ជំពូក ២៩

1 នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ ត្រូវ​ជួប‌ជុំបរិសុទ្ធ​ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ព្រោះ​ជាថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវផ្លុំត្រែ។ 2 អ្នករាល់គ្នាថ្វាយ​ជា​តង្វាយ​ដុត​ ដើម្បី​ធ្វើឲ្យ​មាន​ក្លិន​ឈ្ងុយ​សម្រាប់​ព្រះ‌អម្ចាស់ គឺត្រូវ​ថ្វាយគោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយឆ្នាំចំនួន​ប្រាំ‌ពីរ សត្វទាំងនោះត្រូវ​ឥតមាន​ខ្ចោះ​។ 3 ត្រូវ​ថ្វាយ​តង្វាយ​ទាំងនោះ​​ជា​មួយ​តង្វាយ​គ្រាប់ធញ្ញជាតិ គឺម្សៅ​ម៉ដ្តល្អប្រាំបួនគីឡូក្រាម លាយ​ជាមួយ​​ប្រេង​សម្រាប់​គោមួយ ប្រាំមួយគីឡូក្រាម សម្រាប់​ចៀម​ឈ្មោល 4 និង​បីគីឡូក្រាម សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។ 5 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​លោះ​ដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។ 6 ចូរថ្វាយ​តង្វាយទាំងនេះ​នៅក្នុង​ខែទីប្រាំពីរ​​ ថែម​ពី​លើ​តង្វាយ​ដុតទាំងអស់ដែល​អ្នករាល់គ្នា​ធ្វើ​នៅ​ររៀងរាល់ដើមខែ​ដែលមានតង្វាយពិសេស និង​តង្វាយគ្រាប់ធញ្ញជាតិជាមួយផង។ តង្វាយ​ទាំងនេះ​ ថែមពីលើតង្វាយដុតជាប្រចាំ ​​​តង្វាយគ្រាប់ធញ្ញជាតិ ព្រមតង្វាយច្រូច។ នៅពេល​អ្នករាល់គ្នា​ថ្វាយ​តង្វាយទាំងនេះ​ អ្នករាល់គ្នា​​បាន​ធ្វើ​តាម​ច្បាប់ដែលបាន​ចែង ដើម្បី​​ធ្វើ​​ឲ្យ​​មានក្លិនឈ្ងុយ ដែល​ជា​តង្វាយធ្វើ​​ដោយភ្លើង​ថ្វាយ​ដល់ព្រះអម្ចាស់។ 7 នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​ អ្នក​រាល់គ្នា​ត្រូវ​មាន​ការ​ជួប‌ជុំ​បរិសុទ្ធមួយ ដើម្បី​ថ្វាយ​កិត្តយសដល់ព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវ​បន្ទាបខ្លួនឯង ហើយមិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ 8 អ្នករាល់គ្នាត្រូវ​​ថ្វាយតង្វាយដុត ដើម្បី​​បង្កើត​ឲ្យ​មាន​​ក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់ គឺគោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ឆ្នាំ​​​ចំនួន​ប្រាំ‌ពីរ សត្វទាំងនោះ​ត្រូវឥតមាន​ខ្ចោះ។ 9 អ្នករាល់គ្នាត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​​មួយ​​នឹងតង្វាយ​គ្រាប់ធញ្ញចាតិ គឺម៉្សៅម៉ដ្ឋល្អលាយ​ជា​មួយ​ប្រេង ម៉្សៅម៉ដ្ដល្អប្រាំបួនគីឡូក្រាមសម្រាប់​គោឈ្មោល ម៉្សៅម៉ដ្ដល្អប្រាំមួយគីឡូក្រាម សម្រាប់​ចៀម​ឈ្មោល 10 និងម៉្សៅម៉ដ្ដល្អបីគីឡូក្រាម សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។ 11 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយលោះ​បាប ថែម​ពី​លើ​តង្វាយ​លោះ​បាបដែល​ធ្វើក្នុង​ពិធីលោះ​បាប តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 12 នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ អ្នករាល់គ្នា​ត្រូវ​មាន​ការ​ជួប‌ជុំ​បរិសុទ្ធ ដើម្បី​​ថ្វាយ‌កិត្តិយសដល់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​​ឡើយ គឺ​ត្រូវ​ធ្វើ​ពិធីបុណ្យ​ថ្វាយ​ព្រះអម្ចាស់រយៈពេល​ប្រាំ‌ពីរ​ថ្ងៃ។ 13 អ្នករាល់គ្នា​ត្រូវថ្វាយ​​តង្វាយ​ដុតជា​យញ្ញ​បូជាដែលធ្វើដោយភ្លើង ដើម្បីបង្កើតឲ្យ​មាន​ក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់ គឺត្រូវថ្វាយ​គោ​ស្ទាវ​ឈ្មោល​ដប់​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយឆ្នាំ​ចំនួន​ដប់‌បួន។ សត្វ​ទាំងនេះ​ត្រូវឥតមានខ្ចោះ។ 14 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ គឺម៉្សៅម៉ដ្ដ​ល្អប្រាំបួនគីឡូក្រាម​​សម្រាប់​គោ​នីមួយៗ ក្នុង​ចំណោម​គោ​ទាំង​ដប់​បី ប្រាំមួយគីឡូក្រាម សម្រាប់​ចៀម​ឈ្មោល​នីមួយៗ ក្នុង​ចំណោម​ចៀម​ឈ្មោល​ទាំង​ពីរ 15 និង​បីគីឡូក្រាម សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ដប់‌បួន។ 16 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយលោះ​បាប ថែម​ពី​លើ​តង្វាយដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 17 នៅ​ថ្ងៃ​ទី​២ នៃថ្ងៃជួបជុំ ត្រូវ​ថ្វាយគោ​ស្ទាវ​ឈ្មោល​​ដប់ពីរ ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​ដប់បួន អាយុ​មួយឆ្នាំ​ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។ 18 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ​ តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 19 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយលោះ​​បាប ថែម​ពី​លើ​តង្វាយដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 20 នៅ​ថ្ងៃ​ទី​បី នៃថ្ងៃជួបជុំ ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​​ដប់មួយ ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​ដប់បួន អាយុ​មួយ​ឆ្នាំ​ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។​ 21 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ​ តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 22 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយលោះ​​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 23 នៅ​ថ្ងៃ​ទី​បួន នៃថ្ងៃជួបជុំ ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​​ដប់ ចៀម​ឈ្មោល​ពី កូន​ចៀម​ឈ្មោល​ដប់បួន អាយុ​មួយ​ឆ្នាំ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។​ 24 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ​ តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 25 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយលោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 26 នៅ​ថ្ងៃ​ទី​ប្រាំ នៃថ្ងៃជួបជុំ ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​​ប្រាំបួន ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​ដប់បួន អាយុ​មួយ​ឆ្នាំ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។​ 27 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ​ តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 28 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 29 នៅ​ថ្ងៃ​ទី​ប្រាំមួយ នៃថ្ងៃជួបជុំ ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​​ប្រាំបី ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​ដប់បួន អាយុ​មួយ​ឆ្នាំ​ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។​ 30 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ​ តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 31 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 32 នៅ​ថ្ងៃ​ទី​ប្រាំពីរ នៃថ្ងៃជួបជុំ ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​​ប្រាំពីរ ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​ដប់បួន អាយុ​មួយ​ឆ្នាំ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។​ 33 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ​ តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 34 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 35 នៅ​ថ្ងៃ​ទី​ប្រាំបី​អ្នក​រាល់គ្នា​ត្រូវ​មាន​ការ​ជួបជុំ​មុត‌មាំ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​​ឡើយ។​ 36 អ្នក​រាល់គ្នា​ត្រូវ​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ ទុកជា​តង្វាយ​ដែល​ធ្វើ​ដោយភ្លើង ដើម្បី​ធ្វើ​ឲ្យ​មាន​ក្លិនឈ្ងុយសម្រាប់​ព្រះ‌អម្ចាស់។ អ្នក​រាល់គ្នាត្រូវថ្វាយ​គោ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោលប្រាំពីរ អាយុ​មួយឆ្នាំ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។ 37 អ្នករាល់គ្នា​ត្រូវ​ថ្វាយ​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូច​របស់ពួកគេ​ សម្រាប់គោឈ្មោល សម្រាប់ចៀមឈ្មោល​​ និង​សម្រាប់កូន​ចៀមឈ្មោល តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 38 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​លោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 39 ទាំងនេះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ឱកាស​ពិធី​បុណ្យ​ដែល​បានកំណត់របស់​អ្នក​រាល់​គ្នា។ ត្រូវ​ថ្វាយ​ទាំងនេះ​ថែម​ពី​លើ​តង្វាយ​លា​បំណន់ និងតង្វាយ​ស្ម័គ្រ​ចិត្ត។ អ្នក​រាល់គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ទាំងនេះ​ ទុក​តង្វាយ​ដុត តង្វាយ​គ្រាប់ធញ្ញជាតិ តង្វាយ​ច្រូច និង​តង្វាយ​មេត្រី»។ 40 លោក​ម៉ូសេ​ថ្លែង​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោកឲ្យ​ប្រាប់។