ជំពូក ១១
1
លោកសូផារ ជាជនជាតិណាអាម៉ា ឆ្លើយឡើងថា៖
2
«តើយើងគួរនៅស្ងៀម មិនតបនឹងពាក្យជាចំលើយឬ? តើសម្ដីរបស់អ្នកពូកែវោហារ អាចនឹងជឿបានទេ? ពាក្យព្រោកប្រាជ្ញរបស់លោក អាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឬ?
3
ពេលលោកមើលងាយការបង្រៀនរបស់យើង តើមិនធ្វើឲ្យលោកអាម៉ាស់មុខទេឬអី?
4
ដ្បិតលោកបានទូលទៅព្រះជាម្ចាស់ថា សេចក្តីជំនឿទូលបង្គំគឺបរិសុទ្ធ ក៏គ្មានកំហុសនៅចំពោះព្រះជាម្ចាស់ដែរ។
5
ប៉ុន្តែព្រះជាម្ចាស់បានមានបន្ទូល ដើម្បីទាស់ជាមួយនឹងទូលបង្គំ សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំង នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ដ្បិតព្រះអង្គពេញដោយប្រាជ្ញាដ៏អស្ចារ្យ។
6
លោកនឹងដឹងថា ព្រះជាម្ចាស់ចង់បានអ្នក ច្រើនជាងអ្នកចង់បានខ្លួនឯងទៀត។
7
តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ? តើលោកជ្រាបពីឫទ្ធានុភាពឥតខ្ចោះទេ?
8
បញ្ហានោះគឺធំ ហើយខ្ពស់ជាងផ្ទៃមេឃ តើខ្ញុំអាចធ្វើអ្វីបាន? គឺវាជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ទៀត តើខ្ញុំអាចដឹងអ្វី?
9
វាវែងជាងផែនដីទៅទៀត ហើយក៏ធំជាងសមុទ្រផង។
10
បើព្រះអង្គយាងកាត់ទៅ ហើយកោះឃុំអ្នកណា ព្រមទាំងហៅប្រជុំជំនុំជម្រះ តើអ្នកណាអាចនឹងឃាត់ព្រះអង្គបាន?
11
ដ្បិតព្រះអង្គស្គាល់មនុស្សកំភូត ព្រះអង្គក៏ឃើញអំពើទុច្ចរិត តើព្រះអង្គមិនចាំពីរឿងនេះទេឬ?
12
ប៉ុន្តែមនុស្សល្ងីល្ងើនឹងមិនមានយោបល់សោះ លុះត្រាតែសត្វលាព្រៃកើតមកជាមនុស្ស។
13
ប៉ុន្តែលោកគួរ តាំងចិត្តត្រឹមត្រូវឡើង ហើយលើកដៃរបស់លោកទៅរកព្រះជាម្ចាស់
14
ព្រមទាំងបោះបង់សេចក្ដីអាក្រក់ ដែលនៅដៃរបស់លោកចេញ ប៉ុន្តែក្រោយមកលោកមិនដាក់ឲ្យមានអំពើទុច្ចរិតណា នៅក្នុងទីលំនៅរបស់លោកនោះឡើយ។
15
ប្រាកដជាលោកនឹងងើបមុខឡើង ឥតមានប្រឡាក់ភាពអាម៉ាស់ទេ លោកនឹងបានមាំមួនឥតភ័យខ្លាចអ្វីឡើយ។
16
ដ្បិតអ្នកនឹងភ្លេចសេចក្ដីវេទនារបស់អ្នកទៅ លោកនឹងនឹកចាំពីសេចក្ដីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ។
17
ជីវិតរបស់លោកនឹងបានភ្លឺថ្លាជាងពេលថ្ងៃត្រង់ ប្រសិនបើមានសេចក្ដីងងឹត នោះនឹងបានដូចជាពេលព្រឹកវិញ។
18
លោកនឹងមិនបារម្ភអ្វីសោះឡើយ ព្រោះលោកមានសង្ឃឹម។លោកលែងអាម៉ាស់ ហើយលោកនឹងសម្រាន្ដយ៉ាងសុខស្រួល។
19
ពេលលោកសម្រាក គ្មាននរណាមករំខានលោកឡើយមនុស្សជាច្រើននឹងកោតសរសើរលោក។
20
ប៉ុន្តែ ភ្នែករបស់ពួកមនុស្សអាក្រក់វិញ នឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្ដីសង្ឃឹមរបស់គេ នឹងបានជាសេចក្ដីស្លាប់នោះ»។