ជំពូក ២៦

1 បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ និង​លោក​អេឡាសារ ជា​កូន​របស់​​បូជា‌ចារ្យ​អើរ៉ុន​ថា៖ 2 «ចូររាប់​ប្រជា‌ជន​ក្នុង​សហគមន៍​កូនចៅអ៊ីស្រា‌អែល​ទាំង​មូល ដោយ​គិត​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​អំបូរ​របស់​ពួក​គេ គឺ​អស់អ្នក​ដែល​អាចចេញ​ទៅ​ធ្វើ​សង្គ្រាម​​បាន»។ 3 ដូច្នេះ លោក​ម៉ូសេ និង​លោក​អេឡាសារ ក៏​ប្រាប់​ពួក​គេ​ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ដែល​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូថា៖ 4 «ចូរ​រាប់ចំនួន​ប្រជា‌ជន​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ដូចដែល​​​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ និង​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​ចាក​ចេញ​​ពី​ស្រុក​អេស៊ីបមក​»។​ 5 ពីកុល‌សម្ព័ន្ធ​រូបេន​ ជាកូនច្បង​របស់​លោក​អ៊ីស្រាអែលគឺ តាមរយៈលោកហេណុកដែល​ជាកូន​ប្រុស​​របស់គាត់ កើត​បាន​ជា​អំបូរ​​ហេណុក តាមរយៈលោក​លោក​ប៉ាលូវ កើត​បាន​ជាអំ​បូរ​ហេលូវ។​ 6 តាមរយៈលោក​ហេស្រុន កើត​បាន​ជាអំបូរេស្រុន។​ តាមរយៈលោក​កើមី កើត​បាន​ជាអំបូរ​កើមី។ 7 ​ទាំង​នោះ​ជា​អំបូរ​នៃ​កូនចៅ​របស់​លោក​​រូបេន មាន​ចំនួន​ទាំង​អស់ ៤៣,៧៣០ នាក់។ 8 លោក​​អេលាប ជា​​កូនប្រុស​របស់លោក​ប៉ាលូវ។ 9 កូន​ប្រុសរបស់​លោក​អេលាប គឺ​លោក​នេមូល លោកដាថាន និងលោក​អប៊ី‌រ៉ាម។ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម នេះ​ហើយ​ចូល​ដៃ​ជា​មួយ​លោក​កូរេ ប្រឆាំង​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់នោះ។ 10 ផែនដីបានបើកមាត់របស់វា ​លេ​បពួកគេជាមួយ​​លោកកូរេ​ នៅ​ពេល​ដែល​​អ្នក​ដើរ​តាម​គាត់​ទាំងអស់​បាន​ស្លាប់។ នៅ​ពេល​នោះ​ភ្លើង​បាន​ឆេះបំផ្លាញ​ពួក​គេ អស់​ពីរ​រយ​ហា‌សិប​នាក់ ទុក​ជា​ការ​ព្រមាន​ដល់​ប្រជា‌ជន។ 11 រីឯ​​ពូជពង្ស​របស់​លោក​កូរេ​ស្លាប់មិន​អស់​ទេ។ 12 កូន​ចៅ​របស់​លោក​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោក​យេមូ‌អែល បាន​ជា​អំបូរ​យេមូ‌អែល តាមរយៈ​លោក​យ៉ាមីន​ កើតបានជា​អំបូរ​យ៉ាមីន​ តាមរយៈ​លោកយ៉ា​គីន​ ​កើតបានជា​អំបូរ​យ៉ាគីន 13 តាមរយៈ​លោក​សេ‌រ៉ាស កើតបានជាអំបូរ​សេ‌រ៉ាស តាមរយៈលោក​សូល កើតបាន​​ជា​អំបូរ​​សូល។ 14 ទាំង​នេះជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន ដែល​​រាប់បាន​មាន ២២,២០០ នាក់។ 15 កូន​ចៅ​របស់​លោក​កាដ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈ​លោក​សេផូន​ កើតបានជា​អំបូរ​សេផូន។ តាមរយៈ​លោក​ហាគី កើតបានជា​អំបូរហាគី។ 16 តាមរយៈ​លោក​អូសនី​​ កើតបានជា​អំបូរអូសនី​។ តាមរយៈ​លោក​អេរី​​ កើតបានជា​អំបូរអេរី។ 17 តាមរយៈលោក​អើរ៉ូដ កើតបានជាអំបូរអើរ៉ូដ។ តាមរយៈលោក​អើរេ‌លី​ ​កើតបានជាអំបូរអើរេ‌លី។ 18 ​ទាំងនេះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​កាដ ដែល​រាប់បាន​មាន ៤០,៥០០ នាក់។ 19 កូន​របស់​លោក​យូដា​មាន​អ៊ើរ និង​អូណាន ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ស្រុក​កាណាន។ 20 កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោក​សេឡា កើតបាន​ជាអំបូរ​សេឡា​។ តាមរយៈលោក​ពេរេស កើតបានជា​អំបូរ​ពេរេស។ តាមរយៈលោក​សេ‌រ៉ាស កើតបាន​ជាអំបូរ​សេរ៉ាស។ 21 រីឯកូន​ចៅ​របស់​ពេរេស តាមអំបូរ​របស់​ពួក​​គេ​មាន៖ តាមរយៈលោក​ហេស្រុន កើតបាន​ជាអំបូរ​ហេស្រុន។ តាមរយៈលោក​​ហាមូល បានជា​អំបូរ​​ហាមូល។ 22 ​ទាំងនេះជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​យូដា ដែលរាប់បានមាន ៧៦,៥០០ នាក់។ 23 កូន​ចៅ​របស់​លោក​អ៊ីសា‌ខារ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកថូឡា ​កើតបាន​ជាអំបូរ​​ថូឡា។ តាមរយៈលោកពូវ៉ា​ កើតបាន​ជាអំបូរ​ពូវ៉ា។ 24 តាមរយៈលោក​យ៉ាស៊ូប កើតបានជា​អំបូរយ៉ាស៊ូប។ តាមរយៈលោក​ស៊ីម‌រ៉ូន កើតបាន​ជាអំបូរ​ស៊ីម‌រ៉ូន។ 25 ​ទាំង​នេះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ដែលរាប់បាន​មាន ៦៤,៣០០ នាក់។ 26 កូន​ចៅ​របស់​លោក​សាប់​យូឡូន តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកសេរ៉ែដ​ កើតបានជា​អំបូរសេរ៉ែដ។​ តាម​រយៈលោកអេឡូន​ កើតបានជា​អំបូរអេឡូន។ តាមរយៈលោកយ៉ាលាល​ កើតបានជាអំបូរយ៉ាលាល។ 27 ​ទាំង​នេះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន ដែល​រាប់​បានមាន ៦០,៥០០ នាក់។ 28 កូន​ចៅ​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ គឺ​ម៉ាណា‌សេ និង​អេប្រាអ៊ីម។ 29 កូន​ចៅ​របស់​លោក​ម៉ាណា‌សេ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកម៉ាកៀរ​ កើតបានជាអំបូរម៉ាកៀរ (លោក​ម៉ាកៀរ គឺ​លោក​កាឡាដ) តាមរយៈលោកកាឡាដ កើតបានជា​អំបូរ​កាឡាដ។ 30 កូន​ចៅ​របស់​លោក​កាឡាដ​មាន៖ តាមរយៈលោកស៊ើរ កើតបានជាអំបូរស៊ើរ។ តាមរយៈលោក​ហេឡេក កើតបានជាអំបូរ​ហេឡេក។ 31 តាមរយៈលោកអាស‌រាល កើតបាន​ជាអំបូរ​អាស‌រាល។ តាមរយៈលោក​ស៊ីគែម កើតបានជា​អំបូរ​ស៊ីគែម។ 32 តាមរយៈលោកសេមី‌ដា កើតបានជាអំបូរ​សេមី‌ដា។ តាមរយៈលោកហេភើរ កើតបានជាអំបូរ​ហេភើរ។ 33 លោក​ស្លូផិ‌ហាត​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហេភើរ គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត​មាន៖ នាងម័សឡា នាងណូហា នាងហុកឡា នាងមីលកា និងនាង​ធើសា។ 34 ​ទាំងនេះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែលរាប់បានមាន ៥២,៧០០ នាក់។ 35 កូន​ចៅ​របស់​លោក​អេប្រាអ៊ីម តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកស៊ូថេ‌ឡា​ កើតបានជាអំបូរ​​​ស៊ូថេ‌ឡា។​ តាមរយៈលោក​បេគើរ​ កើតបានជាអំបូរ​បេគើរ។ តាមរយៈលោក​ថាហាន កើតបានជាអំបូរ​ថាហាន។ 36 កូន​ចៅ​របស់​លោក​ស៊ូថេ‌ឡា​មាន៖ តាម​រយៈលោកអេរ៉ាន កើតបាន​ជា​អំបូរ​អេរ៉ាន។ 37 ​ទាំងនេះ​​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ដែលរាប់​បានមាន ៣២,៥០០ នាក់។ 38 កូន​ចៅ​របស់​លោក​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោក​​បេឡា​ កើតជា​បានជាអំបូរ​បេឡា។ តាមរយៈលោក​​អាស‌បែល កើតបានជាអំបូរ​អាស‌បែល។ តាមរយៈលោក​​អេហ៊ី‌រ៉ាម​ កើតបានជាអំបូរ​អេហ៊ី‌រ៉ាម។ 39 តាមរយៈលោក​​ស៊ូផាម​ កើតបានជាអំបូរ​ស៊ូផាម។ តាមរយៈលោក​​ហ៊ូផាម កើតបានជាអំបូរ​ហ៊ូផាម។ 40 កូន​​របស់​លោក​បេឡា​មាន​លោក​អើឌ និងលោក​ណាម៉ាន។ តាមរយៈលោក​អើឌ​ កើតបាន​ជា​អំបូរ​អើឌ។ តាមរយៈលោក​ណាម៉ាន កើតបាន​ជាអំបូរណាម៉ាន។ 41 ​ទាំងនេះជា​កូន​ចៅ​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ ​ដែលរាប់​បានមាន ៤៥, ៦០០ នាក់។ 42 កូន​ចៅ​របស់​លោក​ដាន់ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកហ៊ូស៊ីម កើតបានជា​អំបូរ​ហ៊ូស៊ីម។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ដាន់​តាម​អំបូរ​របស់​ពួក​គេ។ 43 សរុប​អំបូរ​កូន​ចៅ​របស់​លោក​ហ៊ូស៊ីម ដែលរាប់​បាន​មាន​ ៦៤,៤០០ នាក់។ 44 កូន​ចៅ​របស់​លោក​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកយីមណា កើតបាន​ជាអំបូរ​យីមណា។ តាមរយៈលោក​យីសវី កើតបាន​ជាអំបូរ​យីសវី។ តាមរយៈលោក​បេរា កើតបាន​ជា​អំបូរ​បេរា។ 45 កូន​ចៅ​របស់​លោក​បេរ៉ា​មាន៖ តាមរយៈលោក​ហេប៊ើរ ​កើតបានជាអំបូរ​ហេប៊ើរ។ តាមរយៈលោក​ម៉ាល់‌គាល​ កើតបានជា​អំបូរ​ម៉ាល់‌គាល។ 46 កូន​ស្រី​របស់​លោក​អេ‌ស៊ើរ គឺ​នាង​សេរ៉ា។ 47 ​ទាំងនេះ​ជា​កូន​ចៅ​របស់​លោក​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ ដែលរាប់​បានមាន ៥៣, ៤០០ នាក់។ 48 កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកយ៉ាស៊ាល ​កើតបានជា​អំបូរ​យ៉ាស៊ាល។ តាមរយៈលោក​គូនី​ កើតបានជាអំបូរគូនី។ 49 តាមរយៈលោក​យេស៊ើរ​ កើតបាន​ជា​អំបូរ​យ៉ា‌ស៊ើរ។ តាមរយៈលោក​ស៊ីឡិម កើតបាន​ជាអំបូរ​ស៊ីឡិម។ 50 ​ទាំង​នេះ​ជា​កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ ​ដែល​រាប់បានមាន ៤៥,៤០០ នាក់។ 51 ចំនួន​សុរប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​រាប់បាន មាន​ទាំង​អស់ ៦០១,៧៣០ នាក់។ 52 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ 53 «ត្រូវ​ចែក​ទឹក​ដី​ឲ្យ​មនុស្ស​ទាំងនេះ​ទុក​ជា​កេរ‌មតក តាម​ចំនួនឈ្មោះ​របស់​ពួក​គេ។​ 54 កុល‌សម្ព័ន្ធ​ណាដែលធំជាងគេ​ត្រូវ​ចែក​មរតកឲ្យ​ច្រើន ហើយ​កុល‌សម្ព័ន្ធ​ដែលតូចជាងគេ​ ត្រូវ​ចែក​ឲ្យ​តិចដែរ។ អ្នកត្រូវ​ចែក​មរតក​ឲ្យ​គ្រប់គ្រួសារ តាម​ចំនួនប្រុសៗដែល​បាន​រាប់។ 55 ប៉ុន្តែ ការ​បែង​ចែក​ទឹក​ដី​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត។ គឺ​ពួកគេត្រូវ​បាន​ទទួល​ទឹក​ដី ដែល​បាន​បែង​ចែកតាម​កុល‌សម្ព័ន្ធ​នៃ​បុព្វ​បុរស​របស់​ខ្លួន។ 56 មរតករបស់ពួកគេនោះត្រូវ​បែងចែក​តាម​អំបូរធំ និងអំបូរតូច គឺត្រូវ​ចែក​ឲ្យ​ពួកគេដោយ​ការ​ចាប់​ឆ្នោត»។ 57 ចំណែក​ អំបូររបស់ពួក​លេវី​ដែល​បានរាប់តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ៖ តាមរយៈលោកគើរ‌សុន កើតបាន​ជា​អំបូរ​គើសុន។ តាមរយៈលោក​កេហាត់​ កើតបានជាអំបូរ​កេហាត់។ តាមរយៈលោក​ម៉្រារី កើតបាន​ជា​ពូជ‌អំបូរ​ម៉្រារី។ 58 អំបូរ​របស់ពួក​​លេវី​មាន​ អំបូរ​លីបនី អំបូរ​ហេប្រូន អំបូរ​ម៉ាស់‌លី អំបូរ​មូស៊ី និង​អំបូរ​កូរេ។ លោក​កេហាត់​ត្រូវ​ជាដូនតារបស់​លោក​អាំរ៉ាម។ 59 ភរិយា​របស់​លោក​អាំរ៉ាម​ឈ្មោះ​នាង​យ៉ូកិ‌បិត ជា​កូន​របស់លោក​លេវី​ដែល​កើត​នៅ​ស្រុក​អេស៊ីប។ នាង​បង្កើត​កូន​ជូន​លោក​អាំរ៉ាម​បី​នាក់ គឺ​លោក​អើរ៉ុន លោក​ម៉ូសេ និង​នាង​ម៉ារាម ជា​បង​ស្រី​របស់​ពួកគេ។ 60 លោក​អើរ៉ុន​បង្កើត​បាន​លោក​ណាដាប់ លោក​អប៊ី‌ហ៊ូវ លោក​អេឡាសារ និង​លោក​អ៊ីថា‌ម៉ារ។ 61 លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ បាន​ស្លាប់ នៅ​ពេល​ពួកគេ​យក​ភ្លើង​មិន​សក្ការៈ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់។ 62 ចំនួនប្រុសៗដែល​គេ​រាប់បានមាន​ចំនួន ២៣,០០០ នាក់ គឺប្រុសៗទាំងអស់ដែលមាន​អាយុ​មួយ​ខែ​ឡើង​ទៅ ។ ប៉ុន្តែ​ ពួកគេ​មិនត្រូវបាន​រាប់​បញ្ចូល​ជា​មួយ​កូនចៅ​អ៊ីស្រា‌អែល​ទេ ព្រោះ​ពួក​គេមិនបាន​ទទួល​​កេរ‌មតក ក្នុង​ចំណោម​កូនចៅអ៊ីស្រា‌អែលឡើយ។ 63 ទាំងនេះ​ជា​អស់អ្នក​ដែល​លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ​បាន​រាប់។ ពួកគេបានរាប់ចំនួន​កូនចៅអ៊ីស្រាអែលនៅវាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។ 64 ប៉ុន្តែ ក្នុង​ចំណោម ពួកកូនចៅ​អ៊ីស្រាអែល​ទាំង​នេះ គ្មាន​នរណាម្នាក់ដែល​​លោក​ម៉ូសេ និង​បូជា‌ចារ្យ​អើរ៉ុន បាន​រាប់​លើក​មុន នៅ​ទី​រហោ‌ស្ថាន​ស៊ីណៃ​ឡើយ។ 65 ដ្បិត ​ព្រះ‌អម្ចាស់​បាន​មានព្រះបន្ទូល​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​ទី​រហោ‌ស្ថាន​ទាំង​អស់​គ្នា។ អស់អ្នកដែលបានរាប់នេះ មិន​មែន​ជា​អ្នក​ដែលនៅសល់ពី​ចំណោមពួកគេ​ទេ លើក‌​លែង​​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។