ជំពូក ១៤
1
មនុស្សដែលកើតពីស្រី្តមក សុទ្ធតែមានអាយុខ្លី ហើយក៏មានសេចក្ដីទុក្ខលំបាក។
2
មនុស្សចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរដែរ។
3
តើព្រះអង្គបានទតឃើញការទាំងនេះទេ? តើព្រះអង្គនឹងនាំទូលទូលបង្គំចូលទៅក្នុងទីជំនុំជម្រះរបស់ព្រះអង្គឬអី?
4
តើអ្នកណាអាចនឹងដកយករបស់ស្អាត ចេញពីរបស់ស្មោកគ្រោកបាន? គ្មានអ្នកណាធ្វើទេ។
5
ថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច។ ហើយចំនួនខែនៃជីវិតរបស់គេ គឺនៅជាមួយនឹងព្រះអង្គហើយ ព្រះអង្គបានដាក់ព្រំខណ្ខ មិនឲ្យគេឆ្លងផុតឡើយ។
6
សូមបែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានសម្រាក ហើយគេនឹងរីករាយជាមួយថ្ងៃរបស់ខ្លួន ដូចជាកូនឈ្នួលផង។
7
នឹងមានសង្ឃឹមដល់ដើមឈើ ប្រសិនបើវាត្រូវរលំចុះមក ហើយវានឹងអាចពន្លកមកវិញ គឺវាមិនខ្វះពន្លកចេញពីគល់ទេ។
8
ហើយទោះបើឫសបានទៅជាចាស់នៅក្នុងដី ហើយគល់របស់វាក៏ងាប់នៅក្នុងដីដែរ
9
ប៉ុន្តែទោះបី មានទឹកក្លិនស្អុយក៏ដោយ វានៅតែបែកមែកដូចជាដើមថ្មីវិញ។
10
ប៉ុន្តែមនុស្សស្លាប់វិញ គឺត្រឡប់ទៅជាខ្សោយ ហើយនិងឈប់ដកដង្ហើម ក្រោយពីនេះតើមនុស្សនឹងទៅទីណា?
11
ដូចជាទឹកបឹងដែលស្រកចុះ ហើយទឹកទន្លេក៏ហូរទៅ ហើយរីងស្ងួតដែរ
12
ដូច្នេះមនុស្សក៏ដេក ហើយមិនក្រោកឡើងយ៉ាងនោះដែរ។ រហូតដល់ផ្ទៃមេឃសូន្យបាត់ទៅ ពួកគេនឹងមិនភ្ញាក់ឡើងពីការដេកលក់របស់ពួកគេឡើយវិញ។
13
ព្រះអង្គបានលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ពីទុក្ខលំបាកផ្សេងៗ ហើយរក្សាទូលបង្គំនៅកន្លែងសម្ងាត់ រហូតដល់សេចក្ដីក្រោធរបស់ព្រះអង្គកន្លងបាត់ទៅ ហើយតម្រូវឲ្យមានពេលកំណត់ដល់ទូលបង្គំ ហើយនឹកចាំពីទូលបង្គំផង!
14
បើមនុស្សស្លាប់ទៅ តើនឹងមានជីវិត រស់ឡើងវិញម្ដងទៀតទេ? បើមាន ទូលបង្គំនឹងរង់ចាំអស់រវាង សង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំបានមកដល់។
15
ព្រះអង្គនឹងហៅ ហើយទូលបង្គំនឹងតបឆ្លើយ។ ព្រះអង្គនឹងមានបំណងព្រះហឫទ័យ ដល់ស្នាដៃដែលព្រះអង្គបានធ្វើ។
16
ដ្បិតយ៉ាងនោះ ព្រះអង្គនឹងមិនរាប់ អស់ទាំងជំហានរបស់ទូលបង្គំទេ ហើយក៏មិនពិនិត្យមើលអស់ទាំងអំពើបាប របស់ទូលបង្គំដែរ។
17
អំពើរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក ហើយព្រះអង្គបិទភ្ជាប់អំពើអាក្រក់ របស់ទូលបង្គំផង។
18
ប៉ុន្តែ ទោះភ្នំដែលរលុះបាក់ចុះ នោះត្រូវខ្ទេចខ្ទីអស់ ហើយថ្មត្រូវខ្ចាត់ចេញពីកន្លែងទៅដែរ
19
ទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចម្រោះផែនដីដែរ។ គឺយ៉ាងនោះដែលព្រះអង្គបំផ្លាញ សេចក្ដីសង្ឃឹមរបស់មនុស្សផងដែរ។
20
ព្រះអង្គវាយផ្តួលពួកគេជានិច្ច ហើយគេស្លាប់ទៅដែរ ព្រះអង្គបានផ្តូរមុខមាត់របស់ពួកគេ ហើយកម្ចាត់គេឲ្យស្លាប់ទៅ។
21
ប្រសិនបើកូនចៅរបស់គេមានស្មោះត្រង់ ហើយមិនដឹងពីការនេះ និងត្រូវបន្ទាបខ្លួនចុះ នោះពួកគេនឹងបានឃើញវាទេ។
22
គេដឹងតែឈឺចាប់លើខ្លួនគេ ហើយមានសេចក្ដីទុក្ខព្រួយតែក្នុងចិត្តខ្លួនឯងដែរ។