ជំពូក ៥៤

1 «ចូស្រែកច្រៀងឡើង អស់ទាំងស្ត្រីដែលមិន​អាច​មាន​កូនបាន ចូស្រែកច្រៀងឡើងដោយអំណរ ​អ្នក​ដែល​មិន​បាន​ឈឺ​ចាប់​នឹង​សម្រាល​អើយ ចូរ​អបអរ‌សាទរ​ឡើង។ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា កូន​របស់​ស្ត្រី​ដែល​នៅ​តែ​ម្នាក់​ឯង មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី» ដែល​មាន​ប្តី​ទៅ​ទៀត។ 2 «ចូរពង្រីកត្រសាលរបស់អ្នកឲ្យធំជាងមុន ហើយពង្រាយវាំងននតង់របស់អ្នកឲ្យវែងដែរ ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចម្រឹង​ឲ្យ​មាំ​ចុះ។ 3 ដ្បិត​ទឹក​ដី​របស់​អ្នក​នឹង​រីក​ទៅស្តាំដៃ និងឆ្វេងដៃ ហើយកូនចៅរបស់អ្នកនឹងឈ្នះលើប្រជាជាតិនានានិងតាំងទីលំនៅក្នុងក្រុងដែលស្ងាត់ជ្រងំ។ 4 កុំ​ខ្លាច​ឲ្យ​សោះ ដ្បិត​អ្នក​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដដែរព្រោះអ្នកនឹងមិនត្រូវបាក់មុខឡើយ ហើយ​អ្នក​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដីអាម៉ាស់​ពី​កាល​នៅក្មេង និង​ការខ្មាស់ដែលអ្នកបោះបង់ដែរ។ 5 គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ ស្វាមី​របស់​អ្នក ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។ ព្រះដ៏វិសុទ្ធរបស់អុីស្រាអែលជាព្រះប្រោសលោះរបស់អ្នក។ ទ្រង់ត្រូវបានគេហៅថាជាព្រះនៃផែនដីទាំងមូល។ 6 ដ្បិតអម្ចាស់បានហៅអ្នកត្រឡប់មកវិញដូចភរិយាដែលត្រូវគេបោះបង់ចោលហើយទុក្ខ ព្រួយក្នុងវិញ្ញាណ ដូចជាស្ត្រីដែលបានរៀបការហើយត្រូវគេបោះបង់» ព្រះបន្ទូលព្រះជាម្ចាស់នៃអ្នក។ 7 «ដ្បិតយើងបានបោះបង់អ្នកចោលនៅក្នុងរយៈពេលខ្លី ប៉ុន្តែដោយក្ដីមេត្តាករុណា​យើងនិងទទួលអ្នកត្រឡប់មកវិញ។ 8 ដោយសចក្ដីក្រោធយើងបានគេចមុខចេញពីអ្នក​មួយ​រយៈ​មែន ប៉ុន្តែ យើង​នឹង​អាណិត​មេត្តា​អ្នក ព្រោះ​យើង​ស្រឡាញ់​អ្នក​អស់កល្ប​ជានិច្ច។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានសង្គ្រោះអ្នក។ 9 ដ្បិតការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់ នៅ​ជំនាន់​ណូអេ ដល់យើង ដូចយើងបានស្បថថា​យើងនិងមិន ឲ្យទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិនដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា ដូច្នេះយើងបានស្បថថាខ្ញុំនឹងមិនខឹងអ្នកឬស្តីបន្ទោសអ្នកឡើយ។ 10 ទោះភ្នំនានារញ្ជួយយ៉ាងណាតែសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនរបស់យើងនឹងមិនឃ្លាតឆ្ងាយពីអ្នកហើយក៏មិនធ្វើអោយកក្រើកដល់សម្ពន្ធមេត្រីនៃសន្តិភាពរបស់យើងដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​អាណិត​មេត្តា​អ្នក។ 11 ​អ្នក​មាន​ទុក្ខ​វេទនា អ្នក​ត្រូវ​ខ្យល់​ព្យុះ​បក់​បោក តែ​គ្មាន​អ្នក​ណា​សម្រាល​ទុក្ខ​អ្នក​ទេ មើល៍យើង​នឹង​រៀប​ថ្ម​អ្នក​ឡើង ដោយ​បាយអ​មាន​ពណ៌​ល្អ ហើយដាក់គ្រឹះរបស់អ្នកជាមួយត្បូងកណ្តៀង។ 12 យើង​យក​ត្បូង​ទទឹម​ធ្វើ​ជា​ប៉ម យក​ពេជ្រ​ចរណៃ​ធ្វើ​ជា​ទ្វារ ព្រម​ទាំង​យក​ត្បូង​មក​ធ្វើ​ជា​កំពែង។ 13 ក្រោយមកកូនៗ របស់អ្នកនឹងទទួលការប្រៀន‌ប្រដៅ​ ពីព្រះអម្ចាស់ ហើយសេចក្តីសុខសាន្តរបស់កូនចៅអ្នកនឹងបានប្រសើរឡើង។ 14 យើងនិង​បង្កើតអ្នកឡើងវិញដោយសេចក្ដីសុចរិត អ្នកនឹងលែងរងការបៀតបៀនទៀតហើយ ដ្បិត​អ្នក​នឹង​មិន​ខ្លាច​អ្វី​សោះ គ្មានការភ័យខ្លាចណាមួយចូលមកជិតអ្នកឡើយ។ 15 មើលប្រសិនបើមាននរណាម្នាក់បង្កបញ្ហា វាមិនមែនមកពីយើងទេ ឯ​អ្នក​ណា​ដែល​លើក​គ្នា​ទាស់​នឹង​អ្នក គេ​នឹង​ដួល​ចុះ​វិញ ។ 16 មើល៍! គឺ​យើង​បាន​បង្កើត​ទាំង​ជាង​ដែក ដែល​សប់​ភ្លើង​ធ្វើ​គ្រឿង​សស្ត្រា‌វុធ​សម្រាប់​ការ​របស់​ខ្លួន ហើយយើងក៏បានបង្កើតមេបំផ្លាញដើម្បីបំផ្លាញដែរ។ 17 គ្មានអាវុធណាមួយដែលបង្កើតឡើងមកអាចប្រឆាំងនឹងអ្នកបានទេ អស់អ្នកដែលចោទប្រកាន់អ្នកគេនិងទទួលទោសវិញ នេះហើយ​ជា​សេចក្ដី​ដែល​ពួក​អ្នក​បម្រើ របស់​ព្រះ‌អម្ចាស់​នឹង​ទទួល​ជា​មរតក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពីយើង នេះគឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះអម្ចាស់។