ជំពូក ២៦
1
ក្រោយមក លោកយ៉ូបក៏ឆ្លើយដោយនិយាយថា៖
2
«តើអ្នកបានជួយដល់មនុស្ស ដែលគ្មានអំណាច! ម្យ៉ាងវិញទៀត តើអ្នកអាចជួយដល់ដៃដែលគ្មានកម្លាំងបាន!
3
គួរឲ្យទាំងទូន្មានមនុស្សដែលគ្មានប្រាជ្ញា ដោយប្រើពាក្យនៃការចេះដឹងបាន!
4
តើអ្នកបានពោលពាក្យទាំងនេះដល់អ្នកណា? តើជាវិញ្ញាណរបស់អ្នកណា ដែលបណ្ដាលឲ្យអ្នកនិយាយ?
5
អស់អ្នកដែលស្លាប់ទៅហើយ នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ និងអ្វីៗដែលរស់នៅក្នុងសមុទ្រផង។
6
ស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏អាក្រាតទទេនៅចំពោះព្រះជាម្ចាស់ ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ។
7
ព្រះអង្គត្រដាងទិសខាងជើងពីលើទីអាកាស ហើយក៏ព្យួរផែនដីនៅលើលំហដែលគ្មានអ្វីទាំងអស់។
8
ព្រះជាម្ចាស់បានទប់ទឹកទុកនៅក្នុងពពកដ៏ក្រាស់របស់ព្រះអង្គ ទោះជាយ៉ាងណាក៏ដោយពពកមិនធ្លាយចុះក្រោមទេ។
9
ព្រះជាម្ចាស់បានបាំងខាងមុខបល្ល័ង្កដោយព្រះច័ន្ទ ហើយត្រដាងពពករបស់ព្រះអង្គពីលើផង។
10
ព្រះជាម្ចាស់បានធ្វើរបងព័ទ្ធជុំវិញទឹក ក្នុងចន្លោះពន្លឺ ហើយនឹងភាពងងឹតផងដែរ។
11
សសរនៃផ្ទៃមេឃញញ័រ ហើយមានសេចក្ដីអស្ចារ្យ ដោយព្រះអង្គបញ្ជា។
12
ព្រះជាម្ចាស់ធ្វើឲ្យសមុទ្រកម្រើកឡើង ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ និងតាមរយៈព្រះប្រាជ្ញាញាណ ព្រះជាម្ចាស់វាយបែកខ្ចាយ។
13
ព្រះអង្គតុបតែងផ្ទៃមេឃ ដោយសារព្រះវិញ្ញាណព្រះអង្គ ហើយព្រះហស្ថរបស់ព្រះអង្គ បានចាក់ទម្លុះពស់។
14
ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅ របស់ព្រះអង្គទេ ហើយយើងឮនិយាយពីព្រះអង្គ ជាសំឡេងខ្សាវៗយ៉ាងណាទៅ សំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ព្រះអង្គ តើអ្នកណានឹងយល់បាន?»