ជំពូក ២៤
1
តើហេតុអ្វីបានជាពេលវេលា ដើម្បីជំនុំជម្រះមនុស្សអាក្រក់មិនបានរៀបចំទុកពីព្រះពេញដោយព្រះចេស្តារ្យ? តើហេតុអ្វីបានជាអ្នកដែរស្មោះត្រង់ចំពោះព្រះជាម្ចាស់ បានឃើញថ្ងៃជំនុំជម្រះមកដល់?
2
មានពួកមនុស្សអាក្រក់ដែលបានដកបង្គោលព្រំដែន គឺមានពួកមនុស្សអាក្រក់ដែលបានលូចយកហ្វូងចៀម ហើយនាំយកទៅឃ្វាលនៅក្នុងវាលស្មៅរបស់ពួកគេវិញ។
3
ពួកគេពង្រត់សត្វលារបស់ពួកកូនកំព្រា គេទទួលបញ្ចាំយកគោរបស់ស្ត្រីមេម៉ាយ។
4
ពួកគេបង្ខំមនុស្សកម្សត់ឲ្យចៀសចេញពីផ្លូវរបស់គេ មនុស្សក្រីក្រនៅផែនដី ក៏គេចពួនចេញពីពួកទាំងនោះ។
5
មើល! អ្នកក្រីក្រទាំងនោះនាំគ្នាទៅធ្វើការ នៅទីវាលសត្វលា ក្នុងទីរហោស្ថាន ហើយស្វែរកអាហារដោយចិត្តទុកដាក់ ប្រហែលជានឹងបានអាហារសម្រាប់ខ្លួន និងកូនចៅរបស់គេ។
6
ពួកអ្នកក្របានចូលទៅច្រូតនៅក្នុងស្រែរបស់អ្នកដទៃ នៅពេលយប់ ក៏បេះសន្សំផលទំពាំងបាយជូរ របស់មនុស្សអាក្រក់។
7
ពួកគេ ដេកខ្លួនទទេមួយយប់ទាល់ភ្លឺ ឥតមានសម្លៀកបំពាក់ទេ ហើយពួកគេក៏គ្មានភួយនៅពេលរងាដែរ។
8
ពួកគេត្រូវទទឹកភ្លៀងដែលមកពីភ្នំ ហើយដេកនៅក្បែនឹងថ្មដា ដោយសាពួកគេគ្មានទីជ្រកឡើយ។
9
មានមនុស្សអាក្រក់ដែរបានឆក់យកកូនកំព្រាចេញពីដោះម្តាយទៅ អ្វីដែលពួកមនុស្សអាក្រក់បានធ្វើ គឺយកកូនអ្នកក្រទៅបញ្ចាំផងដែរ។
10
ប៉ុន្តែ ពួកអ្នកក្រនឹងត្រូវដើរដោយស្ទើតែនៅខ្លួនទទេ ឥតមានសម្លៀកបំពាក់សោះ ហើយដោយព្រោះឃ្លាន បានជាត្រូវរែកជញ្ជូនកណ្ដាប់ស្រូវឲ្យអ្នកដទៃវិញ។
11
ពួកអ្នកក្រត្រូវចម្រាញ់ធ្វើប្រេងនៅខាងក្នុងរបង របស់មនុស្សអាក្រក់ទាំងនោះ គេបម្រើស្រាទំពាំងបាយជូរដល់មនុស្សអាក្រក់ ប៉ុន្តែ ពួកគេកំពុងតែស្រែកទឹកខ្លាំង។
12
នៅក្នុងទីក្រុងមានមនុស្សថ្ងូរ អ្នកដែលត្រូវរបួសក៏ស្រែកឡើង ប៉ុន្តែ ព្រះជាម្ចាស់មិនយកព្រះហឫទ័យទុកដាក់ នឹងពាក្យអង្វររបស់គេឡើយ។
13
ពួកមនុស្សអាក្រក់ជាអ្នកដែលទាស់ប្រឆាំនឹងពន្លឺ គេមិនស្គាល់ផ្លូវនោះទេ ហើយកាន់ខ្ជាប់តាមផ្លូវច្រកទាំងនោះដែរ។
14
មុនពេលព្រលឹមស្រាង ឃាតកក៏សម្លាប់អ្នកក្រីក្រ និងមនុស្សកម្សត់ទុគ៌ត ហើយនៅពេលយប់គេធ្វើដូចជាចោរ។
15
រួចហើយ ភ្នែករបស់មនុស្សកំផិតក៏រង់ចាំពេលព្រលប់ គេនិយាយថា "គ្មានអ្នកណាឃើញខ្ញុំទេ"។ គេក៏បិទមុខចេញទៅ។
16
នៅពេលងងឹតមនុស្សអាក្រក់ទម្លុះចូលផ្ទះ តែនៅពេលថ្ងៃ គេលាក់ខ្លួន គេមិនឲ្យឃើញពន្លឺឡើយ ដោយពួកគេមិនខ្វាលពីពន្លឺឡើយ។
17
ដ្បិតពួកគេគិតថា ពេលភាពទទឹតគឺដូចពេលព្រឹក ហើយពួកគឺជាមិត្តសំឡាញ់ជាមួយនិងសេចក្តីវិនាស ក្នុងជំរៅនៃភាពងងឹត។
18
គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់ ចំណែករបស់គេនៅផែនដី មានតែបណ្ដាសាទេ គេមិនដែលបែរទៅ ចូលតាមផ្លូវចម្ការទំពាំងបាយជូរឡើយ។
19
បែបដូចជាទឹកពីហិមៈរីងហួតទៅ ដោយរាំងស្ងួត និងក្តៅយ៉ាងណា នោះស្ថានឃុំព្រលឹងមនុស្សស្លាប់ លេបត្របាកមនុស្សមានបាបដែរ។
20
ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ ហើយដង្កូវនឹងចោះគេយ៉ាងឆ្ងាញ់ គ្មានអ្នកណានឹកចាំពីគេទៀតទេ យ៉ាងនោះអំពើទុច្ចរិតនឹងត្រូវកាច់ផ្តាច់ ដូចជាដើមឈើ។
21
មនុស្សអាក្រក់ បានធ្វើបាបស្ត្រីអារដែលមិនបង្កើតកូន ហើយគេក៏ធ្វើអំពើមិនល្អដល់ស្ត្រីមេម៉ាយផងដែរ។
22
ព្រះជាម្ចាស់ធ្វើឲ្យពួកអ្នកធំទាំងនោះមានអាយុវែង ដោយសារព្រះចេស្តារបស់ព្រះអង្គ ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះគេបានឡើងជាធំ។
23
ព្រះអង្គប្រទានឲ្យគេបានសេចក្ដីសុខហើយគេពឹងពាក់លើសេចក្ដីនោះ តែព្រះនេត្ររបស់ព្រះអង្គទតឃើញអស់ទាំងផ្លូវរបស់គេ។
24
ពួកមនុស្សទាំងនោះត្រូវបានលើកតម្កើងឡើង ក្នុងពេលតែមួយភ្លែតទេ គេនឹងត្រូវស្វិតក្រៀម ហើយហោះហើរ ទៅដូចជាមនុស្សដទៃទាំងអស់ គេត្រូវកាត់ចេញដូចជាគួរស្រូវដែរ។
25
ប្រសិនបើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថាខ្ញុំកុហក តើអ្នកណាធ្វើឲ្យសម្ដីខ្ញុំនេះ ឥតខ្លឹមសារបាន?»