ជំពូក ៦

1 ពេលនោះលោក​យ៉ូប​ឆ្លើយ​ថា៖ 2 «ប្រសិន​បើ​គេ​ថ្លឹង​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ប្រសិន​បើ​គេ​យក​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដាក់​លើ​ជញ្ជីង! 3 ដ្បិត​វា​អាចធ្ងន់​ជាង​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​លែង​រួច។ 4 ដ្បិត​ព្រួញ​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាញ់​ទម្លុះ​ខ្ញុំ ពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាប ពេញ​ក្នុង​សរពាង្គ‌កាយ​របស់​ខ្ញុំ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដូច​មាន​សត្រូវ​តម្រៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។ 5 ពេល​មាន​ស្មៅ​ខៀវ​ខ្ចី​ស៊ី តើ​លា​ព្រៃ​ដែល​ស្រែក​ឬ​ទេ? ពេល​មាន​ចំបើង​ស៊ី តើ​គោ​ចេះ​តែ​រោទ៍​ដែរ​ឬ? 6 តើ​គេ​អាច​បរិភោគ​ម្ហូប​សាប ដោយ​មិន​បង់​អំបិល​កើត​ឬ? តើ​ផ្នែក​ស​របស់​ពង​មាន់​មាន​រស‌ជាតិ​ដែរ​ឬ? 7 ខ្ញុំ​មិន​ចង់​បរិភោគ​អាហារ​ទាំង​នោះ​ទេ ព្រោះ​ជា​អាហារ​ដែល​ខ្ញុំ​ស្អប់​ខ្ពើម។ 8 សូម​ឲ្យ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សម្រេច ហើយ​សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន តាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។ 9 គឺ​សូម​ព្រះ‌ជាម្ចាស់​មេត្តា​កិន​កម្ទេច​ខ្ញុំ សូម​ព្រះអង្គ​លាត​ព្រះ‌ហស្ថ បង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ! 10 ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែ ហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កម្រិត​ក្ដី ក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏វិសុទ្ធ​ឡើយ។ 11 តើកម្លាំងខ្ញុំមកពីណាដែលធ្វើឲ្យមាន​សង្ឃឹមនោះ? តើទីបញ្ចាប់របស់ខ្ញុំគ្រាន់តែពន្យាពេលជីវិតខ្ញុំឬ? 12 តើ​ខ្ញុំ​មាន​កម្លាំងខ្ញុំដូចជា​​ដូច​ថ្មឬ? ហើយ​រូប​កាយខ្ញុំ​ដូច​លង្ហិន​ឬ? 13 ក្នុង​ខ្លួន​ខ្ញុំ ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ឬជំនួយទៀត​ហើយ ហើយចំណេះដឹងរបស់ខ្ញុំបានរីងហួតអស់ហើយឬ? 14 អ្នក​ដែល​រង​ទុក្ខ​គ្រាំ‌គ្រា គួរ​តែ​ទទួល ចិត្ត​មេត្តា​ករុណា​ពី​មិត្ត‌ភក្ដិ​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ គេ​មុខ​ជា​លែង​គោរព កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ។ 15 ប៉ុន្តែ បងប្អូន​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត ដូច​ទឹក​ជ្រោះ​ដែល​រីង ដូច​ជ្រលង​ដង​អូរ​ដែល​គ្មាន​ទឹក។ 16 នៅ​ចុង​រដូវ​ត្រជាក់ ទឹក​អូរ​ទាំង​នោះ​ប្រែ​ជា​ល្អក់‌កករ ព្រោះ​តែ​ព្រិល និង​ទឹក​កក​រលាយ។ 17 នា​រដូវ​ក្ដៅ អូរ​ទាំង​នោះ​រីង​ស្ងួត​នៅ​នឹង​កន្លែង ព្រោះ​តែ​កម្ដៅ​ថ្ងៃ ហើយក៏រលាយនៅតាមកន្លែរបស់វាទៅ។ 18 ក្បួន​អ្នក​ដំណើរ​តាមផ្លូវនោះ ពួកគេក៏បែរទៅម្ខាងដើម្បីទឹក ពួកគេចូល​ទៅ​វាល​រហោ‌ស្ថាន ហើយ​វិនាស​បាត់​បង់​អស់​ទៅ។ 19 ក្បួន​អ្នក​ដំណើរ​ពី​ទឹកដីថេម៉ា នាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះ ក្បួន​អ្នក​ដំណើរ​ពី​ទឹកដីសេបា​នាំ​គ្នា សង្ឃឹម​លើ​អូរ​ទាំង​នោះ។ 20 ប៉ុន្តែ ពួក​គេ​ត្រូវ​ខូចចិត្ត ព្រោះ​តែ​ទុក​ចិត្ត​លើ​អូរ​ទាំង​នោះ។ ​ពួក​គេ​បានទៅដល់ទីនោះ​តែពួកគេត្រូវបានគេបោកប្រាស់។ 21 ដ្បិតពេល​នេះ សម្លាញ់ទាំងអស់គ្នាមិនបានជួយអ្វីដល់ខ្ញុំទេ ​ពួកអ្នកឃើញ​ខ្ញុំ​មាន​អាសន្ន ហើយ​បែរ​ជា​ភ័យ​ខ្លាច។ 22 តើខ្ញុំ​បាននិយាយទៅកាន់អ្នកអស់គ្នាថា យក​របស់​អ្វី​មួយ​មក​ឲ្យ​ខ្ញុំ? ឬ​យក​ប្រាក់​របស់​អស់​មក​ជួយ​ខ្ញុំ​ឡើយ? 23 ខ្ញុំ​មិន​ដែល​សុំ​អស់​លោក​ជួយ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ឬ​ក៏​សុំ​ឲ្យ​លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃ នៃជំងឺរបស់ខ្ញុំឬ? 24 សូម​ប្រៀន‌ខ្ញុំ​ផង ហើយ​ខ្ញុំ​នឹង​នៅ​ស្ងៀម សូម​ប្រាប់​ខ្ញុំ​ផង ដើម្បីឲ្យបានយល់ពីកំហុស។ 25 ពាក្យ​សម្ដី​ត្រឹម​ត្រូវ នោះ​ពូកែ​បណ្ដាល​យ៉ាង​ណា​ តើតែ​សេចក្ដី​បន្ទោស​របស់​អ្នក​រាល់​គ្នា បាន​បន្ទោស​អ្វី​ខ្លះដល់ខ្ញុំ? 26 ពាក្យ​ដែល​ខ្ញុំ​និយាយ​នេះ តើ​អស់​លោក​ចង់​បន្ទោស​កន្លែង​ណា តើ​អស់​លោក​យល់​ថា​ពាក្យ​សម្ដី​របស់ មនុស្ស​អស់​សង្ឃឹម ឥត​បាន​ការ​ឬ? 27 អស់​លោក​ហ៊ាន​ដល់​ទៅ​ចាប់​ឆ្នោត​យក​ក្មេង​កំព្រា ហើយ​សូម្បី​តែ​មិត្ត​សម្លាញ់ ក៏​អស់​លោក​មិន​ញញើត​នឹង​លក់​ដែរ។ 28 ឥឡូវ​នេះ ចូរ​បែរ​មក​មើល​មុខ​ខ្ញុំ​ឲ្យ​ចំ ដ្បិត ពិតណាស់ខ្ញុំ​និយាយ​បំផ្លើស​ត្រង់​ណា។ 29 ខ្ញុំ​សូម​អង្វរ​ទៅ​ចុះ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ហើយ​ក៏​កុំ​អយុត្តិធម៌​បែប​នេះ​ដែរ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ។ 30 តើ​អណ្ដាត​ខ្ញុំ​ដែល​គ្រលាស់​ចេញ​មក​នូវ​ពាក្យ​ទុច្ចរិត ហើយ​មាត់​របស់​ខ្ញុំ​ស្រដី​ចេញ​មក នូវ​ពាក្យ​អព‌មង្គល​ឬ​ទេ?