​ជំពូក ៣២

1 រីឯកូន​ចៅ​រូបេន និងកូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​។ នៅពេល​ពួក​គេ​​ឃើញ​ថា​ស្រុក​យ៉ា‌ស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​ 2 ដូច្នេះកូន​ចៅ​កាដ និង​កូន​ចៅ​រូបេន បានមក​មក​ប្រាប់​លោក​ម៉ូសេ និងបូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​របស់​សហគមន៍​ថា៖ 3 «នេះ​គឺជា​បញ្ជីរ​នៃ​ទី​កន្លែង​ដែល​ពួក​​យើង​បាន​ធ្វើ​សការ​សង្កេតមើល គឺក្រុង​អាថា‌រ៉ូត ក្រុងឌីបូន ក្រុងយ៉ា‌ស៊ើរ ក្រុងនីមរ៉ា ក្រុងហែស‌បូន ក្រុងអេឡា‌លេ ក្រុង​​សេបាំ ក្រុង​នេបូ និងក្រុង​បេអូន។ 4 ទាំងនេះ​ជា​​ស្រុកដែល​ព្រះ‌អម្ចាស់​វាយ​យក​បាននៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល ហើយ​ស្រុកទាំងនោះជា​កន្លែង​​ដ៏​ល្អ​សម្រាប់​ហ្វូង​សត្វ។ ​យើង​ខ្ញុំ​ជាអ្នក​បម្រើ​លោក មាន​ហ្វូង​សត្វ​ច្រើន​ណាស់»។ 5 ពួក​គេនិយាយ​ទៀត​ថា៖ «ប្រសិន​លោកមេត្តាយើងខ្ញុំ សូមលោក​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ខ្ញុំ​ជាអ្នក​បម្រើលោកមក។ ​មិន​បាច់​ឲ្យ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ទេ»។ 6 លោក​ម៉ូសេ​បានឆ្លើយ​ទៅ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​វិញ​ថា៖ «តើគួរ​ឲ្យ​បងប្អូនរបស់អ្នករាល់គ្នា​ចេញ​​ទៅ​ធ្វើ​សង្គ្រាម ហើយអ្នក​រាល់​រស់ទី​នៅ​ទី​នេះ​ឬ? 7 ហេតុអ្វី​បាន​ជា​អ្នក​បំបាក់ទឹកចិត្ត​កូនចៅ​អ៊ីស្រាអែល​លែង​ចង់​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ពួក​គេដូច្នេះ? 8 ឪពុក​របស់​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ដូច្នេះដែរ​ នៅ​ពេល​ខ្ញុំ​ចាត់​ពួក​គេ ពីស្រុក​កាដេសបារនា​ឲ្យ​ទៅ​ពិនិត្យ​មើល​ស្រុក​។ ពួក​គេ​បាន​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​អេស‌កុល 9 បាន​ឃើញ​ស្រុកនោះ ពួក​គេ​បានធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត ហើយ​ពួក​គេ​ក៏បដិសេធមិនព្រម​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ពួក​គេនោះឡើយ។ 10 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធជាខ្លាំង។ ព្រះអង្គ​បាន​ស្បថ​ថា៖ 11 «អស់​អ្នក​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីបមក ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​មិន​ឃើញ​ទឹក​ដី ដែល​យើង​បានស្បថ​ប្រគល់​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ពីព្រោះ​ពួក​គេ​ពុំ​បាន​ដើរ​តាម​យើងដោយ​អស់ពី​ចិត្តទេ លើកលែង​តែ​ 12 កាលែប ជា​កូន​របស់​យេភូ‌នេ ជា​ជន‌ជាតិ​គេណាស និង​យ៉ូស្វេ ជា​កូន​របស់​នូន។ គឺ​មាន​តែកាលែប និង​យ៉ូស្វេទេ ដែល​បាន​​បាន​ដើរ​តាម​ដោយ​ចិត្ត​ស្មោះ​»។ 13 ដូច្នេះ ​ព្រះ‌ពិរោធ​របស់ព្រះអម្ចាស់ បាន​ឆេះឡើងទាស់នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​។ ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​វិល‌វល់ នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​មនុស្ស​មួយ​ជំនាន់ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់នៅ​​ចំពោះ​ព្រះនេត្ររបស់ព្រះអង្គត្រូវវិនាសអស់។ 14 មើល៍! អ្នក​រាល់​គ្នា​បាន​ងើបឡើង​នៅកន្លែង​​ឪពុក​របស់​អ្នក​រាល់​គ្នាហើយ គឺ​​មនុស្ស​បាបមាន​កាន់តែច្រើន ដើម្បី​បន្ថែមលើ​កំហឹង​ដ៏​​ខ្លាំង​របស់​ព្រះ‌អម្ចាស់​ចំពោះជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​។ 15 ប្រសិន​បើ ​អ្នក​រាល់​គ្នា​បែរចេញលែង​ដើរ​តាម​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​បណ្ដោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ទី​រហោ‌ស្ថានម្ដង​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​ជា‌ជន​នេះ​ត្រូវ​វិនាស​ទាំង​អស់!»។ 16 ដូច្នេះ ពួក​គេ​បាន​ចូល​មក​ជិត​លោក​ម៉ូសេ ហើយ​ប្រាប់ថា៖ «សូមអនុញ្ញាតិ​ឲ្យ​យើង​​ខ្ញុំ​សង់​របង​នៅ​ទី​នេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​សង់​ក្រុង​សម្រាប់​គ្រួសារ​របស់​យើង​ខ្ញុំ។ 17 ទោះបី​ជា​យ៉ាងណា​ក៏​ដោយ យើង​ខ្ញុំនឹង​រៀបចំ​ខ្លួន​ជាស្រេច​ដើម្បីប្រដាប់​អាវុធទៅ​ជាមួយ​កូនចៅ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ ប៉ុន្ដែ ​កូន​ចៅ​របស់​យើង​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ការពារ ពី​ព្រោះ​នៅ​មាន​ជនជាតិផ្សេងទៀត​ដែល​​រស់​នៅ​ក្នុង​​ស្រុក​។ 18 ​យើង​ខ្ញុំ​មិន​វិល​ត្រឡប់​មកផ្ទះវិញឡើយ ទាល់តែ​កូន​ចៅ​អ៊ីស្រាអែល​គ្រប់គ្នា​​បានទទួល​​មរតក​របស់​គេ​រៀងៗ​ខ្លួន​។ 19 យើង​ខ្ញុំ​នឹង​មិន​ទទួល​ទឹក​ដី​នៅ​ខាងត្រើយ​ម្ខាង​នៃ​ទន្លេ​យ័រដាន់ ទុក​ជា​មរតក ពីព្រោះ​មរតករបស់យើង​ខ្ញុំនៅខាង​កើត​ទន្លេ​យ័រ​ដាន់នេះហើយ»។ 20 លោក​ម៉ូសេបានឆ្លើយ​ទៅ​ពួកគេ​​ថា៖ «ប្រសិន​បើ​ អ្នក​រាល់​គ្នា​ធ្វើ​តាមអ្វី​ដែល​អ្នករាល់​គ្នា​និយាយ​​មែន គឺ​បើ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន​ធ្វើសង្គ្រាម នៅ​ចំពោះ​ព្រះ‌អម្ចាស់ 21 ហើយ​ពួក​​អ្នក​ទាំង​អស់​គ្នា​ដែល​ប្រដាប់​អាវុធ បាន​ឆ្លង​ទន្លេ​យ័រដាន់ នៅ​ចំពោះ​​ព្រះ‌អម្ចាស់ រហូត​ទាល់​តែ​ព្រះអង្គ​បណ្ដេញ​ខ្មាំង​សត្រូវ​ចេញ​ពីមុខ​ព្រះអង្គ​អស់ 22 ហើយ​ស្រុក​នោះ​បាន​ទទួល​ចុះ​ចាញ់​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​​អ្នក​រាល់​គ្នា​អាច​ត្រឡប់ទៅ​​​វិញបាន។ ​អ្នក​រាល់គ្នា​នឹង​គ្មានទោស​នៅ​ចំពោះ​ព្រះ‌អម្ចាស់ និង​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែលឡើយ។ ហើយស្រុកនេះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា នៅ​ចំពោះព្រះ‌អម្ចាស់។ 23 ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ដូច្នេះ​ទេ មើល៍! អ្នក​រាល់​គ្នាមានបាប​ទាស់​នឹង​ព្រះ‌អម្ចាស់ហើយ។ ត្រូវដឹង​ថា អំពើបាបរបស់អ្នករាល់គ្នា​នឹង​តាម​ទាន់អ្នក​រាល់គ្នា។ 24 ចូរ​សង់​ក្រុង​សម្រាប់គ្រួសារ​របស់​អ្នក​រាល់​គ្នា និង​សង់ក្រោល​សម្រាប់​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា រួច​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាននិយាយ​​នោះ​ចុះ!»។ 25 កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន បានប្រាប់​លោក​ម៉ូសេ​ថា៖ «អ្នក​បម្រើ​លោកនឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម្ចាស់​បង្គាប់។ 26 រីឯ​កូន​ចៅ ប្រពន្ធ ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​នឹង​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​កាឡាដ​នេះ 27 ហើយ​អ្នកបម្រើរបស់លោក នឹ​​​ង​ឆ្លង​ទៅ​​នៅ​ចំពោះ​ព្រះ‌អម្ចាស់ដើម្បី​ធ្វើ​​សង្គ្រាម គឺ​ប្រុសៗទាំងអស់នឹង​ប្រដាប់អាវុធជាស្រេច​​សម្រាប់ធ្វើសង្គ្រាមតាម​បង្គាប់របស់​លោក​ម្ចាស់»។ 28 លោក​ម៉ូសេ​បាន​ចេញ​បញ្ជា​ទៅ​បូជា‌ចារ្យ​អេឡាសារ លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​មេ​ដឹក​នាំ​អំបូរ​​ក្នុង​កុល‌សម្ព័ន្ធ​របស់​កូនចៅ​អ៊ីស្រា‌អែល។ 29 លោក​ម៉ូ​សេ​បាន​មានប្រសាសន៍ទៅ​​ពួក​គេ​ថា៖ «ប្រសិន​បើ ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​អ្នក​រាល់​គ្នា ហើយប្រុសៗទាំង​អស់ដែល​ប្រដាប់​អាវុធ​ដើម្បីធ្វើសង្គ្រាម​​នៅ​ចំពោះ​ព្រះ‌អម្ចាស់ ហើយប្រសិនបើ អ្នក​រាល់​គ្នា​ដណ្ដើម​យក​បាន​ស្រុក​នោះ​ហើយ ចូរ​ប្រគល់​ទឹក​ដី​នៅ​ស្រុក​កាឡាដ​ឲ្យ​ពួក​គេ ទុក​ជា​កម្មសិទ្ធិ​ចុះ។ 30 ក៏​ប៉ុន្តែ ប្រសិន​បើ​​ ពួក​គេ​មិន​ប្រដាប់​អាវុធឆ្លង​​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ នោះពួក​គេនឹង​​ទទួល​បាន​កម្មសិទ្ធិ​ក្នុង​ស្រុក​កាណាន​ជា​មួយ​អ្នក​រាល់​គ្នាវិញ»។ 31 ដូចេ្នះ កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​អ្វីដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​យើង​ខ្ញុំជាអ្នកបម្រើ​របស់លោក។ 32 យើង​ខ្ញុំ​នឹង​ប្រដាប់​អាវុធ ឆ្លង​ទៅ​ស្រុក​កាណាន​នៅ​ចំពោះ​​ព្រះ‌អម្ចាស់ តែ​ទឹក​ដី​ដែល​ជា​ចំណែក​មរតករបស់យើងខ្ញុំ នឹង​នៅ​ឯ​ត្រើយ​ទន្លេ​យ័រដាន់​នេះ»។ 33 ដូច្នេះ​ លោក​ម៉ូសេ​ក៏ប្រគល់​នគរ​របស់​ព្រះបាទស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី និង​នគរ​របស់​ព្រះបាទអុក ជា​ស្តេច​បាសាន ដល់​កូន​ចៅ​កាដ និង​​កូន​ចៅ​រូបេន ហើយ​ដល់ពាក់កណ្ដល​នៃចំនួនមនុស្ស​ក្នុង​កុលសម្ព័ន្ធរ​ម៉ាណាសេ​កូនលោក​យ៉ូសែប។ គាត់បាន​ឲ្យស្រុកនោះ​ដល់ពួកគេ​ ហើយគាត់បាន​​ចែក​តាម​ចំនួន​ទី​ក្រុង​ដែលមាន​​ព្រំ​ប្រទល់ ព្រម​ទាំង​ទី​ក្រុងទាំង​ប៉ុន្មាដែល​នៅក្នុង​ស្រុក​​ជុំវិញ​នដល់ពួកគេ​។ 34 កូន​ចៅ​កាដ​បាន​សង់​ក្រុង​ឌីបូន ក្រុងអាថា‌រ៉ូត ក្រុងអារ៉ូ‌អ៊ើរ 35 ក្រុងអាត្រូតសូផាន ក្រុងយ៉ា‌ស៊ើរ ក្រុងយ៉ុក‌បិហា ក្រុងបេត‌នីមរ៉ា 36 និង​ក្រុងបេតហារ៉នឡើង​វិញដែល​សុទ្ធ‌សឹង​ជា​ក្រុង​មាន​កំពែង​រឹង‌មាំ និងធ្វើក្រោល​សម្រាប់​​ហ្វូង​សត្វ​គេ​ផងដែរ។ 37 កូន​ចៅ​រូបេន​បាន​សង់​ក្រុង​ហែស‌បូន ក្រុងអេឡា‌លេ ក្រុងគារយ៉ា‌ថែម 38 ក្រុងនេបូ និងក្រុង​បាលមេយ៉ូន ដែល​គេ​បាន​ដូរ​ឈ្មោះ ព្រម​ទាំង​ក្រុង​ស៊ីបម៉ាឡើងវិញ។ ពួក​គេ​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រុង​ទាំងឡាយ ដែល​ពួក​គេ​បាន​សង់។ 39 ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​ឡើង​ទៅ​ស្រុក​កាឡាដ ហើយ​ដណ្ដើម​យក​បាន​ទឹក​ដីនោះពី​ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។ 40 បន្ទាប់មក លោក​ម៉ូសេ​បាន​ប្រគល់​ស្រុក​កាឡាដ​ឲ្យ​​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ ហើយកូនចៅ​របស់​ពួក​គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។ 41 លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ បានចេញ​ទៅ​​វាយ​ដណ្ដើម​យក​​ក្រុង​នានា ហើយ​ដាក់​ឈ្មោះ​​ក្រុងទាំង​នោះ​ថា​ហាវ៉ុតយ៉ាអៀរ។ 42 លោក​ណូបាស​បានចេញទៅ​វាយ​ដណ្ដើម​យកក្រុង​កេណាត និង​ភូមិ​នៅ​ជុំ‌វិញ ហើយ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា ក្រុង​ណូបាស តាម​ឈ្មោះ​របស់​គាត់។