ជំពូក ៩

1 បន្ទាប់មក ព្រះជាម្ចាស់បានប្រទានពរដល់លោកណូអេ និងកូនប្រុសៗរបស់គាត់ ដោយមានបន្ទូលទៅពួកគេថា៖ «ចូរបង្កើតផល ឲ្យបានចម្រើនឡើងបានពេញផែនដី។ 2 សត្វដែលរស់នៅលើផែនដី ទាំងសត្វបក្សាបក្សីនៅលើមេឃ និងអ្វីៗដែលនៅក្រោមដី ហើយនិងត្រីសមុទ្រទាំងអស់នឹងភ័យខ្លាចអ្នករាល់គ្នា។ យើងនឹងប្រគល់ពួកគេនៅក្នុងកណ្តាប់ដៃអ្នករាល់គ្នា។ 3 អ្វីៗទាំងអស់ដែលធ្វើចលនា ដែលមានជីវិតនឹងត្រូវធ្វើជាអាហារដល់អ្នករាល់គ្នា។ យើងឲ្យអ្វីៗទាំងអស់នេះដល់អ្នករាល់គ្នា ដូចយើងបានឲ្យតិណជាតិទាំងឡាយដល់អ្នករាល់គ្នាដែរ។ 4 ប៉ុន្តែ អ្នកមិនត្រូវហូបសាច់ដែលមានជីវិតនៅក្នុងវាទេ នោះឈាមដែលនៅក្នុងវានោះឯង។ 5 ដោយព្រោះឈាមរបស់អ្នក មានជីវិតនៅក្នុងឈាមរបស់អ្នកនោះ យើងនឹងទាមទារឲ្យបង់ថ្លៃវិញ។ ពីគ្រប់ទាំងសត្វណាដែលបង្ហូរឈាមអ្នក យើងនឹងទាមទារមកវិញ។ ហើយបើដៃរបស់មនុស្សណាម្នាក់ គឺដៃដែលរបស់អ្នកដែលបានសម្លាប់បងប្អូនរបស់គេ យើងនឹងទាមទារស្របទៅតាមជីវិតរបស់អ្នកនោះវិញ។ 6 អស់អ្នកដែលណាដែលបង្ហូរឈាមមនុស្ស អ្នកនោះនឹងត្រូវស្លាប់ដែរ ដ្បិត គេគឺជារូបភាពរបស់ព្រះជាម្ចាស់ គឺព្រះអង្គបានបង្កើតគេមក។ 7 អ្នករាល់គ្នាក៏ដូចគ្នាដែរ ចូរបង្កើតផល ហើយបានចម្រើនឡើង នៅពាសពេញផែនដី និងបានចម្រុងចម្រើនឡើង។ 8 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកណូអេ និងកូនប្រុសៗដែលនៅជាមួយគាត់ថា ដោយបន្ទូលថា៖ 9 «រីឯយើងវិញ ចូរស្តាប់! យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ្នករាល់គ្នា និងពូជពង្សរបស់អ្នកដែលនៅបន្ទាប់ពីអ្នករាល់គ្នា 10 ព្រមទាំងតាំងជាមួយនឹងសត្តនិករមានជីវិតទាំងឡាយដែលនៅជាមួយអ្នក ពីអ្វីៗទាំងអស់ដែលចេញពីទូកមក និងជាមួយនឹងសត្តនិករទាំងអស់ដែលនៅផែនដី។ 11 យើងតាំងសម្ពន្ធមេត្រីជាមួយនឹងអ្នករាល់គ្នាថា យើងនឹងមិនបំផ្លាញជីវិតទាំងអស់ដោយសារទឹកជំនន់ទៀតទេ។ នឹងមិនមានទឹកជំនន់បំផ្លាញផែនដីទៀតទេ»។ 12 ព្រះជាម្ចាស់មានបន្ទូលថា៖ «នេះគឺជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីដែលយើងបានតាំងរវាងយើង និងអ្នករាល់គ្នា ព្រមទាំងសត្តនិករដែលមានជីវិតទាំងឡាយដែលនៅជាមួយអ្នករាល់គ្នា នៅគ្រប់ជំនាន់តរៀងទៅ។ 13 យើងបានដាក់ឥន្ធ‌ធនូ​នៅលើពពក ហើយវាជាទីសម្គាល់នៃសម្ពន្ធមេត្រីរវាងយើង និងផែនដី។ 14 វានឹងកើតឡើងនៅពេលយើងដាក់ពពកនៅលើផែនដី ហើយនឹងឃើញឥន្ធ‌ធនូ​នៅលើពពកនោះ 15 ពេលនោះ យើងនឹងរំលឹកខ្លួនយើងពីសម្ពន្ធមេត្រីរបស់យើង ដែលបានតាំងរវាងយើង និងអ្នករាល់គ្នា ហើយនិងសត្តនិករដែលមានជីវិតទាំងឡាយ។ ទឹកនឹងមិនត្រឡប់ទៅជាទឹកជំនន់បំផ្លាញជីវិតរបស់មនុស្សទៀតទេ។ 16 ឥន្ធ‌ធនូ​នឹងនៅលើពពក ហើយយើងនឹងឃើញវា ដើម្បីរំលឹកពីសម្ពន្ធមេត្រីដ៏នូវអស់កល្ប រវាងព្រះជាម្ចាស់ និងសត្តនិករដែលមានជីវិតទាំងឡាយ ដែលនៅលើផែនដី។ 17 នៅពេលព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកណូអេថា៖ «នេះគឺជាទីសម្គាល់នៃសម្ពន្ធមេត្រីដែលយើងបានតាំងរវាងយើង និងគ្រប់ទាំងជីវិតដែលនៅរស់នៅលើផែនដីទាំងមូល»។ 18 កូនប្រុសៗរបស់លោកណូអេដែលបានចេញពីទូកមកមានឈ្មោះដូចជា សិម ហាំ និង​យ៉ាផេត។ លោកហាំជាឪពុករបស់កាណាន។ 19 នេះគឺជាកូនប្រុសៗទាំងបីរបស់លោកណូអេ ហើយកូនចៅទាំងនេះហើយ បានបានចេញទៅពាសពេញពិភពលោកទាំងមូល។ 20 លោកណូអេបានចាប់ផ្តើមធ្វើស្រែចម្ការ​ ហើយគាត់បានដាំដើមទំពាំងបាយជូរ។ 21 គាត់បានផឹកស្រាខ្លះ ហើយបានស្រវឹង។ គាត់ដេកអាក្រាតនៅក្នុងរោងរបស់គាត់។ 22 លោកហាំជាឪពុករបស់លោកកាណាន បានឃើញភាពអាក្រាតរបស់ឪពុកគាត់ ហើយបានប្រាប់ដល់បងទាំងពីរនាក់ដែលនៅខាងក្រៅ។ 23 ដូច្នេះ លោកសិម និង​លោកយ៉ាផេតបានយកសំពត់មួយ ហើយដាក់វាគ្របនៅលើស្មារបស់ពួកគេ ហើយដើរថយក្រោយ ហើយបានគ្របបាំងភាពអាម៉ាសឪពុករបស់ពួកគេ។ ពួកគេបានបានបែរភ្នែកទៅកន្លែងផ្សេង ដើម្បីកុំឲ្យពួកគេបានឃើញភាពអាក្រាតរបស់ឪពុកពួកគេឡើយ។ 24 នៅពេលលោកណូអេភ្ញាក់ឡើងពីភាពស្រវឹងរបស់គាត់ គាត់បានដឹងពីអ្វីដែលកូនប្រុសពៅរបស់គាត់បានធ្វើចំពោះគាត់។ ដូច្នេះ 25 គាត់បាននិយាយថា៖ «កាណានត្រូវបណ្តាសាហើយ។ សូមឲ្យវាបានក្លាយជាអ្នកបម្រើ អ្នកបម្រើរបស់បងៗរបស់វា»។ 26 គាត់និយាយថា៖ «ព្រះអម្ចាស់អើយ និងជាព្រះជាម្ចាស់របស់លោកសិមអើយ សូមឲ្យព្រះអង្គបានប្រកបដោយព្រះពរ ហើយសូមឲ្យកាណានបានក្លាយជាអ្នកបម្រើរបស់គាត់។ 27 សូមព្រះជាម្ចាស់ពង្រីកទឹកដីរបស់លោកយ៉ាផេត ហើយឲ្យគាត់បានធ្វើផ្ទះនៅក្នុងរោងរបស់លោកសិម។ សូមឲ្យកាណានបានក្លាយជាអ្នកបម្រើវិញ»។ 28 បន្ទាប់ពីទឹកជំនន់រួចហើយ លោកណូអេរស់បានមួយរយហាសិបឆ្នាំទៀត។ 29 លោកណូអេរស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ ហើយបន្ទាប់មក គាត់ក៏ស្លាប់ទៅ។