ជំពូក ២៧
1
លោកយ៉ូបក៏បន្តសេចក្ដីអធិប្បាយ របស់លោកទៅទៀតថា៖
2
«ការពិតណាស់ព្រះដ៏មានព្រះជន្មរស់នៅ ដែលព្រះអង្គបានដកសេចក្ដីយុត្តិធម៌ពីខ្ញុំចេញ គឺជាព្រះដ៏មានគ្រប់ព្រះចេស្តាដែលព្រះអង្គបានធ្វើឲ្យជីវិតខ្ញុំជូរចត់
3
កាលខ្ញុំនៅមានដង្ហើមចេញចូល ហើយមានខ្យល់វិញ្ញាណ នៃព្រះជាម្ចាស់នៅក្នុងរន្ធច្រមុះខ្ញុំនៅឡើយ នេះគឺជាអ្វីដែលខ្ញុំនឹងធ្វើ។
4
បបូរមាត់ខ្ញុំនឹងមិននិយាយការអាក្រក់ ហើយអណ្ដាតខ្ញុំក៏មិនបញ្ចេញ ពាក្យភូតភរឡើយ។
5
ខ្ញុំនឹងមិនព្រមនិយាយថា អ្នកទាំងបីត្រូវនោះទេ រហូតដល់ខ្ញុំស្លាប់ នោះខ្ញុំនៅតែមិនបដិសេធ សេចក្តីត្រឹមត្រូវនិងស្មោះត្រង់ដែរ។
6
ខ្ញុំនឹងប្រកាន់សេចក្ដីសុចរិតរបស់ខ្ញុំ ហើយខ្ញុំនឹងបោះបង់វាចោលឡើយ និងគំនិតខ្ញុំក៏មិនអាចទាញខ្ញុំចេញ ដរាបណាខ្ញុំនៅមានជីវិត។
7
សូមឲ្យសត្រូវខ្ញុំបានរាប់ជាមនុស្សអាក្រក់ចុះ ហើយឲ្យអ្នកដែលទាស់នឹងខ្ញុំ បានរាប់ជាទុច្ចរិតផង។
8
ដ្បិត តើអ្វីទៅដែលជាក្តីសង្ឃឹមរបស់មនុស្សទមិឡ នៅពេលព្រះជាម្ចាស់បដិសេធគេ និងពេលព្រះជាម្ចាស់ដកយកជីវិតរបស់គេនោះ?
9
តើព្រះជាម្ចាស់នឹងស្តាប់សម្រែកពេលពួកគេជួបបញ្ហាដែលឬទេ?
10
តើនៅពេលពួកទមិឡរីករាយជាខ្លាំង តើគេដែលនឹកឃើញព្រះជាម្ចាស់គ្រប់ពេលវេលាទេ?
11
ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា អំពីព្រះហស្ថនៃព្រះជាម្ចាស់ ដែលមាននៅនឹងព្រះដ៏មានគ្រប់ព្រះចេស្តា ខ្ញុំមិនលាក់និងរាល់គ្នាទេ។
12
មើល! អ្នករាល់គ្នាក៏បានឃើញសេចក្ដីទាំងនេះហើយ ហេតុអ្វីបានជាអ្នករាល់គ្នា នៅតែនិយាយសេចក្តីគ្មាប្រយោជន៍ទៀត?
13
នេះហើយគឺជាវាសនា ដែលមនុស្សអាក្រក់ជាមួយព្រះជាម្ចាស់ គឺជាសេចក្ដីដែលមនុស្សសង្កត់សង្កិន ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា
14
ប្រសិនបើកូនចៅគេបានចម្រើនជាច្រើនឡើង នោះគឺសម្រាប់តែដាវប៉ុណ្ណោះ ហើយពូជពង្សគេមិនបានបរិភោគឆ្អែតទេ។
15
ពួកអ្នកដែលរួចជីវិត នឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត ប្រពន្ធរបស់គេដែលនៅមេម៉ាយ នឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។
16
ទោះបើគេប្រមូលប្រាក់ទុកដូចជាធូលីដី ក៏ត្រៀមទុកសម្លៀកបំពាក់ដូចជាភក់
17
នោះគេនឹងរៀបចំបាន តែគឺពួកសុចរិតជាអ្នកស្លៀកពាក់វិញ ហើយពួកអ្នកដែលគ្មានទោស គឺពួកគេនឹងគ្នាចែកប្រាក់ក្នុងចំណោមគ្នាទៅ។
18
ផ្ទះដែលគេសង់ ប្រៀបដូចជាសំបុកកណ្ដៀរ ឬដូចខ្ទមរបស់ឆ្មាំចម្ការ។
19
ពេលចូលដំណេក គេជាអ្នកមាន ប៉ុន្តែ នេះជាលើកចុងក្រោយហើយ ដ្បិតពេលភ្ញាក់ឡើង គេបាត់បង់ទ្រព្យសម្បត្តិអស់។
20
ការភ័យខ្លាចធ្លាក់មកលើគេដូចទឹកជំនន់ ហើយនៅពេលយប់
ខ្យល់កួចនាំយកគេបាត់ទៅ។
21
ខ្យល់ពីទិសខាងកើតបក់មក
កន្ត្រាក់គេចេញបាត់ពីលំនៅរបស់ខ្លួន។
22
ខ្យល់នោះបក់បោកទៅលើគេឥតត្រាប្រណី ធ្វើឲ្យគេខិតខំរត់គេចចេញ។
23
អ្នកដទៃឃើញដូច្នេះ ក៏ទះដៃហ៊ោ ហើយនាំគ្នាចំអកនៅកន្លែង ដែលគេធ្លាប់រស់នៅ។