ជំពូក ៤៩

1 ចូរ​ស្តាប់​យើង​ ​កោះ​ទាំង‌ឡាយ​អើយ!​ ឥឡូវនេះសូមចំណាយពេលស្ដាប់យើងដោយចិត្តទុកដាក់ អស់អ្នកដែលនៅកន្លែងឆ្ងាយ។ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គបានត្រាស់ហៅខ្ញុំតាំងពីមុនខ្ញុំកើត។ 2 ព្រះអង្គបានធ្វើអោយមាត់ខ្ញុំដូចជាដាវមុតស្រួច ព្រះអង្គបានលាក់ខ្ញុំនៅក្នុងម្លប់ព្រះហស្ដរបស់ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ព្រួញ​មួយ​ស្រួច ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ព្រះអង្គ។ 3 ព្រះអង្គមានបន្ទូលមកកាន់ខ្ញុំថា «អុីស្រាអែលដែលជាអ្នកបំរើរបស់យើង ដែល​យើង​នឹង​បាន​សិរី‌ល្អ​ដោយ‌សារ​អ្នក»។ 4 ប៉ុន្តែខ្ញុំបានឆ្លើយថា «ទោះបីខ្ញុំគិតថាខ្ញុំបានធ្វើការអត់ប្រយោជន៍ ខ្ញុំក៏បានប្រើកម្លាំងរបស់ខ្ញុំដោយអត់ប្រយោជន៍ ប៉ុន្តែយុត្តិធម៌របស់ខ្ញុំ គឺនៅជាមួយព្រះអម្ចាស់ ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅមួយ​ព្រះជាម្ចាស់ដែរ»។ 5 ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គដែលបានបង្កើតខ្ញុំមកដើម្បីឲ្យខ្ញុំបម្រើព្រះអង្គ សម្រាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​រក​ព្រះ‌អង្គ​វិញ ហើយ​ឲ្យ​ពួក​អុីស្រា‌អែល​បាន​មូល​មក​រក​ព្រះ‌អង្គដែរ ដ្បិតនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ខ្ញុំជាមនុស្សដែលមានកិត្តិយស​ ហើយព្រះជាម្ចាស់ជាកម្លាំងនៃខ្ញុំ 6 ព្រះអង្គមានព្រះបន្ទូលថា «ធ្វើជាអ្នកបំរើរបស់យើងគឺជារឿងដែលតូចតាចបំផុត ក្នុងការបង្កើតកុលសម្ព័ន្ធរបស់លោកយ៉ាកុបឡើងវិញ ដើម្បីស្តារជនជាតិអុីស្រាអែលដែលនៅសល់ឡើងវិញ យើងនឹងធ្វើឱ្យអ្នកក្លាយជាពន្លឺបំភ្លឺដល់ប្រជាជាតិទាំងមូល ដើម្បីអោយអ្នកធ្វើជាក្តីសង្គ្រោះរបស់យើងដល់ចុងផែនដី»។ 7 នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដែលបានលោះអុីស្រាអែល ហើយ​ជា​ព្រះ​ជាម្ចាស់ដ៏​បរិសុទ្ធផង មកចំពោះអ្នក ដែលត្រូវ​គេ​មើល‌ងាយ និង​ជាអ្នក​ដែល​ប្រជាជាតិបាន​ស្អប់​ខ្ពើម ដែលជាខ្ញុំបម្រើនៃអ្នកដឹកនាំ «បណ្ដា​ក្សត្រ​នឹង​ឃើញ ហើយ​ក្រោក​ឈរ​ឡើង ព្រម​ទាំង​ពួក​អ្នកដឹកនាំផង អ្នកនឹង​ក្រាប​ចុះ ដោយសារព្រះ‌អម្ចាស់ ដែលជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ជនជាតិ​អីុស្រា‌អែលដែល​ព្រះ‌អង្គ​បាន​រើស​អ្នក»។ 8 នេះជាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល «ដល់ពេលមួយដែលយើងគាប់ព្រះហឬទ័យយើងនិងឆ្លើយតបទៅកាន់អ្នក ហើយនៅថ្ងៃនៃការសង្គ្រោះមកដល់យើងនិងជួយដល់អ្នក​ យើងនិងការពារអ្នក ហើយយើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជា‌ជន ដើម្បី​តាំងទឹកដី​​ឡើង ប្រយោជន៍​នឹង​ចែក​ដី​ដែល​ចោល​ស្ងាត់​ដល់​គេ ទុក​ជា​មរតក។ 9 អ្នកនឹងនិយាយទៅកាន់អ្នកទោសថា «ចេញមក» ដើម្បីប្រាប់អ្នកដែលនៅក្នុងគុកងងឹតថា« ចូរបង្ហាញខ្លួនអ្នក» ពួកគេ​នឹង​មាន​អាហារបរិភោគ​តាម​ផ្លូវ ហើយ​ស្វែង​រក​អាហារ តាមទីវាលផងដែរ។ 10 ពួកគេនឹងមិនឃ្លាន ឬ ស្រេកទឹកឡើយ ​ចំហាយ​ក្តៅ ឬ​ព្រះ‌អាទិត្យ នឹង​​ធ្វើ​អីគេមិនបានឡើយ ដ្បិត​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​គេ ទ្រង់​នាំ​ផ្លូវ​គេ ព្រះអង្គ​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក។ 11 យើង​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​យើង​ឲ្យ​ជា​ផ្លូវ ​អស់​ទាំង​ថ្នល់​របស់​យើង នឹង​បាន​លើក​ឡើង»។ 12 ចូរមើល​៍! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិច អ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង និងផ្សេងទៀតមកពីស្រុកសុីនីម។ 13 ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទាំង​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​ដល់​ប្រជារាស្ត្រ របស់​ព្រះ‌អង្គ​។ 14 ប៉ុន្តែក្រុងស៊ីយ៉ូនបានថា «ព្រះអម្ចាស់បានបោះបង់ចោលខ្ញុំហើយព្រះអម្ចាស់បានបំភ្លេចខ្ញុំហើយ»។ 15 «តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួន ដែល​នៅ​បៅ​បាន​ឬ? ដូច្នេះនាងមិនអាណិតអាសូរកូនប្រុសដែលនាងបានសម្រាលទេ? មែនហើយ ពួកគេ​នឹង​ភ្លេច​បាន ប៉ុន្តែ យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ។ 16 ចូរមើល៍! យើង​បាន​ចារ​ឈ្មោះ​អ្នក នៅ​លើ​បាត​ដៃ​របស់​យើង ហើយ​​កំពែងរបស់​អ្នក តែងនៅមុខយើង​ជានិច្ច។ 17 កូនចៅអ្នកនឹងត្រឡប់មកវិញ ក្នុងពេលសត្រូវ​ដែល​បាន​កម្ទេច និង​បំផ្លាញ​អ្នក នឹង​ចាក​ចេញ​ឆ្ងាយ​ពី​អ្នក។ 18 ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំ‌វិញ​ចុះ កូន​ចៅ​របស់​អ្នក​មក​ជួប‌ជុំ​គ្នា​អស់​ហើយ គេ​នាំ​គ្នា​មក​រក​អ្នក។ ដរាបណាយើងគង់នៅ នេះជាព្រះអម្ចាស់ថ្លែងព្រះបន្ទូល អ្នក​នឹងបានពាក់វាដូច​គ្រឿង​អលង្ការ អ្នកនឹងពាក់ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន។ 19 ដ្បិត​ទី​កន្លែង​ដែលគេ​បំផ្លាញ​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ ហើយ​មាន​តែ​គំនរ​បាក់​បែក​នេះ នឹង​បាន​ជា​ទី​ចង្អៀត​ណែន ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​វិញ ​សត្រូវ​ដែល​បាន​លេប​ទឹក​ដី​អ្នក​កាល​ពី​មុន នឹង​ចាក​ចេញ​ឆ្ងាយ​ពី​ទី​នេះ។ 20 ពួក​កូន​ចៅ​អ្នក​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក ពួកគេ​នឹង​និយាយ​ដាក់​ត្រចៀក​អ្នក​ថា កន្លែងនេះចង្អៀតពេកសម្រាប់ពួកយើងទុកកន្លែងសម្រាប់ពួកយើងដូច្នេះយើងអាចរស់នៅទីនេះ។ 21 បន្ទាប់មកអ្នកនឹងសួរខ្លួនឯងថា«តើអ្នកណាបានយកកូនទាំងនេះមកអោយខ្ញុំ? ដ្បិត​ខ្ញុំ​បាន​បាត់​កូន​ចៅ​អស់​ហើយ ខ្ញុំ​នៅម្នាក់​ឯង។ តើអ្នកណាបានមើលថែកូនៗទាំងនេះ? មើល៍! ខ្ញុំបាននៅម្នាក់ឯង តើកូនទាំងនេះបានមកពីទីណា?» 22 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «​មើល យើងនឹងលើកដៃហៅទៅប្រជាជាតិនានាយើងនឹងលើកទង់សញ្ញារបស់យើងដល់ប្រជាជន។ គេ​នឹង​បី​យក​កូន​ប្រុសៗ​របស់​អ្នក​មក ហើយ​ដាក់​កូន​ស្រីៗ​របស់​អ្នក​នៅ​លើ​ស្មា​គេ។ 23 ស្តេចនឹងទៅជាឪពុកចិញ្ចឹមរបស់អ្នក ហើយម្ចាស់ក្សត្រីទាំងនោះនឹងធ្វើជាអ្នកមើលថែជំនួសអ្នក ពួកគេនឹងក្រាបសំពះអ្នកនៅលើផែនដីហើយលិទ្ធធូលីដីនៅជើងរបស់អ្នក ពេលនោះអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់មែន។ អ្នកដែលរង់ចាំខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ»។ 24 អ្វីៗ​ដែល​អ្នក​ចម្បាំង​ដ៏​ជំនាញ​រឹប​អូស​យក​ហើយ តើ​នរណា ​អាច​ដណ្ដើម​យក​មក​វិញ​បាន?​ រំ​ដោះ​ពួក​ឈ្លើយ​ពី​ជន​កំណាច​បាន​? 25 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពិតមែនហើយអស់អ្នកដែលត្រូវចាប់ជាឈ្លើយសឹកនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។ យើងនឹងប្រឆាំងនឹងខ្មាំងសត្រូវរបស់អ្នកហើយសង្គ្រោះកូនចៅរបស់អ្នក។ 26 យើងនឹងឃ្វាលពួកសង្កត់សង្កិនរបស់អ្នកដោយ អោយគេបរិភោគសាច់ខ្លួនឯង ហើយពួកគេនឹងស្រវឹងឈាមរបស់ខ្លួនដូចជាស្រា។ ពេលនោះមនុស្សលោកទាំងអស់នឹងដឹងថាយើងជាព្រះសង្គ្រោះនិងជាព្រះប្រោសលោះរបស់អ្នកគឺព្រះរបស់យ៉ាកុបដ៏មានឫទ្ធានុភាព»។