ជំពូក ៣៣

1 នេះជា​ការ​ធ្វើ​ដំណើររបស់កូនចៅ​អ៊ីស្រា‌អែល​បន្ទាប់ពី​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប តាមក្រុមទ័ព​របស់ពួក​គេ​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ 2 លោក​ម៉ូសេ​បាន​កត់‌ត្រា​ទុក​ពីកន្លែង​មួយ​ទៅកន្លែង​​មួយ ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់។ នេះជា​ការធ្វើ​ដំណើរបស់ពួក​គេ​ពីកន្លែង​មួយ​ទៅកន្លែង​​មួយ៖ 3 ពួក​គេ​បានធ្វើ​ដំណើរ​​ចេញ​​ពី​ក្រុង​រ៉ាម‌សេស នៅ​កំឡុង​ខែ​ទី​មួយ គឺនៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ នៅ​ព្រឹកព្រលឹមបន្ទាប់​ពីពិធី​បុណ្យ​ចម្លង​មួយ​ថ្ងៃ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចេញ​ដោយ​មាន​សេរី‌ភាព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អេស៊ីបទាំង​អស់។ 4 ការ​នេះកើត​​ឡើងក្នុង​ពេលដែល​ជន‌ជាតិ​អេស៊ីបកំពុង​​បញ្ចុះ​សព​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ដែល​ព្រះ‌អម្ចាស់​សម្លាប់នៅ​ក្នុង​ចំណោម​ពួក​គេ​ ហើយ​ព្រះ‌អម្ចាស់ក៏​បាន​ដាក់ទោស​ដល់​អស់​ទាំង​ព្រះ​របស់​ពួកគេ​ដែរ។ 5 កូនចៅ​អ៊ីស្រា‌អែលបាន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​រ៉ាម‌សេស​ មក​បោះ​ជំរំ​នៅ​ស៊ូកូត។ 6 ពួក​គេ​ចាក​ចេញ​ពី​ស៊ូកូត មក​បោះ​ជំរំ​នៅ​អេថាម ដែល​ស្ថិត​នៅ​ជាយ​ទី​រហោ‌ស្ថាន។ 7 ពួក​គេ​ចាក​ចេញ​ពី​អេថាម វាង​ទៅ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​បាលសេ‌ផុន ហើយ​កន្លែង​ដែល​ពួកគេ​​បោះ​ជំរំ​នោះ​ទល់​មុខ​នឹង​មីគ‌ដូល។ 8 ពួក​គេ​ចាក​ចេញ​ពីមុខពីហា‌ហ៊ីរ៉ុត ឆ្លង​កាត់​កណ្ដាល​សមុទ្រ ឆ្ពោះ​ទៅ​​ទី​រហោ‌ស្ថាន។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​ទីរហោ‌ស្ថាន​អេថាម មក​បោះ​ជំរំ​នៅ​ម៉ារ៉ា។ 9 ពួក​គេ​ចាក​ចេញ​ពី​ម៉ារ៉ា​ មក​ដល់​អេលីម។ នៅ​អេលីម​នេះ​មាន​ប្រភព​ទឹក​ចំនួន​ដប់‌ពីរ និង​ដើមលម៉ើ​ចិត‌សិប​ដើម ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។ 10 ពួក​គេ​ចាក​ចេញ​ពី​អេលីម ទៅ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ​កក់។ 11 ពួក​គេ​ចាក​ចេញ​ពី​សមុទ្រ​កក់ មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីន។ 12 ពួក​គេ​ចាក​ចេញ​ពីទី​រហោ‌ស្ថាន​ស៊ីន មក​បោះ​ជំរំ​នៅ​ដូបកា។ 13 ពួក​គេ​ចាក​ចេញ​ពី​ដូបកា មក​បោះ​ជំរំ​នៅ​អាលូស។ 14 ពួក​គេ​ចាក​ចេញ​ពី​អាលូស មក​បោះ​ជំរំ​នៅ​រេផិ‌ឌីម។ នៅ​កន្លែង​នោះគេ​រក​ទឹក​ឲ្យប្រជា‌ជន​រក​ទឹក​ផឹក​មិន​បាន​ទេ។ 15 ពួក​គេ​ចាក​ចេញ​ពី​រេផិ‌ឌីម មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីណៃ។ 16 ពួក​គេ​ចាក​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ីណៃ មក​បោះ​ជំរំ​នៅ​គីប្រូតហាត់‌តាវ៉ា។ 17 ពួក​គេ​ចាក​ចេញ​ពី​គីប្រូតហាត់‌តាវ៉ា មក​បោះ​ជំរំ​នៅ​ហាសិ‌រ៉ូត។ 18 ពួក​គេ​ចាក​ចេញ​ពី​ហាសិ‌រ៉ូត មក​បោះ​ជំរំ​នៅ​រីតម៉ា។ 19 ពួក​គេ​ចាក​ចេញ​ពី​រីតម៉ា មក​បោះ​ជំរំ​នៅ​រីម៉ូពេរេស។ 20 ពួក​គេ​ចាក​ចេញ​ពី​រីម៉ូន-ពេរេស មក​បោះ​ជំរំ​នៅ​លីបណា។ 21 ពួក​គេ​ចាក​ចេញ​ពី​លីបណា មក​បោះ​ជំរំ​នៅ​រីសា។ 22 ពួក​គេ​ចាក​ចេញ​ពី​រីសា មក​បោះ​ជំរំ​នៅ​កេហេ‌ឡាថា។ 23 ពួក​គេ​ចាក​ចេញ​ពី​កេហេ‌ឡាថា មក​បោះ​ជំរំ​នៅ​ភ្នំ​សេភើរ។ 24 ពួក​គេ​ចាក​ចេញ​ពី​ភ្នំ​សា‌ភើរ មក​បោះ​ជំរំ​នៅ​ហារ៉ា‌ដា។ 25 ពួក​គេ​ចាក​ចេញ​ពី​ហារ៉ា‌ដា មក​បោះ​ជំរំ​នៅ​ម៉ាកហេ‌ឡូត។ 26 ពួក​គេ​ចាក​ចេញ​ពី​ម៉ាកហេ‌ឡូត មក​បោះ​ជំរំ​នៅ​តាហាត់។ 27 ពួក​គេ​ចាក​ចេញ​ពី​តាហាត់ មក​បោះ​ជំរំ​នៅ​តារ៉ាស។ 28 ពួក​គេ​ចាក​ចេញ​ពី​តារ៉ាស មក​បោះ​ជំរំ​នៅ​មីតកា។ 29 ពួក​គេ​ចាក​ចេញ​ពី​មីតកា មក​បោះ​ជំរំ​នៅ​ហាស្មូ‌ណា។ 30 ពួក​គេ​ចាក​ចេញ​ពី​ហាស្មូ‌ណា មក​បោះ​ជំរំ​នៅ​ម៉ូសេ‌រ៉ូត។ 31 ពួក​គេ​ចាក​ចេញ​ពី​ម៉ូសេ‌រ៉ូត មក​បោះ​ជំរំ​នៅ​បេនេយ៉ាកាន។ 32 ពួក​គេ​ចាក​ចេញ​ពី​បេនេយ៉ាកាន មក​បោះ​ជំរំ​នៅ​ហោគីត‌កាត់។ 33 ពួក​គេ​ចាក​ចេញ​ពី​ហា‌គីត‌កាត់ មក​បោះ​ជំរំ​នៅ​យ៉ុត‌បាថា។ 34 ពួក​គេ​ចាក​ចេញ​ពី​យ៉ុត‌បាថា មក​បោះ​ជំរំ​នៅ​អាប្រូ‌ណា។ 35 ពួក​គេ​ចាក​ចេញ​ពី​អាប្រូ‌ណា មក​បោះ​ជំរំ​នៅ​អេស៊ានគេប៊ើរ។ 36 ពួក​គេ​ចាក​ចេញ​ពី​អេស៊ានគេប៊ើរ មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ត្រង់កាដេស។ 37 ពួក​គេ​ចាក​ចេញ​ពី​កាដេស មក​បោះ​ជំរំ​នៅ​ភ្នំ​ហោរ ដែល​នៅ​ជាយ​​ស្រុក​អេដុម។ 38 ​បូជា‌ចារ្យ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​គាត់​បាន​ស្លាប់​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប បន្ទាប់មក ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។ 39 ពេល​លោក​អើរ៉ុន​ស្លាប់នៅ​លើ​ភ្នំ​ហោរ គាត់​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។ 40 ស្ដេច​ក្រុង​អើរ៉ាត គឺ​ស្ដេច​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ទី​រហោស្ថានខាង​​ត្បូង ក្នុង​ស្រុក​កាណាន បាន​ឮ​​ថា​កូន​ចៅ​អ៊ីស្រា‌អែល​មកដល់ទីនោះ។ 41 ពួកគេ​​ក៏​ចេញ​ពី​ភ្នំ​ហោរ​ មកបោះជំរំ​នៅ​ត្រង់​សាល‌ម៉ូណា​។ 42 ពួកគេ​ចាកចេញ​ពី​សាល‌ម៉ូណា ​មក​បោះជំរំ​​នៅ​​ពូណូន។ 43 ពួកគេចាក​ចេញ​ពី​ពូណូន ​មក​បោះជំរំ​នៅ​អូបូត។ 44 ពួក​គេ​ចាក​ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេអាបា‌រីម ដែល​នៅ​ជាយ​ស្រុក​ម៉ូអាប់។ 45 ពួក​គេ​ចាក​ចេញ​ពី​អ៊ីយេអាបា‌រីម មក​បោះ​ជំរំ​នៅ​ឌីបូនកាដ។ 46 ពួក​គេ​ចាក​ចេញ​ពី​ឌីបូនកាដ មក​បោះ​ជំរំ​នៅ​អាល់ម៉ូនឌីប្លា‌ថែម។ 47 ពួក​គេ​ចាក​ចេញ​ពី​អាល់ម៉ូនឌីប្លា‌ថែម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបា‌រីម ទល់​មុខ​នឹង​ក្រុង​នេបូរ។ 48 ពួក​គេ​ចាក​ចេញ​ពី​តំបន់​ភ្នំ​អាបា‌រីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ នៅ​ក្រុង​យេរីខូ។ 49 ពួក​គេ​បោះ​ជំរំ​ជិត​ទន្លេ​យ័រដាន់ ចាប់​ពី​បេតយេស៊ី‌ម៉ូត រហូត​ដល់​អេ‌បិលស៊ី‌ទីម ក្នុង​វាល​ទំនាប​ស្រុក​ម៉ូអាប់។ 50 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ នៅ​ក្រុង​យេរីខូថា៖ 51 «ចូរ​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «នៅ​ពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន 52 នោះ​អ្នក​រាលល់​គ្នា​ត្រូវ​បណ្ដេញ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ឲ្យ​អស់​ពី​មុខ​អ្នក​រាល់គ្នា។ អ្នក​រាល់គ្នាត្រូវ​​បំផ្លាញ​រូប​ឆ្លាក់​ទាំងអស់របស់​ពួក​គេ។ អ្នក​រាល់គ្នាត្រូវ​​បំផ្លាញ​រូប​សិតទាំងអស់របស់​ពួក​គេ ព្រម​ទាំងកម្ទេច​​​​​​ទីខ្ពស់ៗ​ទាំងអស់​របស់ពួក​គេ​​ផងដែរ។ 53 អ្នក​រាល់​គ្នា​ត្រូវ​ចាប់​យក​ស្រុក​នោះ​ទុក​ជាកម្មសិទ្ធិ ហើយ​រស់នៅទីនោះ ពីព្រោះយើង​បាន​ឲ្យអ្នករាល់គ្នា ទុក​ជា​កម្មសិទ្ធិហើយ។ 54 អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ស្រុក​នោះ ទុក​ជា​មរតក ដោយ​ចាប់​ឆ្នោត តាមអំបូរ​​នីមួយៗ។ អំបូរ​ណា​ដែល​ធំជាង​គេ ត្រូវ​ឲ្យ​ចំណែក​ដី​ធំជាង​គេដែរ ហើយអំបូរ​ណា​តូច​ជាងគេ ត្រូវ​ចំណែក​ដី​តូចជាង​គេដែរ។ បើចាប់ឆ្នោត​ប៉ះ​ចំ​អំបូរ​ណា ដីនោះនឹងបាន​ជា​កម្មសិទ្ធិរបស់អំបូរនោះ។ ​អ្នក​រាល់​គ្នា​ទទួលមរតកតាម​ឈ្មោះ​កុល‌សម្ព័ន្ធដូនតា​​របស់​អ្នក​រាល់​គ្នា។ 55 ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បណ្ដេញ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទេ នោះ​ប្រជាជនដែល​អ្នករាល់គ្នា​អនុញ្ញាតិ​ឲ្យ​រស់នៅ​នោះ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​កម្ទេច​ឈើ​នៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា និង​ជាបន្លា​ជាប់​នៅ​ចំហៀង​របស់​អ្នក​រាល់​គ្នា គឺ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រាល់​គ្នាលំបាក នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​​រស់​នៅនោះ។ 56 ត្រូវ​​ដឹងថា យើង​ប្រព្រឹត្តចំពោះ​ជនជាតិនោះយ៉ាងណា នោះ​យើង​នឹង​ប្រព្រឹត្តចំពោះអ្នករាល់គ្នា​យ៉ាងនោះះដែរ»។