ជំពូក ៥០
1
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើសំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក ដើម្បីលេងគ្នានោះនៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? មើល៍! អ្នកត្រូវបានលក់ដោយព្រោះតែអំពើបាបរបស់និងព្រោះការបះបោររបស់អ្នកដែរ ហើយម្តាយអ្នកបានបញ្ជូនទៅឆ្ងាយ។
2
ហេតុអ្វីបានជាខ្ញុំមកតែគ្មាននរណាម្នាក់នៅទីនេះសោះ? ហេតុអ្វីបានជាខ្ញុំហៅ តែគ្មាននរណាឆ្លើយ? តើដៃរបស់យើងខ្លីពេកដើម្បីលោះអ្នកមែនទេ? តើយើងគ្មានអំណាចអ្វីដើម្បីរំដោះអ្នកទេឬ? មើល៍!យើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។
3
យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត យើងបិតបាំងវាជាសំពត់ធ្មៃ »។
4
ព្រះអម្ចាស់ដ៏ជាព្រះបានប្រទានឲ្យខ្ញុំនិយាយមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គបានដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។
5
ព្រះអម្ចាស់ដ៏ជាព្រះបានបើកត្រចៀកខ្ញុំ ហើយខ្ញុំមិនបានបះបោរប្រឆាំង ហើយមិនបានដកខ្លួនថយក្រោយដែរ។
6
ខ្ញុំបានបែរខ្នងអោយអ្នកដែលបានវាយខ្ញុំ និងថ្ពាល់ខ្ញុំដល់អ្នកដែលបើកពុកចង្កាខ្ញុំ។ ខ្ញុំមិនបានលាក់បាំងមុខខ្ញុំពីការអៀនខ្មាស់និងការស្តោះទឹកមាត់ទេ។
7
ដ្បិតព្រះអម្ចាស់ដ៏ជាព្រះនឹងជួយខ្ញុំ។ ដូច្នេះហើយ ខ្ញុំមិនត្រូវអាម៉ាស់ដូចដែលខ្ញុំបានធ្វើឲ្យមុខរបស់ខ្ញុំដូចជាអណ្តាតភ្លើង ខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។
8
ព្រះអង្គដែលនឹងរកយុត្តិធម៌អោយខ្ញុំទ្រង់គង់នៅជិត។ តើអ្នកណានឹងប្រឆាំងនឹងខ្ញុំ? ចូរយើងឈរឡើងជាមួយគ្នា។ តើអ្នកណាជាអ្នកចោទប្រកាន់ខ្ញុំ? ឲ្យគាត់ចូលមកជិតខ្ញុំ។
9
មើល៍! ព្រះអម្ចាស់ជាព្រះនឹងជួយខ្ញុំ តើនរណាអាចផ្ដន្ទាទោសខ្ញុំ? មើល៍! ពួកគេទាំងអស់គ្នានឹងចាស់ទៅដូចជាសម្លៀកបំពាក់ ហើយកន្លាតនឹងកាត់គេអស់ទៅ។
10
ក្នុងចំណោមអ្នកតើមានកោតខ្លាចព្រះអម្ចាស់ទេ? តើអ្នកស្តាប់តាមសំឡេងអ្នកបំរើរបស់ព្រះអង្គទេ? តើអ្នកណាដើរក្នុងភាពងងឹតដែលអត់មានពន្លឺទេ? អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់ និងផ្ញើរជីវិតលើព្រះជាម្ចាស់ខ្លួន។
11
មើល៍! អស់អ្នកដែលបង្កាត់ភ្លើង អស់អ្នកដែលបំពាក់ខ្លួនដោយភ្លើង ដើរក្នុងអណ្ដាតភ្លើង អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល ឆេះយ៉ាងសន្ធោសន្ធៅ ជាភ្លើងដែលអ្នករាល់គ្នាដុត ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។ យើងដាក់ទោសអ្នករាល់គ្នា ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នានឹងត្រូវស្លាប់នៅកន្លែងនៃការឈឺចាប់។