ជំពូក ២០

1 នៅ​ក្នុង​ឆ្នាំ​ដែល​ថើរថាន​បាន​មក​ដល់​ក្រុង​អាស‌ដូឌ ជា​គ្រាដែលសើកុន ស្តេច​ជនជាតិអាស្ស៊ីរី​បាន​ចាត់​លោក​ឲ្យ​ទៅ ហើយ​លោក​បាន​ច្បាំង​ចាប់​យក​ក្រុងអាស‌ដូឌនោះ។ 2 នៅគ្រានោះព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយជាកូនរបស់លោកអម៉ូសថា៖ «ចូរទៅយកបាវចេញពីចង្កេះទៅហើយដោះស្បែកជើងចេញពីជើងទៅ »។ លោក​ក៏​ធ្វើ​តាម គឺ​លោក​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ។ 3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដូចព្យាការីអេសាយជាអ្នកបំរើរបស់យើងបានដើរអាក្រាតកាយនិងដើរដោយជើងទទេអស់រយៈពេលបីឆ្នាំមកហើយនោះគឺជាទីសំគាល់និងជានិមិត្តរូបមួយទាក់ទងនឹងអេស៊ីបនិងទាក់ទងនឹងស្រុក​អេត្យូ‌ពី 4 គឺ​ស្ដេច​អាស្ស៊ីរី​នឹង​ចាប់​អ្នក​អេស៊ីប​នាំ​ទៅ​ជា​ឈ្លើយ​សឹក ជា​ពួក​ដែល​​ចេញ​ពី​​អេស៊ីប ព្រម​ទាំង​ជន្លៀស​អ្នក​​អេត្យូ‌ពី​ទាំង​ក្មេង​ទាំង​ចាស់​យក​ទៅ​ដែរ ទាំង​ខ្លួន​អាក្រាត និង​ជើង​ទទេ ជន‌ជាតិ​អេស៊ីប​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង។ 5 ពួកគេ​នឹង​មាន​សេចក្ដី​ស្រយុត ហើយ​ស្រងាក​ចិត្តដោយ​ព្រោះ​អ្នក​អេត្យូ‌ពី ដែល​ជា​ទី​សង្ឃឹម​របស់​គេ និង​ស្រុក​អេស៊ីប ជា​សេរីរុងរឿងរបស់គេ។ 6 ប្រជា‌ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​នេះ នឹង​នាំ​គ្នា​និយាយ​ថា៖ «ជាការពិតណាស់ ទី​សង្ឃឹម​ដែល​យើង​បាន​រត់​ទៅ​ពឹង ឲ្យ​បាន​រួច​ពី​ស្តេច​​ស្រុក​អាស្ស៊ីរី ធ្លាក់​ដល់​កម្រិត​ហ្នឹង​ទៅ​ហើយ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​រួច​ខ្លួន​បាន?»