ជំពូក ២៥
1
គ្រានោះ លោកប៊ីលដាឌ ជនជាតិស៊ូអា គាត់ឆ្លើយឡើងថា៖
2
«ព្រះចេស្តា និងសេចក្ដីស្ញែងខ្លាចនៅជាមួយព្រះជាម្ចាស់ ហើយព្រះអង្គក៏ធ្វើឲ្យមានសេចក្ដីសុខ នៅស្ថានដ៏ខ្ពស់គឺស្ថានសួគ៌។
3
តើចំនួនពលទ័ពព្រះអង្គ តើនឹងរាប់បានឬទេ? តើក្នុងចំណោមគេដែលមានពន្លឺដែលមិនចែងចាំងទេ?
4
ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្ស បានសុចរិតនៅចំពោះព្រះជាម្ចាស់បាន? ហើយធ្វើដូចម្ដេចឲ្យមនុស្ស ដែលកើតពីស្ត្រីមកបានបរិសុទ្ធហើយព្រះអង្គអាចទទួលយកបាន?
5
សូម្បីតែខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មានក៏មិនជ្រះថ្លា នៅព្រះនេត្ររបស់ព្រះអង្គផង។
6
ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ ហើយកូនមនុស្សដែលមិនខុសពីជន្លេន តើគេរឹតតែអន់យ៉ាងណាទៅទៀត!»