ជំពូក ២១
1
ក្រោយមកលោកយ៉ូប ឆ្លើយដោយនិយាយថា
2
«សូមស្តាប់ពាក្យខ្ញុំឲ្យបានច្បាស់ ហើយយកពាក្យនេះកម្សាន្តចិត្ត ជំនួសពាក្យអ្នកវិញ។
3
សូមតាមខ្ញុំឲ្យទាន់ នោះខ្ញុំនឹងនិយាយ បន្ទាប់ពីខ្ញុំបាននិយាយ ចាំចំអកទៀតចុះ។
4
ដ្បិតសម្រាប់ខ្ញុំ គឺជាការមិនសុខចិត្តជាមួយមនុស្សឬ? ហេតុអ្វីបានជាខ្ញុំមិនអាចទ្រាំបាននោះ?
5
សូមសម្លឹងមកខ្ញុំដោយភ្ញាក់ផ្អើល ហើយយកដៃមកបិទមាត់អ្នកផង។
6
ពេលខ្ញុំគិតអំពីការឈឺចាប់របស់ខ្ញុំ គឺខ្ញុំវេទនាហើយភ័យខ្លាច និងញ័ររាង្គកាយផងដែរ។
7
តើហេតុអ្វីបានជាមនុស្សអាក្រក់បន្តរស់នៅ រហូតដល់ចាស់ ហើយរឹងមាំនៅក្នុងអំណាចឬ?
8
ពូជពង្សរបស់ក៏បានតាំងទីរឹងមាំជាមួយពួកគេដោយតាមខ្សែរដែរ ហើយកូនចៅក៏បានចំរើនឡើង នៅចំពោះភ្នែករបស់គេដែរ។
9
ផ្ទះរបស់ពួកគេបានរួចផុតពីការភ័យខ្លាច ម្យ៉ាងមួយទៀត ពួកគេរូចផុតពីរំពាត់របស់ព្រះជាម្ចាស់ដែរ។
10
គោឈ្មោលរបស់គេជាន់មេឥតខាន គោញីក៏បង្កើតកូនឥតបានរលូតដែរ។
11
គេឲ្យកូនតូចៗរបស់គេ ចេញទៅដូចជាហ្វូងចៀម ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង។
12
ពួកគេ រាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ។
13
ពួកគេបានចំណាយមួយថ្ងៃជាមួយទ្រព្យសម្បត្តិ ហើយគេបានធ្លាក់ទៅក្នុងស្ថាននរកដោយស្ងាត់ៗ។
14
ពួកគេនិយាយទៅព្រះជាម្ចាស់ថា សូមចេញពីយើងទៅពីព្រោះយើងមិនចង់បានចំណេះដឹងពីព្រះអង្គទេ។
15
តើព្រះចេស្តារ្យគឺជាអ្វី? ហេតុអ្វីបានជាយើងត្រូវថ្វាយបង្គំព្រះអង្គ? តើយើងបានអ្វីមកវិញបើយើងអធិស្ឋានរកព្រះអង្គ។
16
មើល! តើទ្រព្យទាំងនោះដែលនៅក្នុងដៃទេឬអី? ខ្ញុំគ្មានអ្វីត្រូវធ្វើជាមួយនឹងយោបល់ របស់មនុស្សអាក្រកនោះទេ។
17
តើប៉ុន្មានដងដែលចង្កៀងរបស់មនុស្សអាក្រក់ បានរលត់ទៅ ឬគ្រោះមហន្តរាយរបស់ពួកគេបានធ្លាក់មកលើគេនោះ? តើប៉ុន្មានដងដែលបានកើតឡើង គឺព្រះជាម្ចាស់បាននាំភាពទុក្ខសោក មកកាន់ពួកគេជាមួយសេចក្តីក្រោធនោះ?
18
តើប៉ុន្មានដង ដែលគេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅនោះ?
19
អ្នកថា ព្រះជាម្ចាស់បានប្រមូលទុកអំពើទុច្ចរិត របស់មនុស្សសម្រាប់កូនចៅរបស់គេ តែសូមព្រះដាក់ទោសដល់ពួកគេនោះវិញ ដើម្បីឲ្យគេដឹងខ្លួន។
20
ត្រូវឲ្យភ្នែករបស់អ្នកនោះ ឃើញសេចក្ដីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្ដីក្រោធរបស់ព្រះ ដ៏មានគ្រប់ព្រះចេស្តាផង។
21
តើគេខ្វល់អ្វីដល់ពួកវង្សរបស់ខ្លួន ដែលនៅជំនាន់ក្រោយ បើកាលណាចំនួនខែនៃជីវិតគេ បានផុតទៅហើយនោះ?
22
តើមានអ្នកណាបង្រៀនចំណេះដល់ព្រះជាម្ចាស់បាន ឃើញហើយថា គឺព្រះអង្គហើយ ដែលជំនុំជម្រះទាំងពួកអ្នកធំៗផង។
23
អ្នកខ្លះរស់នៅយ៉ាងស្រណុក មានសេចក្ដីសុខ ក៏ស្លាប់បាត់ទៅ ក្នុងកាលដែលនៅមានកម្លាំងពេញប្រាណ។
24
រូបកាយរបស់គេពេញទៅដោយទឹកដោះគោ ជាកញ្ចាក់ នៃឆ្អឹងរបស់គាត់ ហើសម្នើមធ្វើឲ្យធ្វើឲ្យមានសុខភាពល្អ។
25
អ្នកខ្លះទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង មិនដែលស្គាល់បទពិសោធន៍នៃសេចក្ដីល្អឡើយ។
26
ពួកគេដេកទៅក្នុងធូលីដី ហើយក៏មានដង្កូវចោះគេដូចគ្នា។
27
មើល! ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់អ្វីដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ។
28
ដ្បិតអ្នករាល់គ្នានិយាយថា តើផ្ទះរបស់អ្នកធំនៅឯណាពេលនេះ? តើទីលំនៅរបស់មនុស្សអាក្រក់នៅទីណាដែរ?
29
តើអ្នករាល់គ្នាមិនបានសួរ ពួកអ្នកដំណើរទេឬអី? តើមិនបានស្គាល់គោលគំនិតរបស់គេដែលចង់ប្រាប់ទេ
30
គឺថា មនុស្សអាក្រក់ ត្រូវបម្រុងទុកដល់ថ្ងៃអន្តរាយ ហើយគេត្រូវនាំចេញទៅនៅថ្ងៃនៃសេចក្ដីក្រោធនោះទេ?
31
តើអ្នកណា នឹងដាក់ទោសដល់ផ្លួវរបស់មនុស្សអាក្រក់ នៅចំពោះមុខគេ? តើអ្នកណានឹងសងគេ តាមការដែលគេបានប្រព្រឹត្ត?
32
ប៉ុន្តែ នឹងត្រូវសែងគេនាំយកទៅឯទីបញ្ចុះសព្វ ហើយនឹងមានមនុស្សចាំយាមផ្នូរដែរ។
33
គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ ហើយមនុស្សទាំងអស់នឹងទៅតាមគេ ដូចជាមានមនុស្សឥតគណនា បានទៅមុខគេដែរ។
34
តើអ្នករាល់គ្នាយកសេចក្ដីឥតប្រយោជន៍ មកកម្សាន្តចិត្តខ្ញុំធ្វើអី ចម្លើយរបស់អ្នករាល់គ្នាសុទ្ធតែកុហក?»