ជំពូក ១៥
1
អេលីផាស ជនជាតិថេម៉ាន ឆ្លើយថា៖
2
«តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងបែបឥតប្រយោជន៍ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬ?
3
តើគួរនឹងជជែកដោយសម្ដីឥតតម្លៃ ឬដោយពាក្យអធិប្បាយ ដែលបង្កើតសេចក្ដីល្អមិនបានឬ?
4
អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះជាម្ចាស់ ហើយនិងការសញ្ជឹងគិតដល់ព្រះអង្គផង
5
ដ្បិតសេចក្ដីអាក្រក់របស់អ្នកបង្រៀន ឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសម្ដី របស់មនុស្សអាក្រក់។
6
គឺមាត់របស់អ្នកដាក់ទោសដល់ខ្លួនឯង មិនមែនជាខ្ញុំទេ បបូរមាត់របស់អ្នក ធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នកដែរ។
7
តើអ្នកជាមនុស្សដំបូងដែលកើតមកឬ? តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ?
8
តើអ្នកបានឮសេចក្ដីប្រឹក្សាដ៏កំបាំងរបស់ព្រះជាម្ចាស់ឬ? តើអ្នកស្មានថា មានតែខ្លួនអ្នកមួយទេ ដែលមានប្រាជ្ញា?
9
តើអ្នកចេះអ្វីដែលពួកយើងមិនចេះ? តើអ្នកយល់អ្វីដែលពួកយើងមិនបានយល់នោះ?
10
ចំណែក យើងមានទាំងមនុស្សក្បាលសក់ស្កូវ និងមនុស្សអាយុច្រើនដែលចាស់ជាងឪពុករបស់អ្នកទៅទៀត។
11
តើអ្នកបានចាត់ទុកការលួងចិត្តរបស់ព្រះជាម្ចាស់ថាតូចតាចពេក ឬជាពាក្យផ្អែមទនភ្លន់សម្រាប់អ្នកឬ?
12
ហេតុអ្វីបានជាចិត្តរបស់អ្នក នាំយកអ្នកទៅអញ្ចឹង? ហើយមិចភ្នែកដូច្នេះ
13
ហេតុអ្វីបានជាអ្នកបំបែរចិត្តទៅទាស់នឹងព្រះជាម្ចាស់ ហើយបញ្ចេញពាក្យយ៉ាងនេះ ពីមាត់របស់អ្នកមក?
14
តើមនុស្សជាអ្វីដែលអាចបានបរិសុទ្ធ? តើមនុស្សកើតមកពីមនុស្សស្រី អាចសុចរិតម្ដេចបាន?
15
មើល! ព្រះជាម្ចាស់មិនទុកចិត្ត នឹងពួកបរិសុទ្ធរបស់ព្រះអង្គ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ
16
នៅព្រះនេត្ររបស់ព្រះអង្គដែរ ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក
ជាអ្នកដែលផឹកសេចក្ដីអាក្រក់ដូចជាទឹក!
17
ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹង ចូរស្តាប់ចុះ ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដី
ដែលខ្ញុំបានឃើញហើយ
18
គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីបុព្វបុរសគេ ឥតលាក់ទុកឡើយ
19
ជាពួកតែមួយដែលបានគ្រប់គ្រងទឹកដី ឥតមានជនជាតិដទៃណា ចូលមកក្នុងពួកគេឡើយ។
20
គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់មួយជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុក សម្រាប់មនុស្សគំហកកំហែង។
21
មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចម្រើន នោះមេបំផ្លាញនឹងមកលើគេ។
22
គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ ហើយដាវនៅរង់ចាំគេដែរ។
23
គេដើរចេញទៅទីនេះផង ដើម្បីរកអាហារបរិភោគទាំងនិយាយថា «តើនៅឯណា?» គេដឹងប្រាកដថា វេលាលំបាកជិតមកដល់គេហើយ។
24
ទុក្ខលំបាក និងសេចក្ដីចង្អៀតចិត្តមកបំភ័យពួកគេ ហើយយកឈ្នះគេ ដូចជាស្តេចដែលត្រៀមជាស្រេចសម្រាប់ច្បាំង។
25
ពីព្រោះពួកគេបានលូកដៃទៅទាស់នឹងព្រះជាម្ចាស់ ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ នៅចំពោះព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាដែរ
26
ពួកមនុស្សអាក្រក់បានរត់ទៅទាស់នឹងព្រះអង្គ ហើយមានខែលបាំងយ៉ាងក្រាស់។
27
ជាការពិតណាស់ ទោះបីមុខរបស់ពួកគេបាំងទៅដោយសាច់ធាត់ពេញ ហើយបានឡើងសាច់ចង្កេះផង
28
ពួកគេអាស្រ័យនៅក្នុងទីក្រុងស្ងាត់ឈឹង ក្នុងផ្ទះឥតមានមនុស្សនៅ ដែលហៀបនឹងរលំហើយ។
29
គេនឹងមិនអាចទៅជាអ្នកមានទេ ហើយទ្រព្យសម្បត្តិគេក៏មិនគង់នៅដែរ នឹងមិនចម្រុងចម្រើននៅលើផែនដីដែរ។
30
គេនឹងមិនអាចចេញពីទីងងឹតនោះបានទេ អណ្ដាតភ្លើងនឹងធ្វើឲ្យដើមស្វិតក្រៀម ដោយសារខ្យល់នៃព្រះជាម្ចាស់គេនឹងផាត់ទៅបាត់ដែរ។
31
កុំឲ្យគេបញ្ឆោតខ្លួន ដោយទុកចិត្តនឹងការឥតប្រយោជន៍ឡើយ ដ្បិតសេចក្ដីនោះ គឺជារង្វាន់ដល់ពួកគេវិញ។
32
ការនោះនឹងបានសម្រេច មុនពេលស្លាប់របស់ពួកគេ ហើយមែករបស់គេនឹងមិនខៀវស្រស់ទៀតទេ។
33
គេនឹងរលាស់ជម្រុះផ្លែខ្ចីរបស់ខ្លួនអស់ទៅ ដូចជាដើមទំពាំងបាយជូរ ហើយនឹងឲ្យផ្កាខ្លួនជ្រុះចុះ ដូចជាដើមអូលីវដែរ។
34
ដ្បិតពួកមនុស្សទមិឡល្មើស នឹងមិនអាចកើតផលបានោះទេ ហើយភ្លើងនឹងឆេះបន្សុសទីលំនៅរបស់ពួកគេដែរ។
35
ពួកគេមានគភ៌បង្កើតជាសេចក្ដីអាក្រក់ ហើយក៏សម្រាលចេញមកជាអំពើទុច្ចរិត និងការបោកប្រាស់»។