ជំពូក ៤
1
នៅថ្ងៃនោះ មានស្ត្រីប្រាំពីរនាក់ នឹងចង់បានបុរសម្នាក់ទាំងនិយាយថា៖ «យើងនឹងបរិភោគអាហាររបស់យើង នឹងប្រើសម្លៀកបំពាក់របស់យើងដែរ។ ប៉ុន្តែសូមឲ្យយើងប្រើឈ្មោះរបស់លោកដើម្បីដកភាពអាម៉ាស់ចេញ»។
2
នៅថ្ងៃនោះ មែកនៃព្រះអម្ចាស់និងស្រស់ស្អាតហើយមានសិរីរុងរឿង ហើយផលផ្លែដែលកើតចេញពីទឹកដីនោះ គឺរស់ជាតិឆ្ងាញ់ក៏ធ្វើឲ្យសប្បាយចិត្តដល់មនុស្សដែលបានរួចជីវិតនៅក្នុងអុីស្រាអែល។
3
ការនេះនឹងកើតឡើងដល់អ្នកដែលចាកចេញពីក្រុងស៊ីយ៉ូនហើយអ្នកដែលរស់នៅក្នុងក្រុងយេរូសាឡិម នឹងត្រូវហៅថាបរិសុទ្ធ គ្រប់គ្នាដែលរស់ក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកនៅទីនោះផង។
4
ការនេះនឹងកើតឡើងនៅពេលដែលព្រះអម្ចាស់នឹងលាងសំអាតភាពកខ្វក់របស់កូនស្រីក្រុងស៊ីយ៉ូនហើយព្រះអង្គនឹងសំអាតស្នាមប្រឡាក់ឈាមចេញពីកណ្ដាលក្រុងយេរូសាឡិម ដោយអំណាចនៃការជំនុំជម្រះនៃព្រះវិញ្ញាណបរិសុទ្ធ ហើយអំណាចនៃភ្លើងឆេះបន្សុសផងដែរ។
5
បន្ទាប់មក ទូរទាំងតំបន់ភ្នំស៊ីយ៉ូនហើយកន្លែប្រជុំរបស់ទីក្រុង ព្រះអម្ចាស់នឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច យ៉ាងសន្ធោសន្ធៅ នៅពេលយប់ វាគឺជាសិរីល្អនៅពីលើទីកន្លែងនោះទាំងមូល។
6
វានឹងជាម្លប់នៅពេលថ្ងៃនិងពីកម្តៅថ្ងៃផង ហើយក៏ជាជម្រក ហើយបាំងពីព្យុះ ហើយភ្លៀងដែរ។