ជំពូក ៤

1 លោក​អេលី‌ផាស ជា​ជនជាតិថេម៉ាន ពោល​ឡើង​ថា៖ 2 ប្រសិន​បើ​យើង​ជូន​យោបល់​តែ​មួយ​ម៉ាត់ តើ​លោក​ទ្រាំ​នឹង​ស្ដាប់​បាន​ទេ? ប៉ុន្តែ តើ​នរណា​ទ្រាំ​មិន​និយាយ​កើត? 3 មើល! លោក​បាន​ទូន្មាន​មនុស្ស​ជា​ច្រើន លោកមានមនុស្សឲ្យ​កម្លាំង ចិត្ត​ឡើង​វិញ​។ 4 ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ដួល​អាច​ងើប​ឡើង​វិញ លោក​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ទន់​ជង្គង់ ​មាំ‌មួន​ឡើង​វិញ​។ 5 ប៉ុន្តែបញ្ហាបានធ្វើឲ្យលោក​​បាក់​ទឹក​ចិត្ត វា​កើត​ឡើង​ដល់​លោក ហើយលោកបានជួបទុក្ខដ៏ធ្ងន់​។ 6 តើមិនមែនការកោតខ្លាច និងទំនុកចិត្ត ហើយក្តីស្មោះត្រង់នៃផ្លូវរបស់អ្នក ជាក្តីសម្ឃឹមរបស់អ្នកទេឬ? 7 សូម​គិតពីការនេះ តើ​មនុស្ស​ណា​ដែល​នឹងវិនាស? តើពេលណាដែល​មនុស្ស​ទៀងត្រង់​បាន​អន្តរាយ​នោះ? 8 តាមតែការមើលឃើញរបស់ខ្ញុំវិញ អ្នកដែលភ្ជួររាស់ហើយសាបព្រោះការអាក្រក់នឹងចូតកាត់ផលនោះវិញ។ 9 គឺ​ពួក​គេ​វិនាស ដោយ‌សារ​ព្រះ‌ពិរោធ​របស់ ព្រះ‌ជាម្ចាស់​ដែល​បក់​បោក​មក​លើ​ពួក​គេ ដូច​ព្យុះ​សង្ឃរា។ 10 ពួក​គេ​ស្រែក​ដូច​សិង្ហ ហើយ​គ្រហឹម​ដូច​ខ្លា ហើយ​​ចង្កូម​របស់​ពួក​សិង្ហស្ទាវបានបាក់អស់។ 11 សិង្ហ​ចាស់នឹង​វិនាស​ទៅ​ដោយ​អត់​អាហារ កូន​របស់​វា​នឹង​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី។ 12 ពេលនេះ ខ្ញុំ​បាន​ឮ​សេចក្ដី​មួយ​យ៉ាង​ស្ងាត់ៗ ហើយ​ត្រចៀក​ខ្ញុំ​ស្ដាប់​ឮ​សំឡេង​មួយ យ៉ាង​ស្រាលៗផង។ 13 ខ្ញុំ​ឮ​សេចក្ដី​នោះ​ក្នុង​សុបិន​នៅ​ពេល​យប់ គឺ​ក្នុង​ពេល​ដែល​មនុស្ស​ដេក​លង់‌លក់​ឥត​ដឹង​ខ្លួន។ 14 ខ្ញុំ​ភ័យ​ខ្លាច និង​រន្ធត់ ញាប់‌ញ័រ​សព្វ​គ្រប់ពេញរាង្គកាយ ដែលបានកើតដល់រូបខ្ញុំ ហើយឆ្អឹងរបស់ស្រៀវ។ 15 គឺ​ហាក់​ដូច​ជា​មាន​ខ្យល់​បក់​មក​ប៉ះ​នឹង ផ្ទៃ​មុខ​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ព្រឺ​សម្បុរ។ 16 មាន​វិញ្ញាណឈរ​នៅ​ក្បែរ​ខ្ញុំ តែ​ខ្ញុំ​មើល​មិន​ស្គាល់​ថា​ជា​នរណា​ទេ។ មាន​ដូច​ជា​ស្រមោល​មួយ​នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក្នុង​ភាព​ស្ងប់​ស្ងាត់​នោះ ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​ថា៖ 17 «តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ សុចរិត​ជាង​ព្រះ‌ជាម្ចាស់ឬ? តើ​មនុស្សនោះបរិសុទ្ធព្រះជាម្ចាស់ឬ? 18 មើល! បើព្រះជាម្ចាស់មិនទុកចិត្តអ្នក​បម្រើ​របស់​ព្រះអង្គ និងព្រះអង្គចោតប្រកាន់ទេវតារបស់ព្រះអង្គ 19 នោះ​ចំណង់​បើ​មនុស្ស​ដែល​មាន​ធាតុ​ជា​ដី​ឥដ្ឋ កើត​មក​ពី​ធូលី​ដី ហើយ​ដែល​គេ​អាច​ជាន់​កម្ទេច​ដូច​ដង្កូវ​នេះ តើ​ឲ្យ​ព្រះអង្គ​ទុក​ចិត្ត​ដូច​ម្ដេច​បាន? 20 ក្នុង​រវាងពេល និងពេលល្ងាចមនុស្ស​ត្រូវ​អន្តរាយ ហើយ​វិនាស​សូន្យ​ទៅ ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ។ 21 តើមិនមែន​ខ្សែ​ជីវិត​របស់ពួក​គេ​ត្រូវ​បានចប់ទេឬអី? គេ​ស្លាប់​ទៅ ទាំង​មិន​យល់​អ្វី​ទាំង​អស់។