ជំពូក ៥៥

1 «ចូលមកអស់អ្នកដែលស្រេកទឹក សូមអញ្ជើញមកពិសារទឹក ហើយអស់អ្នកដែលគ្មានប្រាក់ ចូរមកទិញហើយ​បរិ‌ភោគ​ទៅ សូមអញ្ជើញមកទិញស្រាទំពាំងបាយជូរនិងទឹកដោះគោដោយមិនគិតថ្លៃ។ 2 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត ហេតុអ្វីបានជាអ្នកខំធ្វើការដើម្បីអ្វីដែលមិនស្កប់ស្កល់? ចូរ​ស្ដាប់​យើងដោយប្រុងប្រយ័ត្នដល់យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ ហើយរីករាយក្នុងអាហាររបស់អ្នក។ 3 ចូរបែរត្រចៀកហើយមករកយើង! ចូរ​ស្ដាប់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិតរស់នៅ ! យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នក។ គឺ​ជា​សេចក្ដីមេត្តា‌ ករុណា​ស្មោះ‌ត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ។ 4 ចូរមើល៍!យើង​បាន​តាំង​គាត់ទុក​ជា​ទី​បន្ទាល់ ដល់​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ជា​អ្នក​នាំ​មុខហើយ​ជា​អ្នក​បង្គាប់​ដល់​គេ។ 5 ចូរមើល៍! អ្នកនឹងហៅប្រជាជាតិិដែលអ្នកមិនស្គាល់នឹងប្រជាជាតិដែលមិនស្គាល់អ្នក ពួកគេនឹងរត់មករកអ្នក ដោយព្រោះតែព្រះនាម​ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ ជាព្រះរបស់ ជនជាតិអុីស្រាអែល ដែលបានលើកតម្កើងអ្នក»។ 6 ចូស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលអ្នកអាចរកព្រះអង្គឃើញ ចូរ​ទូល​រក​ព្រះអង្គ ក្នុង​ពេល​ដែល​ព្រះអង្គគង់​នៅ​ជិត​អ្នក​។ 7 ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ‌បង់​ចោល​ផ្លូវ​របស់​ខ្លួន មនុស្ស​មានបាបត្រូវ​លះ‌បង់​​គំនិត​អាក្រក់​ដែរ។ សូមអោយគាត់បានវិល ត្រឡប់មករកព្រះអម្ចាស់វិញ នោះព្រះអង្គនិងអាណិតដល់គេ សម្រាប់​ព្រះជាម្ចាស់​នៃ​យើង​ នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរណ៏ដល់គេផង។ 8 «ដ្បិតគំនិតរបស់យើងមិនមែនជាគំនិតរបស់អ្នកទេ ហើយផ្លូវរបស់យើងក៏មិនមែនជាផ្លូវរបស់អ្នកដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 9 ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណារបៀបដែលយើងប្រព្រឹត្តក៏ខ្ពស់ជាងបៀបដែលអ្នករាល់គ្នាប្រព្រឹត្តយ៉ាងនោះដែល ហើយគំនិតរបស់យើងក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះផងដែរ។ 10 ដ្បិតភ្លៀងនិងព្រិល ​ដែលធ្លាក់​ចុះ​មក​ពី​លើ​មេឃ មិនអាច​ត្រឡប់​ទៅ​លើ​វិញឡើយ ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង ហើយ​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ និង​អាហារ​ដល់​អ្នក​ដែល​បរិ‌ភោគ​ជា​យ៉ាង​ណា។ 11 ដ្បិតពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​យើង ហើយ​នឹង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​យើង​ចាត់​ទៅ​ធ្វើ​នោះ។ 12 ដ្បិតអ្នកនឹងមានអំណរសប្បាយហើយដើរដោយសុខសាន្ត។ ឯ​អស់​ទាំង​ភ្នំ​ធំ និង​ជ្រលងភ្នំ​ទាំង​ប៉ុន្មាននឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយនៅចំពោះមុខអ្នក ហើយដើមឈើនៅតាមវាលនឹងនាំគ្នាទះដៃ។ 13 ជំនួសអោយ ដើម​កកោះ​នឹង​ដុះ​ឡើង​ និងជំនួសឲ្យ​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង ទាំង​អញ្ចាញ ដុះឡើងសំរាប់ព្រះនាមព្រះអម្ចាស់ដែលជា​ទី​សម្គាល់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ត​រៀង​ទៅ ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ»។