមេម៉ាយ​ហើមធំដោយការស្រែកយំ 17 ឬប្រសិនបើ ខ្ញុំ​មិន​ដែល​បរិភោគ​អាហារ​តែ​ម្នាក់​ឯង ដោយមិនបាន​ចែក​ឲ្យ​ក្មេង​កំព្រា​ទេ ដែលគ្មានឪពុកនោះ 18 ពីព្រោះតែ ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំបាន​បី​បាច់​ថែ‌រក្សាពួក​គេ រូបខ្ញុំបីដូចជាឪពុករបស់ពួកគេ ហើយខ្ញុំក៏បានណែនាំម្តាយគេដែរ ជាស្ត្រីមេម៉ាយ ដែលកើតពីផ្ទៃម្តាយរបស់ខ្ញុំដែរ។ 19 ប្រសិនបើ​ខ្ញុំ​បាន​ឃើញ​អ្នក​ណា​វិនាស​ទៅ ដោយ​ឥត​មាន​អ្វី​ស្លៀក​ពាក់ ឬប្រសិនបើ​អ្នក​ក្រីក្រ​ឥត​មាន​សំលៀកបំពាក់ 20 ប្រសិនបើ​ចិត្តរបស់ពួក​គេ​មិន​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ ពីព្រោះ​គេ​មិន​បាន​កក់​ក្តៅ​ដោយ​រោម​ចៀម​របស់​ខ្ញុំ​នោះទេ 21 ប្រសិនបើ​ខ្ញុំ​បាន​លើក​ដៃ​ទាស់​នឹង​ក្មេង​កំព្រា ពីព្រោះតែខ្ញុំបានឃើញសេចក្តីជំនួយរបស់ខ្ញុំ នៅឯទ្វារទីក្រុង បើដូច្នេះខ្ញុំជាប់ទោសហើយ! 22 ប្រសិនបើបានធ្វើការនេះ សូម​ឲ្យ​ដៃ​របស់​ខ្ញុំ​ដាច់​ចេញ​ពី​ស្មា ហើយ​សូម​ឲ្យ​កំភួន​ដៃ​របស់​ខ្ញុំ បានបាក់ចេញពីគ្នា។ 23 ដ្បិត​ខ្ញុំ​ភ័យ​ខ្លាច​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ណាស់ ខ្ញុំ​មិន​អាច​តទល់​នឹង​ឫទ្ធិ‌បារមី​ដ៏​ថ្កុំ‌ថ្កើង របស់​ព្រះអង្គ​បាន​ឡើយ។ 24 ប្រសិនបើ ខ្ញុំ​បានយកមាសមកធ្វើជាទីសង្ឃឹម ហើយបើសិនខ្ញុំបាននិយាយថា ទៅស្វែងរកមាស «គឺ​​មាស​សុទ្ធ​បានក្លាយ​ជា​ទី​ពឹង​លើមាសហើយ» 25 បើសិនខ្ញុំរីករាយ​ ដោយព្រោះ​តែទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្ដម្ភ ដែលក្នុងដៃ​ខ្ញុំ​មានទ្រព្យ‌ នោះនឹងមកនូវការជាប់ទោសដល់ខ្ញុំវិញ! 26 ប្រសិនបើខ្ញុំបានឃើញព្រះអាទិត្យ ពេលកំពុងចាំងរស្មី ឬព្រះចន័្ទកំពុងតែដើរជាមួយពន្លឺ 27 ហើយបើបេះដូងរបស់ខ្ញុំស្ងាត់ៗក៏លង់ រហូតយកដៃមកដាក់លើមាត់ទាំងថើប ក្នុងបង្ហាញពីការថ្វាយបង្គំ ដល់ព្រះអាទិត្យនិងព្រះចន្ទ័នោះ 28 ការធ្វើបែបនេះគឺខ្ញុំបានជាប់ទោស ដោយការជំនុំជម្រះ គឺខ្ញុំបានបដិសេធព្រះជាម្ចាស់ដែលធំជាងអ្វីទាំងអស់។ 29 បើ​ខ្ញុំ​ដែល​រីក‌រាយ​សប្បាយ ដោយ​ឃើញ​សេចក្ដី​ហិន‌វិនាស របស់​អ្នក​ដែល​ស្អប់​ខ្ញុំ ឬ​បំប៉ោង​ខ្លួនខ្ញុំឡើង នៅពេលទុក្ខវេទនា​​បាន​កើតឡើងជាមួយគេឡើយ បើបែរនេះខ្ញុំនឹងជាប់ទោសហើយ! 30 ប៉ុន្តែ គឺ​ខ្ញុំ​មិន​បាន​ឲ្យ​មាត់របស់ខ្ញុំ​ធ្វើ​បាប ដោយ​ដាក់​បណ្ដាសា ដល់​ជីវិត​គេ​ឡើយ។ 31 ប្រសិន​បើ​ពួក​មនុស្ស​នៅ​ទី​លំនៅ​ខ្ញុំ មិន​ដែលបាន​និយាយថា៖ «តើ​មាន​អ្នក​ណា​ដែល​មិន​បាន​ឆ្អែត ដោយ​អាហារ​របស់​លោកយ៉ូប?» 32 (សូម្បី​តែ​ពួកអ្នក​ដំណើរបរទេស ក៏​មិន​បាន​សម្រាកនៅឯបន្ទុបក្នុងទីក្រុងដែរ ដ្បិត​ខ្ញុំ​បាន​បើក​ទ្វារ​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​ដែរ) បើខ្ញុំមិនបានធ្វើការនោះទេ គឺខ្ញុំជាប់ទោសហើយ! 33 បើ​ខ្ញុំ​បាន​គ្រប​បាំង​អំពើ​រំលង​របស់​ខ្ញុំ ដូច​ជា​មនុស្ស​លោក ដោយ​លាក់​សេចក្ដី​អាក្រក់ដែលនៅ​ក្នុងខ្លួនខ្ញុំ​ 34 (ពីព្រោះ​តែ​ខ្លាច​ចំពោះ​ហ្វូង​មនុស្ស ហើយ​ដោយសេចក្ដី​មើល​ងាយ​របស់​គ្រួ​សារផ្សេងៗ បាន​នាំ​ឲ្យ​ខ្ញុំ​ភ័យ ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​នៅ​ស្ងៀម មិននិយាយចេញមកក្រៅទេ) ដូចនេះខ្ញុំនឹងជាប់ទោសហើយ! 35 ឱ​បើ​មាន​អ្នក​ណា​មួយ​ស្ដាប់​ខ្ញុំ មើល ខ្ញុំ​ចុះ​ឈ្មោះ​ហើយ សូម​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ឆ្លើយ​មក​ខ្ញុំ​ចុះ ឱ​បើ​អ្នក​ដែល​ត​តាំង​នឹង​ខ្ញុំ បាន​ធ្វើ​ពាក្យ​ថ្លែង​ការទៅ! 36 នោះ​ប្រាកដ​ជា​ខ្ញុំ​នឹង​យក​ទៅ​ដោយ​ភ្ជាប់​នឹង​ស្មា ហើយ​ដាក់ពាក់​នៅ​លើក្បាល​ដូច​ជា​ម្កដ។ 37 ខ្ញុំ​នឹង​ទូល​ព្រះ‌អង្គ​ពី​ចំនួន​ជំហាន​ខ្ញុំ ហើយ​នឹង​ចូល​ទៅ​ជិត​ព្រះ‌អង្គ ដូច​អ្នក​ធំផ្សេងទៀតដែរ។ 38 ប្រសិន‌បើ​ដី​ស្រែ​របស់​ខ្ញុំ​ស្រែក​ឡើង​ទាស់​នឹង​ខ្ញុំ ហើយ​គន្លង​ទាំង​ប៉ុន្មាន​យំ​ជា‌មួយ​គ្នា 39 បើ​ខ្ញុំ​បាន​បរិ‌ភោគ​ផល​នៃ​ដី​នោះ​ឥត​បង់​ថ្លៃ ឬ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ដើម​បង់​ជីវិត​នោះ 40 សូម​ឲ្យ​មាន​តែ​បន្លា​ដុះ​ឡើង ជំនួស​ស្រូវ​ភោជ្ជ‌សាលី ហើយ​ស្រងែ​ជំនួស​ស្រូវ​ឱក​វិញ​ចុះ»។ ពាក្យ​របស់​លោក​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ។