ជំពូក ១០

1 នេះគឺជាពូជពង្សកូនៗរបស់លោកណូអេ មានសិម ហាំ និងយ៉ាផេត។ ក្រោយពីទឹកជំនន់ ពួកគេបានបង្កើតកូនទាំងនេះ។ 2 កូនប្រុសៗរបស់លោកយ៉ាផេត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និង​ទីរ៉ាស។ 3 កូនប្រុសៗរបស់លោកកូមើរគឺអ័ស‌ក្នាស រីផាត និង​តូការ‌ម៉ា។ 4 កូនប្រុសៗរបស់លោកយ៉ាវ៉ានគឺអេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម។ 5 ពីមនុស្សដែលរស់នៅតាមមាត់សមុទ្រនេះហើយដែលបានបែកខ្ញែក ហើយចេញទៅក្នុងទឹកដីរបស់ពួកគេ ពួកគេមានភាសារៀងៗខ្លួន ទៅតាមអំបូរ និងប្រជាជាតិរៀងខ្លួន។ 6 កូនប្រុសៗរបស់លោកហាំគឺគូស មីសរ៉ែម ពូថ និង​កាណាន។ 7 កូនប្រុសៗរបស់គូសគឺ​សេបា ហាវី‌ឡា សាប‌តា រ៉ា‌ម៉ា និង​សាប‌តិកា។ កូនប្រុសៗរបស់លោករ៉ាម៉ាគឺ​សេបា និង​ដេដាន់។ 8 លោកគូសជាឪពុករបស់លោក​នីមរ៉ូដ ​លោក​នីមរ៉ូដ​នេះហើយ​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែនដី។ 9 លោកគឺជាអ្នកប្រម៉ាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះអម្ចាស់។ ហេតុនេះហើយបានជាមានពាក្យថា «លោកនីមរ៉ូដ គឺជាអ្នកប្រម៉ាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះអម្ចាស់»។ 10 អាណាចក្រទីមួយរបស់លោកគឺបាបិល អេរេក អាកាឌ និង​កាលនេ ជា​ទី​ក្រុង​ដែល​នៅ​ទឹកដីស៊ីណើរ។ 11 ក្រៅពីទឹកដីទាំងនោះ លោកបានទៅទឹកដីអាសស៊ើរ ហើយបានសង់ក្រុង​នីនីវេ ក្រុង​រេហូ‌បុត ក្រុង​កាឡាស 12 និង​ក្រុង​រេសែន​ដែល​ជា​ក្រុង​មួយ​​នៅ​ចន្លោះ​ក្រុង​នីនីវេ និង​ក្រុង​កាឡាស។ វាជាទីក្រុងដ៏ធំមួយ។ 13 លោកមីសរ៉ែម​បង្កើត​ជន‌ជាតិ​លូឌ ជន‌ជាតិ​អណា‌មីម ជន‌ជាតិ​លេហា‌ប៊ីម ជន‌ជាតិ​ណាប់‌ធូហ៊ីម។ 14 ជន‌ជាតិ​ប៉ាទ្រូ‌ស៊ីម ជន‌ជាតិ​កាស‌លូហ៊ីម (ដែល​ជា​ដូនតា​របស់​ជន‌ជាតិ​ភីលីស្ទីន) និង​ជន‌ជាតិ​កាប់‌ថោរីម។ 15 លោក​កាណាន​បង្កើត​បាន​ស៊ីដូន ជា​កូន​ច្បងរបស់គាត់ និង​ហេត 16 ព្រម​ទាំង​ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​គើកា‌ស៊ី 17 ជន‌ជាតិ​ហេវី ជន‌ជាតិ​អើគី ជន‌ជាតិ​ស៊ីនី 18 ជន‌ជាតិ​អើវ៉ា‌ឌីតសេម៉ារីត ជន‌ជាតិ​សេម៉ារី ជន‌ជាតិ​ហាម៉ា‌ធីតផងដែរ។ ហើយក្រោយមកអំបូរកាណានបានបែកខ្ញែកគ្នា។ 19 ព្រំប្រទល់ទឹកដីជនជាតិកាណានចាប់ពី​ក្រុង​ស៊ីដូន ឆ្ពោះទៅ​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេ‌បោម និង​រហូត​ទៅ​ដល់​ក្រុង​ឡាសាថែមទៀតផង។ 20 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកហាំ និងអំបូររបស់ពួកគេ តាមភាសារបស់ពួកគេ នៅក្នុងទឹកដីរបស់ពួកគេ និងនៅក្នុងប្រទេសរបស់ពួកគេដែរ។ 21 លោកសិមជាបងប្រុសច្បងរបស់លោកយ៉ផេតក៏មានកូនប្រុសៗផងដែរ។ លោកសិមជាបុព្វបុរសរបស់មនុស្សទាំងអស់របស់ជន‌ជាតិ​ហេប៊ើរ។ 22 ​កូនប្រុសៗរបស់លោក​សិម​គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក សាឌ‌លូឌ និង​អើរ៉ាម។ 23 កូនប្រុសៗរបស់លោកអើរ៉ាមគឺ អ៊ូស ហ៊ូល កេធើរ និង​ម៉ាស។ 24 លោកអើប៉ាក‌សាឌ​ជាឪពុករបស់​សេឡា ហើយ​សេឡា​ជាឪពុករបស់ហេប៊ើរ។ 25 លោកហេប៊ើរមាន​កូន​ប្រុស​ពីរ​នាក់។ កូនប្រុសមួយឈ្មោះ​ផា‌ឡេក ដ្បិត​ នៅ​ជំនាន់​នោះ មនុស្ស​នៅ​លើ​ផែនដី​បាន​បែក‌ខ្ញែក​គ្នា។ ប្អូន​របស់​គាត់​ឈ្មោះ យ៉ុក‌ថាន។ 26 លោកយ៉ុក‌ថានជាឪពុករបស់​អាល់ម៉ូ‌ដាដ សេ‌ឡេប ហាសារ‌ម៉ាវ៉េត យេរ៉ា 27 ហាដូ‌រ៉ាម អ៊ូសាល ឌីក‌ឡា 28 អូបាល អប៊ី‌ម៉ែល សេបា 29 អូភារ ហាវីឡា និង​យ៉ូបាប។ អ្នក​ទាំង​នេះគឺជា​កូនប្រុសៗ​របស់​លោក​យ៉ុកថានទាំងអស់។ 30 ទឹកដីរបស់ពួកគេ​ចាប់​តាំង​ពី​​ក្រុងមេសា ​រហូត​ទៅ​ដល់​ក្រុងសេផារ នៅតំបន់​ភ្នំ​ខាង​កើត។ 31 ពួកគេគឺជា​ពូជ‌ពង្ស​របស់​លោក​សិម តាម​ពូជ​អំបូរ តាម​ភាសា តាម​ទឹកដី និង​តាម​ជនជាតិរបស់​គេ។ 32 អ្នកទាំងនេះគឺជាអំបូរកូនប្រុសៗរបស់លោកណូអេ តាមពង្សាវតារបស់ពួកគេ តាមប្រជាជាតិរបស់ពួកគេ។ ពីប្រជាជាតិទាំងនេះហើយដែលបែកខ្ញែកទៅពាសពេញផែនដី បន្ទាប់ពីទឹកជំនន់។