ជំពូក ៤៦
1
ព្រះបាលបានក្រាប់ចុះ ព្រះនេបូក៏អស់ឫទ្ធិដែរ។ រូបព្រះរបស់ពួកគេលីសែងដោយសត្វពាហនៈ និងសត្វព្រៃដាក់ទំងន់លើពួកវា។ រូបព្រះទាំងនោះដែលអ្នកដឹកទៅមក គឺមានធ្ងន់ណាស់នៅសម្រាប់សព្វទាំងនោះ។
2
ពួកគេក៏ទន់ជើងចុះ លត់ចង្គុង់ចុះ គេមិនអាចជួយរូបទាំងបានទេ ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។
3
ចូរស្តាប់យើង កូនចៅយ៉ាកុបអើយ និងអ្នករួចជីវិតកូនចៅអុីស្រាអែលដែរ យើងបានថែទាំអ្នករាល់គ្នា តាំងពីអ្នករាល់គ្នាមុនពេលចាប់កំណើតមក ហើយពីក្នុងផ្ទៃម្តាយដែរ។
4
ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើតអ្នក ហើយយើងនឹងថែរក្សាអ្នក ហើយយើងនឹងសង្គ្រោះអ្នកផងដែរ។
5
តើអ្នកនឹងប្រៀបធៀបយើងទៅនឹងអ្នកណា? តើអ្នកគិតថាយើងស្រដៀងនឹងអ្នកណាដើម្បីឲ្យយើងអាចប្រៀបធៀបបាន?
6
មនុស្សខ្លះចាក់មាសអស់ពីថង់របស់ខ្លួនពួកគេថ្លឹងប្រាក់ គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះឲ្យគេ រួចគេក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ។
7
ពួកគេលើករូបព្រះទាំងនោះនៅលើស្មារបស់ពួកគេហើយកាន់វា ហើយរូបព្រះនោះមិនកម្រើកទៅណាឡើយ។ ពួកគេអំពាវនាវដល់រូបនោះ ប៉ុន្តែវាមិនចេះតប ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាបានឡើយ។
8
ចូរគិតពីការទាំងនេះចុះ កុំបដិសេធឡើយ អ្នករាល់គ្នាដែលជាមនុស្សបះបោរអើយ!
9
គិតពីការគ្រាដំបូង គឺអ្វីដែលកន្លងទៅ ដ្បិតយើងជាព្រះជាម្ចាស់ គ្មានព្រះណាទៀតទេ យើងគឺជាព្រះជាម្ចាស់ គ្មានអ្នកណាដូចយើងឡើយ។
10
យើងបានប្រាប់ពីគ្រាចុងក្រោយ តាំងពីពេលដំបូង ហើយអ្វីដែលមិនទាន់កើតឡើង យើងបានថ្លែងថា «ផែនការរបស់យើងនឹងកើតឡើង ហើយយើងនឹងធ្វើតាមបំណងចិត្តយើង»។
11
យើងបានហៅបក្សីព្រៃពីទិសខាងកើត និងមនុស្សដែលនឹងសម្រេចតាមគំនិតរបស់យើងឲ្យមកពីទីឆ្ងាយ យើងបានចេញថ្លែងហើយ យើងនឹងធ្វើឲ្យសម្រេចជារូបរាង អ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។
12
ចូរស្ដាប់យើង មនុស្សមានចិត្តរឹងរូស ដែលនៅឆ្ងាយពីការងារត្រឹមត្រូវអើយ
13
យើងនាំសេចក្ដីសុចរិតរបស់យើងមកជិត គឺមិននៅឆ្ងាយឡើយ ហើយការសង្គ្រោះយើងក៏មិនរង់ចាំដែរ យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន ហើយអុីស្រាអែល ដែលស្រស់ស្អាតរបស់យើង។