ជំពូក ៣០
1
លោកម៉ូសេបានមានប្រសាសន៍ទៅមេដឹកនាំនៃកុលសម្ព័ន្ធនានារបស់កូនចៅអ៊ីស្រាអែលថា៖ «នេះជាអ្វីដែលព្រះអម្ចាស់បានបង្គាប់មក។
2
នៅពេលដែលនរណាម្នាក់បន់ដល់ព្រះអម្ចាស់ ឬស្បថភ្ជាប់ខ្លួនដោយសម្បថជាមួយនឹងសេចក្តីសន្យាណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ។ អ្នកនោះត្រូវរក្សាពាក្យសន្យា គឺត្រូវតែធ្វើតាមអ្វីៗទាំងអស់ដែលចេញពីមាត់ខ្លួន។
3
នៅពេលស្ដ្រីក្មេងម្នាក់ដែលកំពុងរស់នៅក្នុងផ្ទះរបស់ឪពុកខ្លួន បន់ដល់ព្រះអម្ចាស់ ហើយចងខ្លួនរបស់នាងជាមួយនឹងការសន្យាមួយ
4
ប្រសិនបើ ឪពុករបស់នាងបានដឹងពីបំណន់ និងការសន្យាដែលនាងបានចងខ្លួននាងជាមួយ តែគាត់មិននិយាយអ្វីសោះ នោះបំណន់ទាំងប៉ុន្មានរបស់នាងនៅជាប់ដដែល។ គ្រប់ទាំងការសន្យាដែលនាងបានចងខ្លួននាងជាមួយគឺនៅតែដដែល។
5
ប៉ុន្ដែ ប្រសិនបើឪពុករបស់នាងបានឮអំពីពាក្យសម្បថ និងការសន្យានោះ ហើយគាត់មិននិយាយអ្វីសោះដល់នាងសោះ នោះបំណន់ និងការសន្យារបស់នាងទាំងប៉ុន្មានរបស់នាងដែលនាងបានយកមកដាក់លើខ្លួន នៅជាប់ដដែល។
6
ប៉ុន្តែ ប្រសិនបើឪពុករបស់នាងបានឮអស់ទាំងពាក្យសម្បថដែលនាងបានធ្វើ និងការសន្យាដែលនាងបានចងខ្លួនរបស់នាងជាមួយ ហើយគាត់មិនយល់ស្របជាមួយនាងនៅថ្ងៃដដែលនោះទេ នោះពាក្យទាំងនោះមិនបាននៅជាប់ទេ។ ព្រះអម្ចាស់អភ័យទោសឲ្យនាង ដ្បិត ឪពុករបស់នាងមិនយល់ស្របទេ។
7
ប្រសិនបើ នាងរៀបការ ជាមួយបុរសណាម្នាក់ ក្នុងពេលដែលនាងនៅជាប់បំណន់នោះ ឬបើនាងប្រញាប់ប្រញាល់ធ្វើការសន្យា ដែលនាងត្រូវតែបំពេញ កាតព្វកិច្ចនោះនៅជាប់នឹងនាង។
8
ប្រសិនបើ ប្តីរបស់នាងឃាត់នាងនៅថ្ងៃដែលគាត់ឮអំពីរឿងនោះ នោះគាត់បានលុបសម្បថដែលនាងបានធ្វើដោយសំដីដ៏រហ័សចេញពីមាត់នាង ដែលនាងបានចងខ្លួននាងជាមួយនោះហើយ។ ព្រះអម្ចាស់នឹងដោះលែងនាង។
9
រីឯស្ត្រីមេម៉ាយប្ដីស្លាប់ ឬស្ត្រីមេម៉ាយប្ដីលែងវិញ អ្វីៗទាំងអស់ដែលនាងបានចង់ខ្លួនរបស់នាងជាមួយ នោះនឹងនៅជាប់ទាស់នឹងនាងដដែល។
10
ប្រសិនបើស្ត្រីម្នាក់បន់នៅក្នុងផ្ទះប្តីរបស់នាង ឬភ្ជាប់ខ្លួននាងទៅនឹងសម្បថណាមួយ
11
ហើយប្ដីរបស់នាងឮអំពីសម្បថនេះ តែគាត់មិនបាននិយាយអ្វីដល់នាងទេ ក៏មិនឃាត់នាងផង នោះបំណន់ទាំងអស់របស់នាង និងកាតព្វកិច្ចដែលនាងត្រូវតែបំពេញនោះ គឺនៅជាប់ដដែល។
12
ក៏ប៉ុន្តែប្រសិនបើប្ដីរបស់នាងលុបការទាំងនោះនៅថ្ងៃដែលគាត់ឮអំពីវាចោល នោះអ្វីក៏ដោយដែលចេញពីបបូរមាត់របស់នាង អំពីបំណន់ និងការសន្យា នោះនឹងមិនជាប់ទៀតទេ។ ដោយប្ដីរបស់នាងបានលុបវាចោលអស់ហើយ។ ព្រះអម្ចាស់នឹងដោះលែងនាង។
13
គ្រប់ទាំងបំណន់ និងសម្បថដែលស្ដ្រីម្នាក់បានចងខ្លួនរបស់នាងជាមួយដើម្បីបដិសេធខ្លួននាងអំពីរឿងអ្វីមួយ អាចទទួលយល់ព្រម ឬលុបចោលដោយប្ដីរបស់នាង។
14
ប៉ុន្ដែ ប្រសិនបើ ប្តីមិនបាននិយាយអ្វីសោះដល់នាងមួយថ្ងៃហើយមួយថ្ងៃទៀត នោះបានន័យថាគាត់ទទួលយល់ព្រមតាមអស់ទាំងបំណន់របស់នាង ហើយក៏ចងការសន្យាដែលនាងបានធ្វើដែរ។ គាត់ទទួលយល់ព្រម ព្រោះគាត់មិនបាននិយាយអ្វីទាល់តែសោះដល់នាងនៅក្នុងពេលដែលគាត់ឮពាក្យទាំងនោះ។
15
ច្រើនថ្ងៃក្រោយមក ប្រសិនបើប្ដីព្យាយាមលុបបំណន់របស់ប្រពន្ធខ្លួន ដែលខ្លូនបានឮ នោះគាត់ត្រូវទទួលខុសត្រូវចំពោះអំពើបាបរស់នាង»។
16
ទាំងនេះជាច្បាប់ដែលព្រះអម្ចាស់បង្គាប់លោកម៉ូសេឲ្យប្រកាសស្ដីអំពីទំនាក់ទំនងរវាងប្ដី និងប្រពន្ធ រវាងឪពុក និងកូនស្ដ្រីក្នុងពេលដែលនាងនៅជាយុវជននៅក្នុងផ្ទះឪពុករបស់នាងនៅឡើយ។