ជំពូក ៧

1 នៅថ្ងៃដែលលោកម៉ូសេបានសង់ព្រះពន្លារួចរាល់ហើយ គាត់បានលាបប្រេងលើវា ហើយបានញែកវាដោយឡែកថ្វាយព្រះអម្ចាស់ ជាមួយនឹងគ្រឿងបរិក្ខារផ្សេងៗទៀត។ គាត់ត្រូវធ្វើដូចគ្នាជាមួយនឹងកន្លែងថ្វាយតង្វាយ និងគ្រឿងបរិក្ខារបស់វាទាំងអស់ដែរ។ គាត់ត្រូវលាបប្រេងលើរបស់ទាំងនោះ ហើយត្រូវញែករបស់ទាំងនោះថ្វាយព្រះអម្ចាស់។ 2 នៅថ្ងៃនោះ អ្នកដឹកនាំរបស់ប្រជាជនអ៊ីស្រាអែល ពួកមេលើគ្រួសារដូនតារបស់ពួកគេ បានថ្វាយយញ្ញបូជា។ បុរសទាំងនេះគឺជាដឹកនាំកុលសម្ព័ន្ធរបស់ខ្លួន។ ពួកគេមើលការខុសត្រូវក្នុងការរាប់ពួកប្រុសៗ។ 3 ពួកគបាននាំតង្វាយរបស់ពួកគេមកចំពោះព្រះអម្ចាស់។ ពួកគបាននាំរទេះ​មាន​ដំបូល​ប្រាំមួយ និង​គោ​ដប់ពីរ។ ពួកគេបាននាំយករទេះមួយសម្រាប់​អ្នក​ដឹក‌នាំ​ពីរ​នាក់ ហើយ​អ្នកដឹកនាំម្នាក់ៗ​ថ្វាយ​គោ​មួយ។ ពួកគេ​នាំ​យក​តង្វាយ​ទាំង​នេះ​មក​ថ្វាយ​នៅ​មុខ​ព្រះពន្លា។ 4 បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ «ចូរទទួលតង្វាយពីពួកគេ ហើយប្រើតង្វាយនោះសម្រាប់ការងារនៅក្នុងត្រសាលប្រជុំ។ 5 ចូរឲ្យតង្វាយនោះទៅពួកលេវី ទៅពួកគេម្នាក់ៗ តាមការងាររបស់ពួកគេ»។ 6 លោកម៉ូសេបានយករទេះ និងគោ ហើយគាត់បានប្រគល់ទៅឲ្យពួកលេវី។ 7 គាត់បានប្រគល់រទេះពីរ និងគោបួនទៅកូនចៅរបស់លោក​គើសុន តាមត្រូវការងាររបស់ពួកគេ។ 8 គាត់បានប្រគល់រទេះបួន និងគោប្រាំបីដល់កូនចៅរបស់លោកចៅ​ម្រ៉ារី នៅក្រោមការមើលខុសត្រូវរបស់លោកអ៊ីថាម៉ារ ជា​កូន​ប្រុសរបស់បូជាចារ្យ​អើរ៉ុន។ គាត់បានធ្វើបែបនេះ ដោយសារ​ នោះជាតម្រូវការការងាររបស់ពួកគេ។ 9 ប៉ុន្តែ គាត់មិនបានប្រគល់របស់ទាំងនោះទៅកូនចៅរបស់លោកកេហាត់ទេ ដោយសារពួកគេមិនបានធ្វើការទាក់ទងនឹងរបស់ទាំងនេះ ដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ព្រោះពួកគេសែងនៅលើស្មារបស់ពួកគេ។ 10 អ្នកដឹកនាំបានថ្វាយសម្ភាររបស់ពួកគេសម្រាប់ការឧទ្ទិសកន្លែងថ្វាយតង្វាយនៅថ្ងៃដែលលោកម៉ូសេបានលាបប្រេងនៅលើកន្លែងថ្វាយតង្វាយនោះ។ អ្នកដឹកនាំបានថ្វាយយញ្ញបូជានៅខាងមុខកន្លែងថ្វាយតង្វាយនោះ។ 11 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «អ្នកដឹកនាំម្នាក់ៗត្រូវថ្វាយយញ្ញបូជារបស់ខ្លួនសម្រាប់ការឧទិ្ទសកន្លែងថ្វាយតង្វាយនោះ»។ 12 នៅថ្ងៃទីមួយ ​លោក​ណា‌សូន ដែលជា​កូន​ប្រុសរបស់​លោក​អមីណា‌ដាប់ មកពី​កុល‌សម្ព័ន្ធ​យូដាបានថ្វាយយញ្ញបូជារបស់គាត់។ 13 យញ្ញបូជារបស់គាត់មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម‌សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 14 គាត់បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែលដាក់​ពេញ​ដោយ​កំញាន។ 15 គាត់បានថ្វាយគោស្ទាវមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយឆ្នាំមួយទុកជាតង្វាយដុត។ 16 គាត់ត្រូវថ្វាយពពែឈ្មោលទុកជាតង្វាយលោះបាប។ គាត់ថ្វាយគោពីរ ចៀមឈ្មោលប្រាំ និងពពែឈ្មោលប្រាំ ព្រមទាំងកូនចៀមឈ្មោលប្រាំ ដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់តង្វាយមេត្រី។ 17 នេះគឺជាតង្វាយរបស់លោក​ណា‌សូន ដែលជា​កូន​ប្រុសរបស់​លោក​អមីណា‌ដាប់។ 18 នៅថ្ងៃទីពីរ លោកនេថា‌នេល ដែលជា​កូន​របស់​លោក​ស៊ូហារ មកពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាននាំ​យកយញ្ញបូជា​របស់​គាត់​មក​ថ្វាយ។ 19 យញ្ញបូជារបស់គាត់មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម‌សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 20 គាត់ក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែលដាក់​ពេញ​ដោយ​កំញាន។ 21 គាត់បានថ្វាយគោស្ទាវមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយឆ្នាំមួយទុកជាតង្វាយដុត។ 22 គាត់ត្រូវថ្វាយពពែឈ្មោលទុកជាតង្វាយលោះបាប។ 23 គាត់ថ្វាយគោពីរ ចៀមឈ្មោលប្រាំ និងពពែឈ្មោលប្រាំ ព្រមទាំងកូនចៀមឈ្មោលប្រាំ ដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់តង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកលោកនេថា‌នេល ដែលជា​កូន​របស់​លោក​ស៊ូហារ។ 24 នៅថ្ងៃទីបី លោក​អេលាប ដែលជា​កូន​ប្រុសរបស់​លោក​ហេឡូន ជា​មេ​ដឹក​នាំ​របស់​កូនចៅលោក​សាប់យូ‌ឡូនបានថ្វាយតង្វាយរបស់គាត់។ 25 យញ្ញបូជារបស់គាត់មាន​ ថាស​ប្រាក់​មួយ ទម្ងន់​១៣០​សេកែល និងចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 26 គាត់ក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែលដាក់​ពេញ​ដោយ​កំញានផងដែរ។ 27 គាត់នាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 28 គាត់បាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 29 គាត់នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែកឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោក​អេលាប ដែលជា​កូន​ប្រុសរបស់​លោក​ហេឡូន។ 30 នៅថ្ងៃទីបួន លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅលោក​រូបេន បានថ្វាយយញ្ញបូជារបស់គាត់។ 31 យញ្ញបូជារបស់គាត់មានថាសប្រាក់មួយទម្ងន់១៣០សេកែល និងចានគោមប្រាក់មួយទម្ងន់ចិតសិបសេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 32 គាត់ក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 33 គាត់នាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 34 គាត់បាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 35 គាត់នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ។ 36 នៅថ្ងៃទីប្រាំ ​លោក​ស្លូមាល ដែលជា​កូន​របស់​លោក​ស៊ូរី‌សាដាយ ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​លោកស៊ីម្មាន បានថ្វាយយញ្ញបូជារបស់គាត់។ 37 យញ្ញបូជារបស់គាត់មាន ថាសប្រាក់មួយទម្ងន់១៣០សេកែល និងចានគោមប្រាក់មួយទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 38 គាត់ក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 39 គាត់នាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 40 គាត់បាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 41 គាត់នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះជាយញ្ញបូជារបស់លោក​ស្លូមាល ដែលជា​កូន​របស់​លោក​ស៊ូរី‌សាដាយ។ 42 នៅថ្ងៃទីប្រាំមួយ ​លោក​អេលា‌សាប់ ដែលជា​កូន​របស់​លោក​ដេហ៊ូ‌អែល ត្រូវជា​មេ​ដឹក​នាំ​របស់​កូនលោក​ចៅ​កាដ។ 43 យញ្ញបូជារបស់គាត់មានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចានគោមប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 44 គាត់ក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 45 គាត់នាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 46 គាត់បាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 47 គាត់នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​លោក​អេលា‌សាប់ ដែលជា​កូន​របស់​លោក​ដេហ៊ូ‌អែល។ 48 នៅថ្ងៃទីប្រាំពីរ លោក​អេលី‌សាម៉ា ដែលជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេប្រាអ៊ីមបានថ្វាយយញ្ញបូជារបស់គាត់។ 49 យញ្ញបូជារបស់គាត់មានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 50 គាត់ក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 51 គាត់នាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 52 គាត់បាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 53 គាត់នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​លោក​អេលី‌សាម៉ា ដែលជា​កូន​របស់​លោក​អាំមី‌ហ៊ូដ។ 54 នៅថ្ងៃទីប្រាំបី លោក​កាម៉ា‌លាល ដែលជា​កូន​របស់​លោក​ផ្ដាស៊ើរ ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅលោក​ម៉ាណា‌សេ បានថ្វាយយញ្ញបូជារបស់គាត់។ 55 យញ្ញបូជារបស់គាត់មានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 56 គាត់ក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 57 គាត់នាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 58 គាត់បាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 59 គាត់នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​លោក​កាម៉ា‌លាល ដែលជា​កូន​របស់​លោក​ផ្ដាស៊ើរ។ 60 នៅថ្ងៃទីប្រាំបួន លោក​អប៊ីដាន ដែលជា​កូន​របស់​លោក​គីដា‌ហូនី ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅលោក​បេន‌យ៉ាមីន បានថ្វាយយញ្ញបូជារបស់គាត់។ 61 យញ្ញបូជារបស់គាត់មានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 62 គាត់ក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 63 គាត់នាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 64 គាត់បាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 65 គាត់នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​លោក​លោក​អប៊ីដាន ដែលជា​កូន​របស់​លោក​គីដា‌ហូនី។ 66 នៅថ្ងៃទីដប់ ​លោក​អហ៊ីយេ‌ស៊ើរ ដែលជា​កូន​របស់​លោក​អាំមី‌សាដាយ ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅលោក​ដាន់បានថ្វាយយញ្ញបូជារបស់គាត់។ 67 យញ្ញបូជារបស់គាត់មាន ថាសប្រាក់មួយទម្ងន់​១៣០ សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 68 គាត់ក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 69 គាត់នាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 70 គាត់បាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 71 គាត់នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​​លោក​អហ៊ីយេ‌ស៊ើរ ដែលជា​កូន​របស់​លោក​អាំមី‌សាដាយ។ 72 នៅថ្ងៃទីដប់មួយ លោក​ប៉ាគី‌ហ៊ាល ដែលជា​កូន​របស់​លោក​អូក្រាន ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​លោកអេ‌ស៊ើរ បានថ្វាយយញ្ញបូជារបស់គាត់។ 73 យញ្ញបូជារបស់គាត់មានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 74 គាត់ក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 75 គាត់នាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 76 គាត់បាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 77 គាត់នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែរឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​​លោក​ប៉ាគី‌ហ៊ាល ដែលជា​កូន​របស់​លោក​អូក្រាន។ 78 នៅថ្ងៃទីដប់ពីរ លោក​អហ៊ី‌រ៉ា ដែលជា​កូន​របស់​លោក​អេណាន ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​លោកណែប‌ថាលី បានថ្វាយយញ្ញបូជារបស់គាត់។ 79 យញ្ញបូជារបស់គាត់មានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 80 គាត់ក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 81 គាត់នាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 82 គាត់បាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 83 គាត់នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​​លោក​អហ៊ី‌រ៉ា ដែលជា​កូន​របស់​លោក​អេណាន។ 84 អ្នកដឹកនាំអ៊ីស្រាអែលទាំងអស់ត្រូវបានញែកដោយឡែកនៅថ្ងៃដែលលោកម៉ូសេបានលាបប្រេងកន្លែងថ្វាយតង្វាយ។ ពួកគេបានញែកថាសប្រាក់ដប់ពីរ ហើយចានមាសដប់ពីរ។ 85 ថាសប្រាក់នីមួយៗមានជម្ងន់ ១៣០ សេកែល និងហើយចានគោមនីមួយៗមានទម្ងន់ចិតសិបសេគែល។ ប្រាក់ទាំងអស់មានចំនួន ២៤០០ សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ 86 ចានមាសដប់ពីរ ចាននីមួយៗពេញដោយគ្រឿងក្រអូប មានទម្ងន់ដប់សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ចានមាសទាំងអស់មានទម្ងន់ ១២០សេកែល។ 87 ពួកគេបានញែកសត្វទាំងអស់សម្រាប់តង្វាយដុត គឺមានគោឈ្មោលដប់ពីរ ចៀមឈ្មោលដប់ពីរ និងកូនចៀមឈ្មោលដប់ពីរដែលមានអាយុមួយឆ្នាំ។ ពួកគេបានថ្វាយតង្វាយធញ្ញជាតិរបស់ពួកគេ។ 88 ចេញពីហ្វូងសត្វរបស់ពួកគេ ពួកគេបានបាននាំយកគោឈ្មោលចំនួនម្ភៃបួន ចៀមឈ្មោលហុកសិប និងពពែឈ្មោលហុកសិប ព្រមទាំងកូនចៀមឈ្មោល៦០សិប ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាការឧទិ្ទសថ្វាយកន្លែងថ្វាយយញ្ញបូជា បន្ទាប់ពីបានគេលាបប្រេងរួច។ 89 បន្ទាប់មក លោកម៉ូសេបានឡើងទៅក្នុងត្រសាលប្រជុំ ហើយទូលទៅកាន់ព្រះអម្ចាស់ ហើយបានឮសម្លេងព្រះអង្គមានបន្ទូលមកគាត់។ ព្រះអម្ចាស់មានបន្ទូលមកគាត់ ​ពី​លើ​គម្រប​ហិប​នៃ​សម្ពន្ធមេត្រី ​ស្ថិត​នៅ​ចន្លោះ​ចេរូប៊ីន​ទាំង​ពីរ។ គាត់បានសន្ទនា​ជា​មួយ​ព្រះអង្គ។