ជំពូក ២៥

1 ជន‌ជាតិ​អ៊ីស្រា‌អែល​ស្នាក់​នៅ​ស្រុកស៊ីទីម ហើយ​នៅ​ទី​នោះ ប្រុសៗ​​ចាប់ផ្ដើម​សាហាយ​​ស្មន់​ជា​មួយ​ស្ត្រី​ជនជាតិ​ម៉ូអាប់។ 2 ដ្បិត​ ជនជាតិ​ម៉ូអាប់បានអញ្ជើញ​ប្រជា‌ជន​អ៊ីស្រាអែល​​ថ្វាយ​យញ្ញ‌បូជាដល់​ព្រះ​របស់ពួក​​គេ។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​បរិភោគ ហើយ​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ 3 ពួកប្រុសៗរបស់​អ៊ីស្រា‌អែល​នាំ​គ្នាចូល​រូម​​ថ្វាយ​បង្គំព្រះ​បាល‌នៃស្រុកពេអ៊រ ​ព្រះ‌អម្ចាស់​ព្រះ‌ពិរោធ​ទាស់​នឹង​ពួក​គេយ៉ាងខ្លាំង។ 4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ​ថា៖ «ចូរ​សម្លាប់​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​ហើយ​ព្យួរពួក​គេ​ហាល​ថ្ងៃ​នៅ​ចំពោះមុខយើង ដើម្បី​ឲ្យ​ពិរោធ​របស់យើងអាច​បែរចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល»។ 5 ដូចេ្នះ លោក​ម៉ូសេ​មាន​ប្រសាសន៍ទៅ​​ពួក​មេ​ដឹកនាំ​របសស់​​ជន​អ៊ីស្រា‌អែល​ថា៖ «អ្នករាល់គ្នាត្រូវ​សម្លាប់ប្រជាជនរបស់ខ្លួន​ដែលចូលរូម​ថ្វាយ​បង្គំ​​ព្រះ​​ព្រះ​បាល‌ពេអ៊រ​ចោល​!»។ 6 ពេល​នោះ មាន​បុរសជាតិ​អ៊ីស្រា‌អែល​ម្នាក់​បាន​នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់ ចូល​មក​ក្នុង​ចំណោម​គ្រួ​សារ​របស់​ខ្លួន។ ការនេះ​​កើត​ឡើង​នៅ​មុខ​លោក​ម៉ូសេ និង​នៅ​មុខ​សហគមន៍កូន​ចៅអ៊ីស្រា‌អែល​ទាំង​មូល ក្នុង​ពេល​ពួក​គេ​កំពុង​តែ​យំ​សោក​នៅ​មាត់​ទ្វារ​ត្រសាល​​ប្រជុំ។ 7 នៅ​ពេល​ដែលលោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡាសារ ដែល​ត្រូវ​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុនឃើញដូច្នេះ គាត់ក៏​ក្រោក​ឡើង​ក្នុង​ចំណោម​​សហគមន៍ ទាំង​កាន់​លំពែង​នៅ​ដៃរបស់​​គាត់។ 8 គាត់​តាម​បុរស​នោះ​រហូត​ដល់​ក្នុង​ផ្ទះ​​របស់​គេ ហើយ​យក​លំពែង​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ គឺ​បុរស​អ៊ីស្រា‌អែល និង​ស្ត្រី​នោះ។ ដូច្នេះ គ្រោះ​កាច​ដែល​កើត​មាន​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ឈប់​ទៅ​វិញ។ 9 អ្នក​ដែលស្លាប់ក្នុង​គ្រោះ​កាច​នេះ​មាន​ចំនួន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 10 ព្រះអម្ចាស់បាន​មាន​បន្ទូល​មក​លោក​ម៉ូសេថា៖ 11 «ភីនេ‌ហាស ជា​កូន​របស់បូជា​ចារ្យ​អេឡាសារ បាន​បង្វែរ​កំហឹង​​របស់​យើង​ចេញ​ពី​កូន​​ចៅ​អ៊ីស្រាអែល​ ពីព្រោះគាត់​បាន​ឈឺ​ឆ្អាលចំពោះ​ក្តី​ប្រច័ណ្ឌរបស់​យើងក្នុង​ចំណោម​ជនជាតិ​​អ៊ីស្រាអែល។ ដូច្នេះ យើង​មិន​បំផ្លាញកូន​ចៅ​អ៊ីស្រាអែល​ដោយព្រោះ​កំហឹង​របស់យើង​ទេ។ 12 ដូច្នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «មើល៍! យើងប្រទាន​សម្ព័ន្ធ‌មេត្រី​ដែល​ផ្ដល់​សន្តិ‌ភាពដល់ភីនេ‌ហាស ជា​កូន​របស់​អេឡាសារ ដែល​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន 13 សម្រាប់​គេ​ និង​ពូជពង្សរបស់គេ​ដែល​មក​តាមក្រោយ។ នោះ​គឺ​ជា​សម្ព័ន្ធមេត្រីរបស់បូជាចារ្យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ពី​ព្រោះ​គេ​បាន​ប្រច័ណ្ឌ​ជំនួស​​យើងជា​ព្រះរបស់គេ​។ គេ​បានធ្វើ​ពិធី​លោះបាបសម្រាប់ជនជាតិ​អ៊ីស្រាអែលហើយ​។​ 14 បុរស​ជនជាតិអ៊ីស្រា‌អែល ដែល​ត្រូវ​បាន​សម្លាប់​រួម​ជា​មួយ​ស្ត្រីជនជាតិ​​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូនប្រុស​របស់​លោក​សាលូវ និង​ជា​មេ​ដឹក​នាំ​របស់​អំបូរ​មួយ​នៃ​កុល‌សម្ព័ន្ធ​ស៊ីម្មាន។ 15 រីឯ​ស្ត្រី​សាសន៍​ម៉ាឌាន ដែល​ត្រូវ​បាន​សម្លាប់​នោះ ឈ្មោះ​នាង​កូសប៊ីជា​កូនស្រី​របស់​លោក​ស៊ើរ ដែល​ជា​មេ‌​លើ​កុលសម្ប័ន្ធ​មួយ និង​ជា​មេ​លើ​គ្រួសារ​មួយនៅ​ក្នុង​​ជន‌ជាតិ​ម៉ាឌាន។ 16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ​ថា៖ 17 «ចូរ​ចាត់​ទុក​ជន‌ជាតិ​ម៉ាឌាន​ជាសត្រូវ​ ហើយ​វាយ​ប្រហារ​ពួក​គេ​ទៅ 18 ដ្បិត​ ពួក​បាន​ចាត់ទុកអ្នក​​ជា​ខ្មាំង​សត្រូវ ទាំង​បោក​បញ្ឆោត​។ ពួក​​គេ​បាននាំ​អ្នកចូល​ក្នុង​សេចក្តី​​អាក្រក​់ក្នុង​ព្រឹត្តិ‌ការណ៍​នៅ​ពេអ៊រ និង​រឿង​នាង​កូសប៊ី ជា​កូនស្រី​របស់​មេ​ដឹកនាំ​ជនជាតិ​ម៉ាឌាន ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ថ្ងៃនៃគ្រោះ​កាច​ក្នុង​ព្រឹត្តិ‌ការណ៍​នៅ​ពេអ៊រ​នោះ»។