ជំពូក ២៣
1
បន្តិចមកលោកយ៉ូប ក៏ឆ្លើយដោយថា៖
2
«ទោះបីថ្ងៃនេះការត្អូញត្អែររបស់ខ្ញុំពោពេញទៅដោយភាពជូរល្វីញ ហើយដៃរបស់ខ្ញុំបានជាធ្ងន់ដោយព្រោះតែសំលេងថ្ងូររបស់ខ្ញុំ។
3
ដូច្នេះ ខ្ញុំនឹងដឹងថា ខ្ញុំគួរស្វែងរកព្រះអង្គ! ដូច្នេះ ខ្ញុំនឹងចូលទៅចំពោះព្រះរាជដំណាក់របស់ព្រះអង្គដែរ!
4
នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំ ដោយលំដាប់លំដោយទូលនៅចំពោះព្រះអង្គ ហើយនឹងប្រើមាត់របស់ខ្ញុំ ដើម្បីជជែកពីរឿងទាំងនោះ។
5
ខ្ញុំនឹងអាចរៀនបានពីព្រះបន្ទូល ជាមួយនិងការឆ្លើយរបស់ព្រះអង្គ ហើយខ្ញុំនឹងបានយល់ព្រះអ្វីដែរព្រះជាម្ចាស់ មានបន្ទូលមកកាន់ខ្ញុំដែរ។
6
តើព្រះអង្គបានប្រើអំណាចដ៏ធំមកតយុទ្ធនឹងខ្ញុំមែនឬ? មិនមែនទេ ព្រះអង្គបានប្រុងស្តាប់ខ្ញុំវិញ។
7
នៅទីនោះ មនុស្សទៀងត្រង់នឹងប្រឹក្សាជាមួយព្រះអង្គបាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជម្រះខ្ញុំ។
8
មើល! ខ្ញុំដើរទៅទិសខាងកើត តែព្រះអង្គមិនបាននៅទីនោះ ខ្ញុំក៏ទៅទិសខាងលិច ក៏មិនឃើញព្រះអង្គនៅទីនោះដែរ។
9
ខ្ញុំក៏ទៅទិសខាងជើង ជាកន្លែងដែលព្រះធ្វើការ តែខ្ញុំមិនអាចឃើញព្រះអង្គទេ ហើយនៅទិសខាងត្បូង ជាកន្លែងដែលព្រះអង្គពួនដើម្បីកុំឲ្យខ្ញុំរកព្រះអង្គឃើញ។
10
ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។
11
ជើងខ្ញុំបានដើរជាប់តាមជំហានព្រះអង្គ ខ្ញុំបានកាន់តាមផ្លូវព្រះអង្គ ឥតងាកបែរទៅខាងណាឡើយ។
12
ខ្ញុំមិនដែលគេចចេញពីបទបញ្ជា នៃព្រះរឹមរបស់ព្រះអង្គទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូល នៃព្រះឧស្ឋរបស់ព្រះអង្គ ជាជាងអាហារដែលខ្ញុំត្រូវការផង។
13
ប៉ុន្តែ ព្រះអង្គមានគំនិតតែមួយ តើអ្នកណានឹងបំផ្លាស់បំប្រែ ព្រះហឫទ័យព្រះអង្គបាន? ការអ្វីដែលព្រះអង្គចង់ធ្វើ ព្រះអង្គក៏ធ្វើ។
14
ដ្បិតព្រះអង្គធ្វើសម្រេចសេចក្ដី ដែលបានតម្រូវទុកសម្រាប់ខ្ញុំ ហើយមានសេចក្ដីយ៉ាងនោះជាច្រើនផងដែរ។
15
ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះព្រះអង្គ ពេលខ្ញុំនឹកគិតពីព្រះអង្គ នោះខ្ញុំខ្លាចព្រះអង្គណាស់។
16
ដ្បិតព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំស្រយុតចិត្ត ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គបានធ្វើឲ្យខ្ញុំស្ញែងខ្លាច។
17
ក៏ប៉ុន្តែ ខ្ញុំមិនបាននៅស្ងៀម ដោយព្រោះសេចក្ដីងងឹត ហើយក៏គ្របមុខដោយព្រោះភាពអន្ធការ។