ជំពូក ២១
1
សេចក្ដីប្រកាស អំពីទីវាលរហោស្ថាននៅក្បែរសមុទ្រ។ ដូចព្យុះសង្ឃរាបក់បោកកាត់តំបន់ណេកិប វាឆ្លងកាត់ពីវាលរហោស្ថាន ពីទឹកដីដ៏គួរអោយខ្លាច។
2
ខ្ញុំបានឃើញនិមិត្តមួយគួរឲ្យព្រឺខ្លាច គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញកងទ័ពអេឡាម។ ចូរនាំគ្នាវាយលុកកងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធ ដ្បិតយើងនឹងធ្វើឲ្យពួកគេបាក់អំនួត។
3
ហេតុនេះហើយ បានជាចង្កេះទូលបង្គំពេញការឈឺចាប់ ដូចជាការឈឺចាប់របស់ស្ត្រីដែលសំរាលកូន ខ្ញុំបានអោនចុះនូវអ្វីដែលខ្ញុំបានស្តាប់ឮ និងរំខាន់នូវអ្វីដែលខ្ញុំបានឃើញ។
4
បេះដូងខ្ញុំញ័រ ខ្ញុំក៏ភ័យខ្លាចដែរ។ វេលាល្ងាច ជាពេលខ្ញុំចូលចិត្ត នាំឲ្យខ្ញុំមិនតក់ស្លុតឡើយ។
5
ពួកគេកំពុងតែរៀបចំតុ និងក្រាលកម្រាលព្រំសម្រាប់បរិភោគអាហារ អ្នកដឹកនាំស្រែថា ចូរក្រោកឡើងចាក់ប្រេងលើ ខែលរបស់អ្នក។
6
ដ្បិតនេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ «ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការណ៍អ្វីដែលគេឃើញ។
7
ពេលគាត់ឃើញរទេះសេះចម្បាំង ដែលទឹមដោយសេះមួយគូ មានម្នាក់ជិះលើលា និងម្នាក់ជិះលើអូដ្ឋមក គេត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន»។
8
អ្នកយាមស្រែកថា «ព្រះអម្ចាស់អើយខ្ញុំឈរយាមនៅលើប៉មរាល់ថ្ងៃហើយខ្ញុំប្របាទ ស្ថិតនៅកន្លែងយាមនេះ អស់មួយយប់ដែរ»។
9
មានកងទ័ពពលសេះ ដើរមកទាំងគូៗ។ គេស្រែកថា» ហើយស្រែកថា៖ «ក្រុងបាប៊ីឡូនដូលហើយ ក្រុងបាប៊ីឡូនដូលហើយ និងរាល់រូបព្រះដែលសង់ទាំងប៉ុន្មានបានដួលរលំដល់ដីផង»។
10
ប្រជាជនរបស់ខ្ញុំអើយ ជាគ្រាប់ពូជនៅទីលានរបស់យើងអើយ អ្នកត្រូវគេបង្ក្រាបដូចស្រូវដែលគេបោកបែនឥឡូវនេះ អ្វីៗដែលព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអុីស្រាអែលឲ្យខ្ញុំដឹងនោះខ្ញុំក៏យកមកប្រាប់ដល់អ្នក។
11
សេចក្ដីប្រកាសស្ដីអំពីក្រុងឌូម៉ា។ មានម្នាក់នៅស្រុកសៀរសួរខ្ញុំថា៖ «អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ?»
12
អ្នកយាមក៏ឆ្លើយតបថា៖ «ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ។ ប្រសិនបើអ្នករាល់គ្នាចង់សួរក៏សួរទៅ ចូរវិលមកសួរម្ដងទៀតចុះ»។
13
សេចក្ដីប្រកាសនិយាយអំពីអារ៉ាប់។ នៅរហោស្ថាន បានចំណាយពេលពេញមួយយប់ ពួកអ្នកនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់
14
អ្នកស្រុកថេម៉ាអើយ ទៅយកទឹកទៅឲ្យពួកអ្នកដែលស្រេកទឹក យកអាហារមកទទួលពួកអ្នកភៀសខ្លួនទាំងនោះផង។
15
ដ្បិតពួកគេរត់គេចពីមុខដាវ ពីធ្នូដែលដំឡើងជាស្រេច ហើយរត់ចេញពីសង្គ្រាមដ៏ធំ។
16
ដ្បិតនេះជាអ្វីព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ក្នុងរវាងមួយឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។
17
នឹងមានគ្នាតិចតួចប៉ុណ្ណោះ» ដ្បិតនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែល។