ជំពូក ៤៧

1 ​ចុះ​មកហើយ​អង្គុយ​នៅ​លើ​ដី ក្រុង​បាប៊ី‌ឡូន​អើយ អ្នក​រលំ​ហើយ ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​ផ្ទាល់​នឹង​ដី​នេះ​ទៅ អ្នក​គ្មាន​បល្ល័ង្ក​ទៀត​ទេ។ អ្នក​លែងត្រូវ​ហៅ​ថា ជា​អ្នក​ល្វតល្វន់ហើយ​ទន់​ភ្លន់​ទៀតហើយ។ 2 ចូរ​យក​ត្បាល់​​មក​កិន​ម្សៅ ចូរ​យក​ស្បៃ​ចេញ​ពី​មុខ ហើយ​ដាក់​សម្លៀក​បំពាក់​អ្នក​ចុះ ចូរ​លាត់​សំពត់​ឡើង ហើយដើរ​ឆ្លង​ទឹក​ទន្លេ​ទៅ។ 3 ភាពអាក្រាតនិងកេរ្តិ៍ខ្មាស់បស់អ្នកនឹងត្រូវបានគេមើលឃើញ យើង​នឹង​សង‌សឹក ឥត​ប្រណី​ដល់​អ្នក​ណា​ឡើយ។ 4 ព្រះអង្គដែលជាព្រះដ៏ប្រោសលោះរបស់យើងព្រះអង្គជាព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែល។ 5 សូមអង្គុយនៅស្ងៀមហើយចូលទៅក្នុងភាពងងឹតឱ​កូន​ស្រី​នៃ​ពួក​ខាល់ដេ​អើយ ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ជា​ម្ចាស់​នៃនរគផ្សេងៗទៀតហើយ។ 6 យើងបាន​ខឹងនឹង​ប្រជា‌រាស្ត្រ​របស់​យើង យើងបាន​ឲ្យ​មរតក​​ប្រជា‌រាស្ត្រ​របស់​យើងទៅក្នុងដៃអ្នក តែអ្នកមិនបានអាណិតអាសូរពួកគេទេ។ អ្នកបានដាក់នឹមធ្ងន់ៗ លើមនុស្សចាស់។ 7 អ្នក​និយាយា​ថា៖ «ខ្ញុំ​នឹង​ត្រួតត្រាលើអ្នកជារៀងរហូតគឺជាម្ចាស់»។ អ្នក​មិន​បានយកការនេះដាក់ក្នុងចិត្ត ​ហើយក៏​មិន​បាន​គិត​ដល់​ចុង​បំផុតថាពួកគេនឹងងៀកចេញដែរ។ 8 ដូច្នេះឥឡូវនេះសូមស្តាប់ អ្នកដែលចូលចិត្តការសប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់ អ្នក​នឹក​ក្នុង​ចិត្ត​ «គឺយើងនេះហើយ គ្មាននរណាម្នាក់ដូចយើងទេហើយយើងនឹងមិនអង្គុយធ្វើដូចជាស្ត្រីមេម៉ាយទៀតទេហើយយើងក៏មិនដែលបាត់បង់កូនដែរ»។ 9 ប៉ុន្តែសេក្ដីទាំងពីរនេះនឹងមកដល់អ្នកក្នុងពេលតែមួយថ្ងៃតែមួយគឺការបាត់បង់កូននិងជាស្ត្រីមេម៉ាយ ទុក្ខ​វេទនា​នេះ​នឹង​កើត​មាន​ដល់​អ្នក ទោះ​បី​អ្នក​មាន​មន្ត‌អាគម ឬ​មាន​គាថា ការពារ​ខ្លួន​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ 10 អ្នកបានទុកចិត្តនៅក្នុងអំពើអាក្រក់របស់អ្នក ហើយអ្នកបាននិយាយថា «គ្នាននរណាម្នាក់មើលឃើញទេ» ប្រាជ្ញានិងចំណេះដឹងរបស់អ្នកបាននាំអ្នកឲ្យវង្វេងប៉ុន្តែអ្នកនិយាយក្នុងចិត្តថា «ខ្ញុំមានហើយគ្មាននរណាម្នាក់ដូចខ្ញុំទេ»។ 11 ដោយហេតុនេះគ្រោះមហន្តរាយនឹងកើតមានដល់អ្នក អ្នកនឹងមិនអាចបណ្តេញវាចេញបានទេ មហន្ត‌រាយ​នឹង​ធ្លាក់​មក​លើ​អ្នកគ្រោះមហន្តរាយនឹងវាយប្រហារអ្នកភ្លាមៗមុនពេលដែលអ្នកដឹង។ 12 ចូរ​ប្រើ​មន្ត‌អាគម‌គាថា​ដ៏​ច្រើនរបស់អ្នក ជា​វិជ្ជា​ដែល​អ្នក​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ប្រហែលជាអ្នកនឹងទទួលបានជោគជ័យឬ ​ប្រហែល​ជា​អ្នក​អាច​ឈ្នះ គ្រោះមហន្តរាយដែរ។ 13 អ្នកអស់កម្លាំង ដោយ​គំនិត​យោបល់​គ្រូ​ហោរ​ជា​ច្រើន​របស់អ្នក អ្នក​ទាំង​នោះ​បែង​ចែក​មេឃ សង្កេត​មើល​ផ្កាយហើយ​ទស្សន៍‌ទាយ​រៀង​រាល់​ខែ អំពី​ការ​ដែល​ត្រូវនឹង​កើត​មាន សូមអោយពួកគ្រូទាំងនោះ ក្រោកឈរហើយជួយសង្រ្គោះអ្នក។ 14 ចូរមើល៍! ពួកគេនឹងក្លាយដូចជាចំបើង។ ភ្លើងនឹងឆាបឆេះពួកគេអស់ទៅដែរ។ ពួកគេនឹងមិនសង្រ្គោះខ្លួនពួកគេពីដៃនៃអណ្តាតភ្លើងទេ។ ដ្បិត​ភ្លើង​នោះ​មិន​មែន​ជា​ភ្លើង សម្រាប់​ចម្អិន​អាហារ ឬ​សម្រាប់​អាំង​កម្ដៅ​ខ្លួន​នោះ​ឡើយ! 15 របស់​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ខំ​តាម​នោះ នឹង​បាន​ដូច្នោះ ហើយ​ពួក​អ្នក​ដែល​បាន​ខំ​តាម​ជា‌មួយ​អ្នក​តាំង​តែ​ពី​ក្មេង​មកគេ​នឹង​ធ្វើការឆ្កូតលីលា​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន ហើយនៅពេលដែលអ្នកស្រែករកជំនួយគ្មាននរណាម្នាក់អាចជួយសង្គ្រោះអ្នកបានទេ»។