ជំពូក ៥១

1 ចូរស្តាប់យើង អ្នកដែលស្វែងរកសេចក្តីសុចរិតអើយ អ្នកដែលស្វែងរកព្រះអម្ចាស់ ចូរ​មើល​ឲ្យចំ​ទៅ​ថ្មដា ជា​ទីកន្លែង​ដែល​យើងបាន​ដាប់កាត់​យកអ្នក​រាល់​គ្នា​ចេញ​មកក្រៅ។ 2 ចូរមើល ​ពី​អប្រាហាំដែលជា​បុព្វបុរស​របស់​អ្នក​ និង​សារ៉ា​​ដែល​បង្កើត​អ្នក​មក ពេល​យើង​ហៅ​អប្រាហាំ​មក គាត់​នៅ​ម្នាក់​ឯង យើងបានហៅគាត់។ យើង​ឲ្យ​ពរ​គាត់ ហើយ​គាត់​ក៏​មាន​ចំនួន​ជា​ច្រើនឡើង។ 3 ពិតណាស់ ព្រះអម្ចាស់នឹងកំសាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គនឹងសំរាលទុក្ខដល់ទីដែលបាក់បែក ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ ហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​អេដែន ហើយទីស្ងាត់ក្បែទន្លេ យ័រដាន់ទៅជាជ្រលោងឧឡាននៃព្រះអម្ចាស់វិញ ហើយ​សម្រែក​សប្បាយ​រីក‌រាយ និង​មាន​បទ​ចម្រៀង​អរ​ព្រះ‌គុណ។ 4 ​«ចូរ​ប្រុង​ស្តាប់​យើង ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរស្តាប់ចុះ ប្រជា‌រាស្ត្ររបស់​យើង​អើយ! ដ្បិតយើងនឹងចេញក្រឹត្យមួយហើយយើងនឹងអោយយុត្ដិធម៌របស់យើងធ្វើជាពន្លឺបំភ្លឺប្រជាជាតិទាំងមូល។ 5 សេចក្តីសុចរិតនៃយើងជិតបង្កើយ សេចក្តីសង្គ្រោះរបស់យើងនឹងចេញទៅ ហើយ​ដៃ​យើង​នឹង​ជំនុំ‌ជម្រះ​អស់​ទាំង​ប្រជាជាតិទាំងមូល ​កោះ​ទាំង​ឡាយដែលបានរង់ចាំ​យើង ដ្បិតដៃយើងក៏រង់ចាំដែរ។ 6 សូមងើយភ្នែកអ្នកមើលទៅមេឃហើយមើលផែនដីដែលនៅពីក្រោម ដ្បិតមេឃនឹងរសាត់បាត់ទៅដូចជាផ្សែង អ្វីៗនឹងត្រូវរលាយដូចសម្លៀកបំពាក់ មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​ដូច​សត្វ​ល្អិត។ ប៉ុន្តែការសង្គ្រោះរបស់យើងនឹងនៅស្ថិតស្ថេរជាដរាប ហើយសេចក្ដីសុចរិតរបស់យើងនឹងមិនឈប់ដែរ។ 7 ចូរស្តាប់យើង អស់អ្នក​​ដែល​ស្គាល់​សេចក្ដី​ពិត ប្រជា‌ជន​ដែល​គោរព​ក្រឹត្យ‌វិន័យ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង កុំខ្លាចមនុស្សហើយក៏មិនត្រូវខកចិត្តដោយការរំលោភបំពានរបស់ពួកគេដែរ។ 8 ដ្បិតកណ្ដៀរនឹងស៊ីវាដូចសម្លៀកបំពាក់ហើយដង្កូវនឹងស៊ីដូចជារោមចៀម ប៉ុន្តែសេចក្តីសុចរិតរបស់យើងនឹងនៅស្ថិតស្ថេរ ហើយសេចក្តីសង្គ្រោះរបស់យើងនឹងស្ថិតស្ថេរនៅគ្រប់ជំនាន់»។ 9 ​ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង ព្រះ‌អម្ចាស់​អើយ បំពាក់ខ្លួនអ្នកជាមួយកម្លាំង ព្រះហ័ស្តព្រះអម្ចាស់។ សូម​ក្រោកឡើង ដូច​នៅកាលពីដើម ជាជំនាន់​ពី​បុរាណ។ តើមិនមែនទ្រង់ទេឬដែលបានផ្តូលរ៉ាហាប់ ហើយព្រះអង្គក៏បានចាក់​ទម្លុះ​សត្វ​ដ៏​សម្បើម​? 10 តើ​មិន​មែន​ព្រះ‌អង្គ​ដែល​ធ្វើឲ្យទឹក​សមុទ្ររីង គឺ​ជា​ទឹកដ៏សែនជម្រៅ​ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សម្រាប់​ឲ្យ​ពួក​មនុស្ស​ដែល​រំដោះ​បាន​ដើរ​ឆ្លង​ទៅ? 11 ពួក​ឈ្លើយ​សឹក​ដែល​ព្រះ‌អម្ចាស់​បាន​រំដោះ នឹង​​ត្រឡប់​មក​​ក្រុង​ស៊ីយ៉ូន ហើយគេ​នឹង​មាន​អំណរ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ នៅលើ​ក្បាលរបស់គេ ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយនិង​អំណរ ដ្បិត​ទុក្ខ​ព្រួយ និង​សម្រែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។ 12 «​យើង គឺយើង​នេះ​ហើយ​ដែល​សម្រាល​ទុក្ខ​អ្នក​។ ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាចនិងមនុស្ស ដែលនឹងត្រូវស្លាប់​កើត​ពី​មនុស្ស ដែល​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ? 13 ហេតុអ្វីបានជាអ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នក ហើយទ្រង់បានលាតសន្ធឹងផ្ទៃមេឃនិងរៀបគ្រិះនៃផែនដី? ហើយអ្នក​ខ្លាច​ចំពោះការនេះជារៀងរាល់ថ្ងៃ ដោយកំហឹងនៃការ​សង្កត់‌សង្កិន នៅពេលគេ​សម្រាចនឹង​បំផ្លាញ​អ្នក។ តើសេចក្តីកំហឹងរបស់អ្នកជិះជាន់នោះនៅទីណា?​ 14 ពួក​អ្នក​ដែល​បានបានឱនចុះ ព្រះអម្ចាស់នឹង​ដោះគេចេញ​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ទេ មិនធ្លាក់ទៅក្នុង​រណ្តៅ​ឡើយ គេ​ក៏​មិន​ខ្វះ​​អាហារ​បរិភោគ​ដែរ។ 15 ដ្បិតយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នកដែលធ្វើអោយសមុទ្របក់បោក ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។ 16 យើង​បាន​ដាក់​ពាក្យ​ពេចន៍​របស់​យើង​នៅ​ក្នុង​មាត់​អ្នក ហើយ​បាន​គ្រប​បាំងអ្នក​ដោយ​ស្រមោល​ដៃ​របស់​យើង ដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដី ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុងសុីយ៉ូន​ថា «អ្នក​ជា​ប្រជា‌ជន​របស់​យើង»។ 17 ចូរភ្ញាក់ឡើង ចូរក្រោកឡើង ក្រុងយេរូសាឡិមអើយ ចូរឈរឡើង អ្នក​បាន​ផឹក​ពី​ពែង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង របស់​ព្រះ‌អម្ចាស់ អ្នក​បាន​ផឹក​ព្រះ‌ពិរោធ​ពី​ពែង​នេះ រហូត​ដល់​តំណក់​ចុង​ក្រោយ គឺ​រហូត​ដល់​បាត់​ស្មារតី។ 18 ក្នុង​ពួក​កូន​ប្រុសៗ​ដែល​កើត​ចេញ​ពី​ទី​ក្រុង​នោះ​មក គ្មាន​ណា​មួយ​សម្រាប់​ដឹក‌នាំ​មុខ​គេ​ឡើយ ក្នុង​ចំណោម​កូន​ទាំង​ប៉ុន្មាន​ដែល​អ្នក​ចិញ្ចឹម គ្មាន​នរណា​ម្នាក់​ជួយអ្នកទេ។ 19 សេចក្ដី​ទាំង​ពីរ​មុខ​នេះ បានកើយឡើងមកលើ​អ្នក​ តើអ្នកសោកស្តាយជាមួយអ្នក?​ គ្រោះមហន្តរាយ និង​សេចក្ដី​បំផ្លាញ គ្រោះទុរ្ភិក្សនិងដាវផង។ តើ​អ្នក​សម្រាលទុក្ខអ្នក? 20 កូនប្រុសរបស់អ្នកបានដួលសន្លប់ហើយ។ ពួកគេដេកនៅតាមចិញ្ចើមថ្នល់ ពួក​គេ​កម្រើក​លែង​រួច ដូច​សត្វ​ជាប់​អន្ទាក់ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​ពួក​គេ ហើយគំរាម​កំហែងដល់​ព្រះ​របស់​អ្នក។ 21 ដូច្នេះ អ្នក​ដែល​ត្រូវ​រង​ទុក្ខ​វេទនា ហើយអ្នក​ស្រវឹង តែ​មិន​មែន​ស្រវឹង​ដោយ​ផឹក​ស្រា​ទេ 22 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដែលបានសូមអង្វរសម្រាប់ប្រជារាស្រ្តរបស់ទ្រង់ «មើល៍! យើង​លែង​ឲ្យ​អ្នក​ផឹក​ពី​ពែង ដែល​បណ្ដាល​ឲ្យ​អ្នក​បាត់​ស្មារតី គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ចេញ​ពី​ដៃ​អ្នក​ហើយ អ្នក​នឹង​មិន​ត្រូវ​ផឹក​ម្តងទៀត​ឡើយ។ 23 យើង​នឹង​ឲ្យ​សត្រូវ​ដែល​ធ្វើ​បាប​អ្នក ជា​ពួក​អ្នក​ដែល​បាន​និយាយ​ទៅ​ព្រលឹង​អ្នក​ថា «ចូរ​ឱន​ចុះ ដើម្បី​ឲ្យ​យើង​បាន​ដើរ​លើ​អ្នក ហើយ​ខ្នង​របស់អ្នក​បាន​រាប​ដូច​ជា​ដី និងជា​ផ្លូវថ្នល់សំរាប់គេ​ដើរ​លើ»។